Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ រៀបចំ​មហាសន្និបាត​សមាគម​អន្តរជាតិ អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​

spot_img

​ភ្នំពេញ​៖ កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​មហាសន្និបាត​សមាគម​អន្តរជាតិ អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​នៅ​ដើមខែ​ធ្នូ​នេះ ដោយ​ផ្តោត​សំខាន់​លើ​ការអភិវឌ្ឍ​ទីក្រុង និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​។​

​បើតាម​សេ​ក្តី​ជូនដំណឹង​របស់​ក្រសួង​ព័ត៌មាន នៅ​ថ្ងៃទី​២៧​ខែវិច្ឆិកា បាន​ឲ្យ​ដឹងថា រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​មហាសន្និបាត សមាគម​អន្តរជាតិ នៃ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង (AIMF) លើក​ទី​៣៩ ឆ្នាំ​២០១៩ នឹង​ប្រព្រឹត្តទៅ​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៤ ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ រ៉េស៊ីដង់​សុខា​ភ្នំពេញ រាជធានី​ភ្នំពេញ​។​

ក្រសួង​ព័ត៌មាន បាន​ឲ្យ​ដឹង​ទៀតថា មហាសន្និបាត សមាគម​អន្តរជាតិ នៃ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង (AIMF) លើក​ទី​៣៩ ឆ្នាំ​២០១៩​នេះ នឹងមាន​វត្តមាន​ចូលរួម ពី​អភិបាលក្រុង​ដែល​ប្រើប្រាស់​ភាសា​បារាំង អញ្ជើញ​មកពី​បណ្តា​ប្រទេស​នានា នៅលើ​ពិភពលោក​សរុប​៤១ ប្រទេស ដើម្បី​ជួបជុំគ្នា​ពិភាក្សា អំពី​ទីក្រុង​ដែលមាន​ភាព​ធន់ ”​ការគិតគូរ​អំពី​បញ្ហា​ប្រឈម និង​ការស្ថាបនា​ទីក្រុង​ឡើងវិញ​“ ។​

​ក្នុងន័យនេះ ក្រសួង​ព័ត៌មាន បានប្រកាស​ដល់​ក្រុម​អ្នកសារព័ត៌មាន​ជាតិ អន្តរជាតិ ដែលមាន​បំណង​ចូល​យក​ព័ត៌មាន ក្នុង​មហាសន្និបាត​សមាគម​អន្តរជាតិ នៃ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង (AIMF) លើក​ទី​៣៩ ឆ្នាំ​២០១៩ សូម​មក​ចុះឈ្មោះ​នៅ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន ដើម្បី​ទទួលបាន​ប័ណ្ណ​ចូលរួម​កម្មវិធី​នេះ គឺ​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ រហូតដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​

​ក្នុង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ករណី​ខាងលើ​នាពេល​កន្លងមក លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងថា ការរៀបចំ​មហាសន្និបាត​នេះ គឺជា​មោទនភាព​របស់​កម្ពុជា​នៅលើ​ឆាក អន្តរជាតិ ដែលមាន​លទ្ធភាព​ទទួល​ស្វាគមន៍ គណៈប្រតិភូ​ជាច្រើន​ប្រទេស​មក​ប្រជុំ នៅក្នុង​រាជធានី​ភ្នំពេញ នៃ​ប្រទេស​កម្ពុជា ហើយ​បានបង្ហាញ​ពី​កត្តា​សុខសន្តិភាព ពេញបរិបូរណ៍ ទៅដល់​អន្តរជាតិ​។​

លោក បន្តថា កិច្ចការងារ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានរៀបចំ​ខ្លួន រួចជាស្រេច​ហើយ​ដើម្បី ទទួល​ស្វាគមន៍ និង​រៀបចំ​សន្តិសុខ​ការពារ​ក្រុម​គណៈប្រតិភូ ដើម្បី​ឲ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​បាន ប្រព្រឹត្ត​ទៅដោយ​រលូន​តា​ម​ការគ្រោងទុក​។​

​សូមបញ្ជាក់ថា កម្មវិធី​បើក​មហាសន្និបាត សមាគម​អន្តរជាតិ នៃ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង (AIMF) លើក​ទី​៣៩ ឆ្នាំ​២០១៩ នឹងមាន​ការអញ្ជើញ​ចូលរួម ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​ ដោយ​៖​កូ​ឡាប​

spot_img
×