Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រហើន​មែន​! ម្ចាស់​រថយន្ត​Tacoma បើក​ល្មើស​បំពាន​មិន​ស្តាប់​ការបញ្ជា​របស់​នគរបាល​ចរាចរណ៍ បុក​នគរបាល​ខេត្តកណ្តាល​ម្នាក់​រងរបួស​ធ្ងន់​បាក់ជើង​ទាំងសងខាង​

spot_img

​កណ្តាល​៖ នគរបាល​ខេត្តកណ្តាល​ម្នាក់​រងរបួស​ធ្ងន់​បាក់ជើង​ទាំងសងខាង​ខណ​:​ពេល​កំពុង​បំពេញភារកិច្ច​សម្រួល​ចរាចរ​ណ៌​លើ​ដងផ្លូវ ស្រាប់​ម្ចាស់​រថយន្ត​Tacoma ល្មើស​បំពាន​មិន​ស្តាប់​ការបញ្ជា​របស់​នគរបាល​ចរាចរណ៍​ដែលមាន​ឈ្មោះ ទូច សៅ​ហេង ឲ្យ​អែប​ខាង មិនតែប៉ុណ្ណោះ​ថែមទាំង​បើ​កបំ​បុក​បណ្តាល​ឲ្យ​ប៉ើង​នគរបាល​ចរាចរណ៍​ខ្ទាត​៥​ម៉ែត្រ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ថែម​ល្បឿន​បើក​រត់គេច​ទៀត​។​

​លោក​អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​ឲ្យ​ដឹងថា នគរបាល​ចរាចរ​ណ៌​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ម្នាក់​រងរបួស​ធ្ងន់​បាក់ជើង​ទាំងសងខាង​ខណ​:​ពេល​កំពុង​បំពេញភារកិច្ច​សម្រួល​ចរាចរណ៍​លើ​ដងផ្លូវ ដែល​គ្រោះថ្នាក់​នេះ​កើតឡើង​នៅវេលា​ម៉ោង​២០និង០០​នាទី នា​ថ្ងៃទី​២៨ វិ​ច្ឆ​កា ២០១៩ បង្កឡើង​ដោយ​ម្ចាស់​រថយន្ត​ Tacoma ល្មើស​បំពាន​មិន​ស្តាប់​ការបញ្ជា​របស់​នគរបាល​ចរាចរ​ណ៌​ដែលមាន​ឈ្មោះ​អនុសេនីយ៍ឯក ទូច សៅ​ហេង ឲ្យ​អែប​ខាង មិនតែប៉ុណ្ណោះ​ថែមទាំង​បើ​កបំ​បុក​បណ្តាល​ឲ្យ​ប៉ើង​នគរបាល​ចរាចរណ៍​ខ្ទាត​៥​ម៉ែត្រ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ថែម​ល្បឿន​បើក​រត់គេច​ទៀត យ៉ាងណា​ម៉ិ​ញ​ដោយមាន​ការសហការ​ល្អ​របស់​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់​បាន​រថយន្ត​ភ្លាមៗ​ផងដែរ ប៉ុន្តែ​ជា​អកុសល​ម្ចាស់​រថយន្ត​បាន​រត់​គេចចេញ​បាត់ទៅហើយ​។

​លោកស្នងការ បាន​ថ្លែងថា “​យើង​សង្ឃឹមថា​ទោះ​ម្ចាស់​រថយន្តរ​ត់ទៅ​ដល់ទី​ណា​ក៌​មិន​រួច​ផុតពី​សំណាញ់​សមត្ថកិច្ច​ឡើយ សូម​អញ្ជើញ​ម្ចាស់​រថយន្ត​ចូលខ្លួន​សារភាព​កំហុស​ជាបន្ទាន់ យើង​ជឿថា​លោក​អាច​ស្គាល់​ពី​សមត្ថភាព​របស់​មន្ត្រីនគរបាល​ខេត្តកណ្តាល​រួចហើយ​”​។

​លោក​បន្តថា ” យើងខ្ញុំ​ទាំងអស់គ្នា​ជា​មន្ត្រី​រួម​អាជីព​ជាមួយ​លោក​អនុសេនីយ៍ឯក ទូច សៅ​ហេង សូម​ចូលរួម​សោកស្តាយ​ដែល​ត្រូវ​ជនពាល​អវិជ្ជា​ប្រមាថ​ដល់​ជីវិត​ក្នុងពេល​បំពេញ​បេ​កម្ម​បែបនេះ យើងខ្ញុំ​សូម​ចូលរួម​រំលែក​នៅ​ទុក្ខ​ដ៏​ធ្ងន់ធ្ងរ​នេះ​ផង “៕ ដោយ​៖​កូ​ឡាប​

spot_img
×