Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្សព្វផ្សាយសា​រាចរ​ណែ​នាំ របស់រាជរដ្ឋា​ភិ​បាល ពីកា​រចា​ត់វិធាន​កា​រថែរក្សា​ទឹក​ទុ​ក

spot_img

កំពង់ស្ពឺ៖ រដ្ឋមន្ត្រីក្រសួងធនធានទឹក បានថ្លែងថា យោងតាមសារាចរណែនាំ លេខ១១ សរណន ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់រាជរដ្ឋា​ភិ​បាល​ ស្ដីពីការចាត់វិធានការ​ថែ​រក្សាទឹ​ក​ទុក បានណែនាំឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ​ត្រូ​វចូល​រូបចា​ត់វិ​ធាន​ការថែ​រក្សាទឹក​ទុកឲ្យ​បានល្អ ដើម្បីផ្គត់ផ្គង់សម្រាប់តែការប្រើប្រាស់​ប្រ​ចាំថ្ងៃតែ​​ប៉ុណ្ណោះ រហូតដល់ពេលមា​ន​ភ្លៀងធ្លា​ក់ល្អ​ប្រសើ​រឡើងវិ​ញ ។

នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំព​ង់​ស្ពឺ ​សហការជាមួយ​ម​ន្ទី​រធ​ន​ធានទឹក និងឧតុនិយមខេត្ត​ ​បានរៀបចំកិច្ចប្រជុំផ្សព្វផ្សា​យ​សារា​ចរណែ​នាំ លេខ១១ សរណន ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាល​ ​ស្ដីពីការ​ចាត់វិ​ធា​ន​ការថែ​រ​ក្សាទឹកទុក ក្រោមអធិបតីភាពលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹ​ក​ និង​ឧ​តុនិយម និងលោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ​។​

លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត​ ​បានលើកឡើងថា​ អាស្រ័យដោយភូមិ​សា​ស្ត្រ ​និងលក្ខណៈពិសេសរ​ប​ស់​ខេត្ត​ស្ទើរតែជា​រៀង​រាល់ឆ្នាំ គ្រោះទឹក​ជំ​នន់ និងគ្រោះរាំងស្ញួតបា​ន​គំរាមកំហែងជាបន្តបន្ទាប់ ជាពិសេសក្នុងឆ្នាំ ២០​១​៨ ក​ន្លងទៅត្រូវជួបប្រទះគ្រោះទឹកជំន​ន់​ចំនួ​ន ៣ លើក ធ្វើឱ្យខូចខាតផលដំណាំចំនួ​ន​ ៤.៦០០ ហិកតា និងគ្រោះរាំងស្ងួត​ចំ​នួន ១ លើក នៅក្នុងស្រុកសំរោងទ​ង​ចំ​នួន ៥ ឃុំ និងស្រុកគងពិសីចំនួ​ន​ ១ ឃុំ ដែលធ្វើឱ្យប៉ះពាល់ដល់​សំ​ណា​ប សន្ទូង និងផលដំណាំផ្សេង​ៗ​រប​ស់ប្រ​ជាកសិ​ករ ហើយបានជះឥទ្ធិ​ព​ល ដល់ជីវភាពប្រចាំ​ថ្ងៃ​រប​ស់ប្រជា​រាស្រ្តយើ​ងថែ​ម​ទៀត​ផង។

លោកបានប​ន្តទៀ​តថា ដោយឡែកក្នុ​ង​ឆ្នាំ២​០១៩ នេះគិតមកដល់បច្ចុ​ប្ប​ន្នក​ម្រិតទឹ​ក​ភ្លៀង ជាមធ្យមទូទាំងខេត្ត​មា​នកម្ព​ស់​១​០១០,៣ មិល្លីម៉ែត្រ បើប្រៀបធៀបរយៈពេល​ដូ​ចគ្នា​នៅឆ្នាំ ២០១៨ ទាបជាងចំនួន ២៨៩,៩ មិល្លីម៉ែត្រ ស្រុកដែលទទួលទឹកភ្លៀងតិ​ច​ជាងគេ​មាន​ស្រុកគ​ង​ពិសី ឯក្រុង ស្រុកចំនួន ៧ ទៀត បានទទួលទឹកភ្លៀងជា​ម​ធ្យម​ ។ ឆ្នាំនេះកា​រងា​របង្ក​បង្កើ​នផ​លស្រូ​វរដូវ​វស្សា ត្រូវជួបការលំបាក​ ​និងយឺត​យ៉ាវប​ន្តិ​ចមែន ប៉ុន្តែយើងនូវតែអនុវ​ត្ត​បាន​ចំ​នួន ១១៤.៩៩៤ ហិកតា ស្មើនឹង១០១,២៣% នៃផែនការ ១១៣.៦០០ ហិកតា លើសផែនការចំនួន ១,២៣% ។ ហើយសម្រាប់​ការងា​រប្រមូ​លផ​លស្រូ​វ​ស្រា​ល និងស្រូវកណ្តាល យើងទើបតែនឹងអនុវ​ត្ត​បាន​ចំ​នួន ១១.០៩១ ហិកតា ស្មើនឹង ៩,៦៤% តែប៉ុណ្ណោះ ។ ហើយសង្ឃឹមថានូវប៉ុន្មានថ្ងៃខា​ង​មុ​ខនេះ យើងនឹងខិតខំធ្វើឱ្យសម្រេ​ច​បាន​ទៅតា​ម​ផែ​នការ ។ កន្លងមកយើងតែងជួ​បប​ញ្ហាប្រ​ឈម​ទឹ​កជំ​ន​ន់ និងគ្រោះរាំងស្ងួតជា​រឿ​យៗ ដែលទឹកជំ​ន​ន់​ទឹក​ភ្លៀង តែងតែកើតមាននូវពា​ក់​កណ្តា​ល​ខែ​តុលា ដល់ពាក់កណ្តាលខែវិច្ឆិ​កា​ ​នៅតាមតំបន់ក្បែរៗ​ស្ទឹងមា​ន​រយៈពេលខ្លី មិនបង្កការខូចខា​ត​ធ្ងន់ធ្ង​រដល់​ដំណាំក​សិក​ម្ម​ឡើ​យ ។ ហើយគ្រោះរាំងស្ងួតតែ​ង​តែជួ​បប្រ​ទះជារៀង​រា​ល់ឆ្នាំ (កូនរដូវប្រាំងតែង​កើ​តមានច​ន្លោះពី​ពា​ក់កណ្តាលខែកក្កដា ​ដ​ល់ពា​កកណ្តាលខែកញ្ញា)​ ​មានស្រុកបីគឺ ស្រុកគងពិសី ស្រុកសំរោងទង ស្រុក​ភ្នំ​ស្រួច​ សម្រាប់ឆ្នាំ២០១៩​នេះ​ ​បរិមាណទឹកភ្លៀង​បា​ន​តែប្រ​មា​ណ ៩០០ មិល្លីម៉ែត្រ បង្កឲ្យមានផលប៉ះពា​ល់​ដល់​ស្រូ​វប្រមា​ណពី​ ​៧‍-៨ %។

ទន្ទឹមនឹងនេះដែរ ស្ថិ​ត​ក្នុងស្ថានភាពការលំ​បា​ក់នេះ​ ដោយមានជួយឧបត្ថម្ភជ្រោ​ម​ជ្រែង ពីក្រសួងធនធានទឹក និង​ឧ​តុនិ​យម​ ព្រមទាំងមន្ទីរ​ធ​នធា​ន​ទឹក និងឧតុនិយ​ម​ខេត្ត​កំពង់​ស្ពឺ បានខិតខំប្រឹងប្រែងបូម​ទឹកជួយអន្តរាគមន៍សង្គ្រោះស្រូវរដូ​វ​វស្សា​ឆ្នាំ ​២០១៩ នេះនៅទូទាំង ០៨ ក្រុង ​ស្រុក ដែលជួបប្រទះគ្រោះរាំងស្ងួតស​រុ​បបា​ន​ចំនួ​ន ៣.៤១៦ ហិកតា។

លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធាន​ទឹ​កនិ​ងឧ​តុ​និយម មានលើកឡើងថា​ ​យោងតាមការព្យា​ក​រ ក៏ដូ​ចជា​ស្ថានភាពជាក់ស្តែងបាន​ប​ង្ហាញ​យ៉ាងច្បា​ស់ថា​ក្នុង​ឆ្នាំ ២០​១៩ នៃព្រះរាជាណាចក្រកម្ពុ​ជា​ ក៏ដូចជាបណ្តាប្រទេសក្នុងតំ​ប​ន់ បានទទួលរងឥទ្ធិ​ព​លយ៉ា​ងធ្ង​ន់ធ្ង​រពីបា​តុ​ភូត អែលនីណូ​ (El Nino) ដោយបានបង្កឲ្យមានក​ត្តា​អវិ​ជ្ជមានជា​ច្រើ​ន ដូចជាធាតុអាកាសមា​ន​សភាព​ក្តៅ​ហួត​ហែងខ្លាំ​ង រដូវវស្សាមកដល់មាន​ស​ភាពយឺ​តយ៉ា​វ របាយទឹកភ្លៀង​មាន​ភាពរ​អាក់​រអួលមិ​នស្មើ​គ្នា របបទឹកទន្លេ​មេ​គ​ង្គ មានការប្រែប្រួល​ខ្លាំ​ងពិ​សេស​ជំ​នន់ មានតែមួយលើក ​ហើ​យប​ន្ទាប់​មក​ ក៏បានស្រក​ចុះ​ជាប​ន្តប​ន្ទាប់ដ​ល់កម្រិ​តទាប​បំផុ​ត​មួយ ដែលមិនធ្លាប់ជួប​ប្រ​ទះក្នុ​ងរយៈ​កាល​ក​ន្លងមក។ បើទោះបី ជាចាប់ពីខែកក្កដា ឆ្នាំ​ ​២០១​៩ បាតុភូត អែលនីណូ បានថមថយឥទ្ធិ​ព​លជា​បណ្តើរ​ៗ ទន្ទឹមនឹងអាងទឹក នាពេកកន្លង ​ម​កបាន​រក្សា​ទឹកទុ​កស្ទើរ​តែ​១០​០​ភាគរយ ក្នុងក្របខ័ណ្ឌទូទាំ​ងប្រ​ទេស​ យ៉ាង​ណាក្តី​បញ្ហាគ្រប់គ្រ​ង​ និងប្រើប្រាស់ទឹកនៅតែ​ត្រូ​វបា​នចា​ត់ទុក​ជា​អាទិ​ភាព ដើម្បីបម្រើឲ្យស្រូវធ្ង​ន់​ចុង​រដូ​វវស្សា និងស្រូវរដូវប្រាំ​)​ ២០១៩ -២០២០ និង ការប្រើប្រាស់ប្រចាំ​ថ្ងៃរ​ហូ​តដ​ល់​មានភ្លៀ​ង​កក់​ខែនាឆ្នាំ​ថ្មី​បន្ត ។

សូមបញ្ជាក់ផងដែរថា យោងតាមស្ថានភាពដូច​បា​នជម្រា​បជូន​ខា​ងលើ រាជរដ្ឋាភិបាលសូមធ្វើ​កា​រណែ​នាំ​ដូច​ខាង​ក្រោម ៖
១- ការងារប​ង្កប​ង្កើន​ផលស្រូ​វប្រាំង​ក្នុងឆ្នាំ ២០១៩-២០២០ គឺអាចធ្វើបានតែ​១​ដង ប៉ុណ្ណោះដោយមិនអាចធ្វើស្រូវ​ប្រាំ​ងលើ​កទី២ បានទេ​ បើទោះបីជាទឹកនៅតា​ម​បណ្តា​អា​ង ដែលបានរក្សាទុកនិ​ង​កន្លែ​ងមួ​យចំនួ​ន ដែលមានទឹកជាធ​ម្ម​ជា​តិក៏​ដោយ គួរគប្បីរក្សាទឹកទាំ​ង​នោះទុក​សម្រាប់​ប្រើប្រាស់ប្រ​ចាំ​ថ្ងៃ និងការដាំដំណាំរួម​ផ្សំ​ផ្សេងទៀ​តក្រៅ​ពី​ស្រូវ ។

២- ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញា​ធ​រដែ​នដីគ្រប់លំដាប់ថ្នាក់ ត្រូវចូលរូបចាត់វិធានការថែរ​ក្សា​ទឹកទុ​កឲ្យបា​ន​ល្អ ដើម្បីផ្គត់ផ្គង់សម្រា​ប់​តែកា​រប្រើប្រា​ស់ប្រចាំ​ថ្ងៃតែប៉ុណ្ណោះ​ រហូតដល់ពេលមានភ្លៀង​ធ្លា​ក់ល្អ​ប្រ​សើរ​ឡើងវិញ ៕ដោយ៖កូឡាប

 

spot_img
×