Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កឹម សុខា៖ ការងារ​ទំនាក់ទំនង​អន្តរជាតិ​របស់ខ្ញុំ ដើម្បី​ជាតិ​ខ្ញុំ​

spot_img

​ភ្នំពេញ​៖ ក្នុងជំនួប​រវាង លោក​កឹម សុខា និង ឯកអគ្គរាជទូត​ស៊ុយអែដ ត្រូវបាន​លោក​ម៊ុ​ត ចន្ថា នាយក​ខុ​ទ្ទា​ល័យ​លោក​កឹម សុខា ថ្លែងថា “​ឯកឧត្តម កឹម សុខាៈ​«​ការងារ​ទំនាក់ទំនង​អន្តរជាតិ​(​ការទូត​)​របស់ខ្ញុំ ដើម្បី​ជាតិ​ខ្ញុំ »​គឺ​ដើម្បី​ប្រយោជន៍​សម្រាប់​ប្រទេស​កម្ពុជា​និង​ប្រជាពលរដ្ឋ​ខ្មែរ​”​។​

​លោក​កឹ សុខា ក៏​ស្វាគមន៍​និង​អបអរសាទរ​នូវ​ការពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​ល្អជា​មួយ​បណ្តា​ប្រទេស​នានា ដើម្បី​បម្រើ ការពារ និង​កសាង ដែលជា​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់គ្នា​ ។

​លោក កឹម សុខា នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា វេលា​ម៉ោង ០៤​រសៀល ជួប​ជាមួយ​លោក​Bjorn Haggmark ឯកអគ្គរាជទូត​នៃ​ប្រទេស​ស៊ុយអែដ (Sweden) ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​គេហដ្ឋាន​របស់លោកៈ ផ្ទះ​លេខ​៩៧ ផ្លូវ​៣១៣ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​ចំណែក​នៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ក លោក​ម៊ុ​ត ចន្ថា បាន​លើកឡើងថា ទស្សនៈ​អ្នក​វិភា​គៈ លោក កឹម សុខា មិន​លោត​តាម​គេ​ចាក់​ឡើយ​។​

​គ្មានអ្វី​ថ្មី គ្រាន់តែ​និយាយ​ដដែលៗ បរាជ័យ​ដដែលៗ សម្តី​គ្មាន​ឥទ្ធិពល​អ្វី​ទៀត​ទេ កាន់តែ​បាត់បង់​នូវ​ជំនឿ​ពី​មហាជន​ជិត​អស់ហើយ​។

​ប៉ុន្តែ​ការនិយាយ​នេះ​គ្រាន់តែ​កំដរ​អ្នកសារព័ត៌មាន​ឲ្យ​មានរឿង​សរសេរ កុំ​ឲ្យ​ភ្លេចឈ្មោះ​ខ្លួន​។ ថា​អី​ថា​ទៅ ចាក់​លោក កឹម សុខា មិន​លោត​តាម ព្រោះ​សម្លេង​បក្សប្រឆាំង​ជា​ផ្លូវ ការទូត​តំណាង​ប្រទេស​នីមួយៗ​គេ​មក​និយាយ​ជាមួយ​លោក កឹម សុខា ដល់ផ្ទះ​។

​ឥឡូវ​បក្ស​កាន់អំណាច​ធីប​(​បឹ​ទ​)​ទៀត គេ​ថា​គេ​មិន​ខ្វល់​ចាប់​ទៀត ។ ឱកាស​បាត់បង់​នៅសល់តែ​និយាយ​ឡប់ឡែរ​កំដរ អ្នក​ទល់​ច្រក​ខ្លះ​ប៉ុណ្ណឹង​។ ចប់​ហើយ​ចប់​មែន​៕ ដោយ​៖​កូ​ឡាប​

spot_img
×