Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្ត​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​វៀតណាម ចុះហត្ថលេខា​លើ​កំណត់​ហេតុ នៃ​កិច្ចសហប្រតិបត្តិការ​ត្រួត​ពិនិត្យ​គ្រឿងញៀន សារធាតុ​ប៉ះពាល់​សរ​សៃ​ប្រសាទ និង​សារ​ធាតុគីមី​ផ្សំ​គ្រឿងញៀន​

spot_img

​ស្វាយរៀង​៖ ខេត្ត​ចំនួន​៣ គឺ​ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ របស់​ប្រទេស​កម្ពុជា រួមជាមួយ​ខេត្ត​តៃនិញ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែលជា​ខេត្ត​នៅតាម​ខ្សែបន្ទាត់​ព្រំដែន បាន​ឯកភាព​ចុះហត្ថលេខា​លើ​កំណាត់​ហេតុ នៃ​កិច្ចសហប្រតិបត្តិការ​ត្រួត​ពិនិត្យ​គ្រឿងញៀន សារធាតុ​ប៉ះពាល់​ស​សៃ​ប្រសាទ និង​សារ​ធាតុគីមី​ផ្សំ​គ្រឿងញៀន​។

​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក​ឧត្ដមសេនីយ៍ត្រី ខៀវ សុខុម ស្នងការ​នគរបាល​ខេត្ត ដឹក​ប្រតិភូ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចូលរួម​កិច្ចប្រជុំ ការចុះហត្ថលេខា​លើ​កំណាត់​ហេតុ នៃ​កិច្ចសហប្រតិបត្តិការ​ត្រួត​ពិនិត្យ​គ្រឿងញៀន សារធាតុ​ប៉ះពាល់​ស​សៃ​ប្រសាទ និង​សារ​ធាតុគីមី​ផ្សំ​គ្រឿងញៀន​រវាង​ខេត្ត​ទាំង​៣ ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​ខេត្ត​តៃនិញ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ក្រោម​អធិបតីភាព​លោក​អភិបាល នៃ​គណៈ​អភិបាលរង​ខេត្ត និង​ជា​ប្រធាន​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខេត្ត​ទាំង​៣ លោក​អនុប្រធាន​គណៈកម្មាធិកា​រ​ប្រជាជន​ខេត្ត និង​មានការ​ចូលរួម​ពី​អង្គភាព​ពាក់ព័ន្ធ​។​

​ប្រតិភូ​ខេត្តស្វាយរៀង ដឹកនាំ​ដោយ លោក​តូច ប៉ូ​លី​វ៉ា អភិបាល នៃ​គណៈ​អភិបាលរង​ខេត្ត និង​ជា​ប្រធាន​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខេត្ត និង​គណ​:​ប្រតិភូ​។ ប្រតិភូ​ខេត្ត​តៃនិញ ដឹកនាំ​ដោយ លោក ចិន វាន់ ចៀន អនុប្រធាន​គណៈកម្មាធិកា​រ​ប្រជាជន​ខេត្ត និង​គណ​:​ប្រតិភូ​។​

​កិច្ច​ប្រជុំបាន​ប្រារព្ធ​ឡើង​ដោយ​ឈរលើ​ស្មារតី សាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង​យោគយល់​គ្នា​ទៅវិញទៅមក ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ពី​ការខិតខំ​ប្រឹងប្រែង និង​ប្តេជ្ញាចិត្ត​ខ្ពស់ រវាង​អាជ្ញាធរខេត្ត​ទាំងពីរ ក្នុង​គោលបំណង​ជំរុញ​សកម្មភាព​កិច្ចប្រតិបត្តិការ​បង្ការ​ទប់ស្កាត់ ប្រយុទ្ធប្រឆាំង និង​ត្រួតពិនិត្យ​គ្រឿងញៀន​នាពេលខាងមុខ​។​

​ក្នុង​កិច្ចប្រជុំ​នេះ​គណៈប្រតិភូ នៃ​ខេត្ត​ទាំងបី បាន​ចុះហត្ថលេខា​លើ​កំណត់ហេតុ​កិច្ចសហប្រតិបត្តិការ​ត្រួត​ពិនិត្យ​គ្រឿងញៀន សារធាតុ​ប៉ះពាល់​ស​សៃ​ប្រសាទ សារធាតុ​គ្រឿងញៀន​ផ្សំ លើក​ទី​១០ ជាមួយ​ខេត្ត​តៃនិញ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×