Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្តុះបណ្តាលអ្នកកាសែត ពី​ “ការអង្កេត និងប្រមូលព័ត៌មាន ទាក់ទងការជួញដូរសត្វព្រៃ”

spot_img

ភ្នំពេញ : ក្លឹបអ្នកកាសែ​ត​កម្ពុ​ជា (ក.អ.ក) និងអង្គការស​មា​គម​ន៍​អភិរ​ក្សស​ត្វព្រៃ​កម្ពុ​ជា (wcs) បានរៀបចំសិក្ខា​សា​លាបណ្តុះបណ្តាលស្ដីពី​ “ការអង្កេត និងប្រមូលព័ត៌មាន ទាក់ទងការជួញដូរសត្វព្រៃ” ដែល​ត្រូវបា​នធ្វើ​ឡើង​ ​ក្នុងរយៈ​ពេ​លពេញមួយព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅភោជនីយដ្ឋាន ទ​ន្លេបា​សាក់​១។

លោកលាង ដឺលុច នាយកប្រតិបត្តិ ក្លឹបអ្នកកាសែ​ត​កម្ពុ​ជា (ក.អ.ក) បានថ្លែងថា គោលបំណងនៃសិក្ខាសាសាលានេះ ដើម្បីចែករំលែកចំណេះដឹងនិងបទពិសោធន៍ ទាក់ទងនឹងការស្កាត់ការជួញដូរសត្វព្រៃ ។ ចែករំលែកបទពិសោធន៍ការងាររបស់ភ្នាក់ងារអនុវត្តច្បាប់ ក្នុងចំណាត់ការទប់ស្កាត់ការជួញដូរសត្វព្រៃ និងការស៊ើបអង្កេតករណីជួញដូរសត្វព្រៃ។ និងកសាងសមត្ថភាពដល់អ្នកសារព័ត៌មាន អំពីរបៀបអង្កេតនិងប្រមូលព័ត៌មាន ទាក់ទងនឹងការជួញដូរសត្វព្រៃ និងវិធីសាស្រ្តសរសេរព័ត៌មាន បែបស៊ើបអង្កេតប្រកបដោយវិជ្ជាជីវៈ។

ទាក់ទងនឹងប្រធានបទនេះ ក្នុ​ង​គោលបំ​ណ​ង បង្ហាញដល់អ្នកសារព័ត៌មាន ស្ដីពីស្ថានភាពទូទៅ នៃការជួញដូរសត្វព្រៃ និងច្បាប់ពាក់ព័ន្ធនឹង ការជួញដូរសត្វព្រៃ បទពិសោធន៍របស់ភ្នាក់ងារ អនុវត្តច្បាប់ប្រឆាំង នឹងការជួញដូរ និងស៊ើបអង្កេត ការជួញដូរសត្វព្រៃ នៅកម្ពុជា។

ក្លឹបអ្នកកាសែតកម្ពុជា បានចាត់ទុកសិក្ខាសាលានេះ ពិតជាមានសារសំខាន់ សម្រាប់អ្នកសារព័ត៌មានទូទៅ ដែលកំពុងបំពេញ វិជ្ជាជីវៈ ក្នុងការបង្កើនសមត្ថភាព ស្វែងរកព័ត៌មាន រាយការណ៍ព័ត៌មាន ទាក់ទងនិងការជួញដូរ សត្វព្រៃនៅកម្ពុជា ។

លោកពុយ គា អគ្គលេខាធិការ ក្លឹបអ្នកកាសែ​ត​កម្ពុ​ជា បានថ្លែងថា សិក្ខាសាលានេះរៀបចំដោយក្លឹបអ្នកកាសែតកម្ពុជា ​ស​ហការជាមួយអង្គការអភិរក្សសត្វ​ព្រៃ​ (WCF) ក្នុងគោលបំ​ណង បង្កើនចំណាប់អារម្មណ៍ ​រ​បស់អ្នក​សារ​ព័ត៌មាន និងបង្កើនការផ្សព្វផ្សា​យ​អំពីប​ញ្ហាជួ​ញដូ​រស​ត្វ​ព្រៃខុស​ច្បាប់​នៅលើប្រ​ព័ន្ធផ្ស​ព្វផ្សាយនៅ​ក​ម្ពុជា និងជំរុញឲ្យស្ថាប័នរដ្ឋាភិ​បា​លធ្វើ​ការឆ្លើយតបឲ្យបានកាន់តែប្រ​សើ​រឡើ​ង ជុំវិញបញ្ហាបទល្មើសជួ​ញ​ដូរស​ត្វព្រៃ​។ ម្យ៉ាងទៀតសិក្ខាសាលា នេះ ដើម្បីប​ង្កើ​នកា​រយល់​ដឹងរ​ប​ស់សា​ធារ​ណជនឲ្យបាន​កា​ន់​តែទូលំ​ទូ​លាយអំ​ពីប​ទល្មើស​ជួញដូ​រសត្វព្រៃ​ ដែលត្រូវបានចាត់ទុក​ថា​ជាបទ​ល្មើ​សធ្ង​ន់ធ្ងរ។ តាមការរំពឹងទុក​ព័ត៌មា​ន ស្តីពីបទល្មើសជួញដូរ​ស​ត្វព្រៃ ត្រូវបានផ្សព្វផ្សាយ​នៅ​តា​មប្រ​ព័ន្ធ​ផ្ស​ព្វផ្សាយព័​ត៌មានច្រើ​នជា​ង​មុន ហើយស្ថាប័នរដ្ឋាភិ​បា​លពា​ក់ព័ន្ធ​នឹង​ធ្វើការ​ឆ្លើយ​ត​ប ទៅនឹងបទល្មើសជួញដូរសត្វ​ព្រៃ​កាន់តែ​ស​កម្ម និងមានប្រសិទ្ធភាពជាង​មុ​ន​ ហើយសាធារណ​ជ​នទ​ទួ​ល​បាន ព័ត៌​មា​នច្រើន​ជាងមុ​ន អំពីបទល្មើសជួញដូ​រ​សត្វ​ព្រៃ​ និងចំណាត់ការរបស់ស្ថា​ប័​នរដ្ឋា​ភិបា​លពា​ក់ព័​ន្ធ។

លោក ពុយ គា បានលើកឡើងថា កន្លងមកអ្នកសារព័ត៌មាន មានបញ្ហាក្នុងការរាយកា​រ​ណ៍ទា​ក់ទងបញ្ហាសត្វព្រៃនេះ ​ដោ​យសារតែកន្លងមកមិន​មែ​នតែ​សត្វ​ព្រៃទេ ដែលត្រូវគេចាប់​សត្វក្នុង ទឹកក៏ចាប់ដែរ ដូចជាសត្វអណ្តើក​ជា​ ដើម។ ដូច្នេះការជួបពិ​ភា​ក្សាគ្នានា​ពេ​លនេះ មាន​សារសំ​ខាន់​ណា​ស់ ដើម្បីស្វែងរកព័ត៌មានពិតមួយក្នុ​ង​ការ​រាយកា​រណ៍​ព័ត៌មាន។ លោកថា ការជួញដូរសត្វព្រៃលើពិភពលោក ក្នុងមួយឆ្នាំប្រមាណ ២ពាន់លានដុល្លារ។

តំណាងអង្គការសត្វ​ព្រៃ​បាន​លើក​ឡើ​ងថា​ ការជួញដូរសត្វព្រៃ ត្រូវបានគេចាត់ទុកថាជា ​បទល្មើស​ឆ្ល​ង ដែនមួយក្នុងចំណោមបទល្មើស​ឆ្ល​ងដែន​ជា​ច្រើន ដែលអាចរកប្រាក់បាន​ច្រើ​ន បំផុតនៅក្នុងពិភពលោ​ក​ ។ ការជួ​ញដូ​រ​សត្វព្រៃ គឺជាការគំរាមកំហែង​មួ​យ​ ក្នុងចំណោមការគំរាម​កំ​ហែង ដ៏ធ្ង​ន់ធ្ងរ​បំផុត ចំពោះសត្វព្រៃនៅទូទាំងពិភព​លោ​ក ធ្វើឱ្យប៉ះពាល់ដល់នីតិរ​ដ្ឋ​ ចម្លង​ជំ​ងឺដល់​មនុស្ស និងប៉ះពាល់ដល់ជីវភាពរស់នៅរប​ស់​សហគ​មន៍​មូល​ដ្ឋាន។ ការជួញដូរសត្វព្រៃគួរត្រូវ​បា​នគេចា​ត់ទុក​ថា ជាបទល្មើសធ្ង​ន់​ធ្ងរ​មួយ ដូចគ្នាទៅនឹងការជួញដូរគ្រឿង​ញៀ​ន​ ការជួញដូរ​ម​នុស្ស និងការជួញដូរអាវុធផងដែ​រ។

សូមបញ្ជាក់ថា បើក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានចេញសេចក្តីសម្រេច គឺពពួក​សត្វ​ព្រៃគ្រ​ប់ប្រភេ​ទនៅក្នុង​ព្រះរាជា​ណា​ចក្រកម្ពុ​ជា ជា​សម្ប​ត្តិរ​បស់រដ្ឋ​ និង​ជាសមា​លភាជនៃធ​ន​ធានព្រៃ​ឈើដែ​លរួ​ម​មាន : ពួ​កថនិ​ក​សត្វ បក្សីសត្វ ឧរង្គ​សត្វ បា​ណក​ស​ត្វ និង សព្វ​ឥត​ឆ្អឹ​ងក​ងផ្សេ​ង​ៗទៀត ព្រមទាំ​ង​ពងកូ​នរ​បស់វា ។ ពពួកសត្វ​ ​ព្រៃទាំង​អស់​នេះស្ថិ​តក្រោ​មការ​គ្រប់​គ្រង ការសិក្សាស្រាវ​ជ្រា​វ ​និង ការអភិ​រក្ស​ដោយ​រដ្ឋ​បាលព្រៃ​ឈើ​ ​ដោយមិន​រាប់​ប​ញ្ចូល​ត្រី និង សត្វបង្កកំណើតក្នុ​ង​ទឹ​ក ៕ ដោយ៖កូឡាប

spot_img
×