Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាខេត្ត​កំពង់ស្ពឺ កំពុងដំណើរការ​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង ឆ្លងកាត់​ផ្លូវជាតិ​លេខ ៤

spot_img

កំពង់ស្ពឺ​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃទី​២៧​ខែវិច្ឆិកា​នេះ បានចេញ​សេចក្ដីជូនដំណឹង​ដោយ​ជម្រាបជូន​សាធារណជន បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ខេត្តកំពង់ស្ពឺ មេត្តា​ជ្រាបថា កំណាត់​ផ្លូវជាតិ​លេខ ៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ៤៧-៤៨ ត្រង់ចំណុច​ផ្សារ​កំពង់ស្ពឺ បច្ចុប្បន្ន​សាលាខេត្ត​កំពង់ស្ពឺ បាន​កំពុងដំណើរការ​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង ឆ្លងកាត់​ផ្លូវជាតិ​លេខ ៤ គិត​មកដល់ពេលនេះ​(២៧​វិច្ឆិកា​) បាន​ប្រមាណ ៥០​ភាគរយ​ហើយ​។

​ខណៈ​វេលា​ថៃ្ង​ព្រហស្បតិ៍ ទី ២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ នេះ ចាប់ពី វេលា​ម៉ោង ១០:៣០​នាទី​ព្រឹក រហូតដល់​វេលា​ម៉ោង ១៥និង០០ នាទី​រសៀល ក្រុមហ៊ុន​សំណង់​និង​ធ្វើ​ការតភ្ជាប់​រវាង​បង្គោល​នៃ​ស្ពាន​ទាំងសងខាង​ដើម្បី​ដាក់​តំណ​នៃ​មុខ​ស្ពាន អាស្រ័យ​ហេតុ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ សូម​គោរព​ជម្រាប​ជា​ដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​បំណង​ធ្វើដំណើរ​ឆ្លងកាត់​ខេត្តកំពង់ស្ពឺ សូម​មេ​ត្ដា​យោគយល់​និង​ជ្រាប ជាពិសេស​គឺ​នគរបាល​ចរាចរណ៍​បានកំណត់​ផ្លូវ​វាង នៅ​ចំណុច​ភ្លើងស្តុប​ចំនួន​ពីរ​កន្លែង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ៤ ៖ ពី​ទិសខាងកើត ឆ្ពោះទៅ​ទិស​ខាងលិច ចំណុច ភ្លើងស្តុប មុខ​មន្ទីរ​សាធារណការ​ខេត្ដ​កំពង់ស្ពឺ មាន​ផ្លូវ​វាង​បត់​ឆ្វេង​ដៃ​ឡើងទៅ​កាត់មុខ​ពន្ធនាគារ​ខេត្ដ ហួស​ទៅ​វិមានឯករាជ្យ ឆ្ពោះទៅ​ស្ពាន​ថ្មី ចំណុច​ភ្លើងស្ដុប​ផ្លូវបំបែក​ច្បារមន ចន្លោះ​គីឡូម៉ែត្រ​លេខ ៤៨-៤៩ ឡើង​ផ្លូវជាតិ​លេខ​៤ តែម្ដង​។ ពី​ទិស​ខាងលិច ឆ្ពោះទៅ​ទិសខាងកើត បត់​ស្ដាំ​ដៃ ត្រង់ចំណុច​ភ្លើងស្តុប​ច្បារមន គីឡូម៉ែត្រ​លេខ ៤៨-៤៩ តាម​ស្ពាន​ថ្មី​សំដៅ​មក​វិមានឯករាជ្យ បត់​ស្ដាំ​តាមផ្លូវ​បេតុង​មុខ​ពន្ធនាគារ​ខេត្ត​រួច​បត់​ឆ្វេង​ដៃ​ឡើងមក​តាម​ស្ពាន​ថ្មី ឆ្ពោះទៅកាន់​ផ្លូវជាតិ​លេខ​៤ តែម្ដង​។​

​ទន្ទឹមនឹងនេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​យោគយល់ និង​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល​ចរាចរណ៍​ដែល​ស្ថិតនៅ​បញ្ជា​ចរាចរណ៍​ជូន បងប្អូន​សម្រួល​ការធ្វើ​ដំណើរ​ឆ្លងកាត់ ដោយមាន​សុវត្ថិភាព​ខ្ពស់​៕​ដោយ​៖​កូ​ឡាប​

spot_img
×