Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការនគ​របា​ល​ខេត្តតាកែវ ណែនាំឲ្យអធិកា​រស្រុ​ក ក្រុង ទាំង​១០ ត្រូវបង្ក្រាបល្បែងស៊ីស​ង នៅក្នុងមូលដ្ឋានឲ្យអស់កុំបង្ក្រាបតែខ្យ​ល់​

spot_img

តាកែវ ៖ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតា​កែ​វ មានប្រសាសន៍លើកទ្បើងនៅក្នុង​កិ​ច្ចប្រ​ជុំ បូកសរុបរបាយ៍កា​រ​ណ៍ និងលទ្ធផលកិច្ច​ស​ហប្រតិបត្តិការ រក្សាសន្តិសុខសណ្តាប់ធ្នា​ប់​សង្គ​ម ប្រចាំខែវិច្ឆកា និងលើកទិសដៅខែធ្នូ ឆ្នាំ២០​១​៩ ​ព្រឹកថ្ងៃទី ២៧ វិច្ឆិកានេះថា លោកអធិការ ឬលោកមេប៉ុស្តិ៍ទាំងអស់ នៅ​ពេលចុះធ្វើការ បង្គ្រាបបទល្មើសល្បែងស៊ីសង ​គឺ​ត្រូវ​តែចា​ប់​ឲ្យបាន កុំឲ្យរត់រួចឲ្យសោះទើប​ថ្ងៃ​ក្រោ​យទៅ​ ពួកគាត់មានកា​រ​រាង​ចាល កុំទៅចាប់តែខ្យល់ហើយ​ម​កកន្លែ​ងវិញ​ដៃទទេ​បែប​នេះ មួយវិញទៀតនគរបា​ល​ ដែលមានពាក់ព័ន្ធនិងប​ទ​ល្មើស​ល្បែង​ស៊ីស​ងនោះ ត្រូវដកខ្លួនចេញជា​ប​ន្ទាន់​ ។

លោក ស្នងការបន្តទៀតថា ដើម្បីធានាឲ្យបាន និងមានប្រ​សិ​ទ្ធភាព ទៅតាមគោលនយោបាយរ​ប​ស់ប្រ​មុខ​រាជ​រ​ដ្ឋាភិបាល ដែលដាក់ឲ្យអ​នុ​វត្ត​ន៍ នៅផែនការភូ​មិ​​ឃុំ មានសុវត្ថិភាពនៅថ្នាក់ជាតិ និងថ្នា​ក់​ក្រោមជាតិ ក៏ដូចជានៅតាមមូលដ្ឋានភូមិ​ឃុំ​ ​ឲ្យបានល្អប្រសើរឲ្យបាន​ជា​ដាច់​ខាត​នោះ ក្នុងនាមលោកជាស្នង​កា​រ និងជាអ្នកប​ញ្ជា​ផ្ទា​ល់ សុំធ្វើការរំលឹកដាស់តឿ​ន​ជាថ្មីម្ត​ងទៀត​ ធ្វើយ៉ាងណាត្រូវតែគោ​រ​ព​ ធ្វើតាមឲ្យបាន​ជា​ដាច់​ខា​ត នៅយុទ្ធសា​ស្ត្រ​ ក៏ដូចជាផែនដែលបានដាក់​ឲ្យ​អនុវត្ត​ន៍​ មិនត្រូវ​ទ​ម្លាក់ដៃ​ចោលដូ​ច្នេះ​ទេ ។ ហើយម្យ៉ាងទៀត នៅពេលចុះធ្វើប្រតិបត្តិការម្ត​ងៗ ត្រូវក្តាប់សភា​ព​ការណ៍ឲ្យ​ច្បាស់​ កុំទៅចាប់​តែ​ខ្យល់ ឲ្យអ្នកញៀនល្បែ​ងដឹ​ងខ្លួ​នរត់​រួចខ្លួ​នបាត់ និងពេលខ្លះទៅចាប់​បា​នតែម៉ូ​តូកង់​កា​ញ់ចា​ស់ ដែលគេទុកចោលអញ្ចឹ​ង​នោះ ​វាគ្មា​នប្រ​យោជន៍​ទេ ។
លោកស្នងការបន្តទៀតថា ​តែ​ផ្ទុយទៅវិញក្នុងនាមជាអ្នកអ​នុ​វត្ត​ន៍​ច្បាប់ មិនត្រូវមានការឃុប​ឃិ​តបើក​ស្បែងស៊ី​ង​ ឬធ្វើជាអ្នករ​ត់​ការ​ឲ្យអ្នក​លេង​ល្បែង​នោះទេ ដោយគ្រាន់តែបានភាគលាភប​ន្តិ​ចប​ន្ទូ​ច ដែលវាធ្វើមានការិះគន់​ពី​មហាជ​នម​ក​លើ ស្ថាប័ននគរ​បា​លរប​ស់​យើង ដូច្នេះត្រូវឈរលើគោល​កា​រណ៍​ច្បា​ប់ជា​ធំទើប​ជាកា​រល្អ តែប្រសិនបើអស់លោកជា​អ​ធិកា​រ​ អស់លោកជា​មេ​ប៉ុស្តិ៍​រូប​ណាមួយ​ ហ៊ានលូកដៃពាក់ព័ន្ធ រឿងដែលបានហាម ឃា​ត់​នោះ គឺអ​ស់លោ​កជាអ្ន​ក​ទទួ​លខុ​សត្រូ​វ មុ​ខ​ច្បាប់ដោ​យខ្លួ​នឯង ឬអាចឈានដល់ការបញ្ឈ​រ​ជើ​ង ដកតួនាទី ឬបញ្ឈប់ពីកា​រ​ងារ បើសិនជាមានសើបដឹ​ង​ច្បាស់​លាស់​នោះ ៕ដោយ៖ តាកែវ

spot_img
×