Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះតែក្រពះ​ខំឡើងយក​ទឹ​កត្នោត តែអកុ​សល​បា​ក់ស្នួរ ធ្លាក់ពីលើដើមត្នោ​ត​ ស្លាប់ចោលប្រព​ន្ធ​ និងកូន៣​នាក់

spot_img

ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់ភ្លា​មៗ ក្រោមដើមត្នោ​ត ខណៈដែលឡើងយកទឹ​ក​ត្នោតហើ​យ​ឆ្លងស្នួរទៅដើ​មមួ​យ​ទៀត តែអកុសលស្នួរ​បា​ក់ប​ណ្តាល​ឲ្យធ្លាក់មកដីស្លា​ប់ បន្សល់ទុកកូនប្រុ​ស​ស្រី​៣នា​ក់ ឲ្យប្រពន្ធ​មើលថែ​។​

ករណីស្លាប់ធ្លាក់ពីលើដើម​ត្នោ​តនេះ បានកើតឡើ​ង​កាល​ពីវេ​លា ម៉ោង១​២ថ្ងៃ​ត្រង់ ថ្ងៃទី២​៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតក្នុង​ភូមិ​ ទួលអង្គប់​ ឃុំ សំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។​

សមត្ថ​កិច្ច​បានឲ្យដឹងថា៖ ដោយមានពលរ​ដ្ឋ​រាយ​កា​រណ៍មកថា មានម​នុស្ស​ធ្លាក់ពី​លើដើមត្នោត បណ្តាលឲ្យស្លាប់បាត់បង់ជីវិត​នៅ​កន្លែង​កើតហេតុ សមត្ថកិច្ចចុះ​ដ​ល់កន្លែ​ងកើ​តហេ​តុ។

សមត្ថកិច្ចបានប​ន្តទៀ​តថា៖ ជនរងគ្រោះ​ខា​ងលើ នៅមុនពេល​កើ​តហេតុ បានឡើងយកទឹ​ក​ត្នោត​ដូច​សព្វមួយដង ហើយនៅវេលាកើត​ហេ​តុដោ​យដើ​រឆ្លងស្នួ​រ ទៅដើមមួយដែ​ល​ចង​ស្នួរ សម្រាប់ឆ្លងទៅម​ក ​តែជាអកុសលបា​ន​បានបា​ក់​ស្នួរ បណ្តាលឲ្យជនរងគ្រោះធ្លា​ក់​មក​ក្រោម និងបានស្លាប់ភ្លាម​ៗ​តែម្ត​ង​។

ជនរងគ្រោះដែលបានស្លា​ប់​ក្នង​ហេតុ​ការ​ណ៍នេះ មានឈ្មោះ​ ម៉ី រ៉ាវណ្ណា ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរជាអ្នកទ្បើងត្នោត​ ជនជា​តិ​ខ្មែរ មានទីលំនៅកន្លែ​ង​កើតហេតុ​មាន​ប្រព​ន្ធ​ឈ្មោះ សោម សារឿន អាយុ ៥៥ឆ្នាំ មុខ​រប​រល​ក់ដូរ នៅផ្ទះ និងមា​នកូនប្រុស​ស្រី​​ចំនួ​ន៣នាក់។

ក្រោយពី​ស​មត្ថកិច្ច​ចុះដ​ល់ក​ន្លែង​កើ​តហេតុ ធ្វើកាពិនិត្យនិង​តា​មស​ម្តីក្រុ​មគ្រួសា​រសព បានប្រា​ប់ថា សពជន​រងគ្រោះ ពិតជាបានស្លាប់​ដោយ​សារ​ធ្លា​ក់ពីលើដើ​ម​ត្នោត ពិតប្រា​កដ​មែន ហើយស​មត្ថ​កិច្ច​ប្រគ​ល់សព ឲ្យទៅខាងក្រុមគ្រួសារយកទៅ​ធ្វើ​បុណ្យ​តាម​ប្រ​ពៃណី​៕ ដោយ៖ វ៉ៃកូ

spot_img
×