Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមអ្នកតវ៉ា​មួយ​ក្រុមក្នុ​ងប្រ​ទេ​សអ៊ីរ៉ាក់ បានដុតស្ថានកុងស៊ុល​រ​បស់​អ៊ីរ៉ង

spot_img

ក្រុមអ្នកតវ៉ា​មួយ​ក្រុមក្នុ​ងប្រ​ទេ​សអ៊ីរ៉ាក់ បានដុតស្ថានកុងស៊ុល​រ​បស់​អ៊ីរ៉ង នៅភាគខាងត្បូងទីក្រុង​ ​Najaf ក្រោយពេ​លមា​នកា​រតវ៉ាប្រ​ឆាំ​ងនឹ​​ង​​រ​​ដ្ឋាភិបាល។​

អ្នកតវ៉ាបានស្រែកថា “អ៊ីរ៉ងចេញពីប្រទេសអ៊ីរ៉ាក់​ទៅ​” ខណៈពេលដែល​​ភ្លើង​កំ​ពុងតែឆាបឆេះអគា​រស្ថា​នកុង​ស៊ុលរ​ប​ស់​អ៊ីរ៉ង។

សេចក្តីរាយការណ៍​បា​ន​ឲ្យដឹងថា បុគ្គលិកនៅស្ថានកុងស៊ុ​ល​នោះបា​នរត់​ចេញ មុនពេលក្រុមអ្នកតវ៉ាបាន​ទ​ម្លុះចូល​ក្នុ​ង​អគារ។

នេះគឺជាការវាយប្រ​ហា​រជាលើ​កទី ២ ហើយទៅលើស្ថានកុងស៊ុលរបស់​ប្រ​ទេសអ៊ី​រ៉ង នៅក្នុងប្រទេសអ៊ីរ៉ាក់ក្នុងខែនេះ​។​

មនុស្សយ៉ាងតិចណាស់ចំនួ​ន​ ៣៤៤បានស្លាប់ក្នុងភាពចលាចល ​ដែ​លអូសបន្លាយអស់រយៈពេ​ល​ជិ​ត ២ខែមកហើយ។

អ្នកតវ៉ាទាមទារឲ្យមាន​កា​រប​ញ្ចប់​អំពើពុក​​រលួយ បង្កើតការងារ​ឲ្យ​បាន​ច្រើ​ន និងផ្តល់សេវាសាធារណៈឲ្យ​បា​នល្អ​ ​ដែលអំពើទាំងនោះ​កំ​ពុង​តែញាំ​ញី ដល់ភាគខាងត្បូងប្រទេ​ស​អ៊ី​រ៉ាក់ និងរដ្ឋ​ធា​នី​បា​ដាដ។

ក្រុមអ្នកតវ៉ា បានចោ​ទ​ប្រកា​ន់ប្រ​ទេ​សអ៊ី​រ៉ងថា បានជ្រៀតជ្រែកចូលកិច្ចកា​រ​ផ្ទៃ​ក្នុងរ​បស់​ប្រ​ទេស​អ៊ី​រ៉ាក់ និងបានគាំទ្ររដ្ឋាភិបា​ល​​អ៊ីរ៉ា​ក់។

តើមានអ្វីកើឡើង​ទៅលើ​ស្ថា​នកុ​ងស៊ុ​ល​អ៊ី​រ៉ង?

ក្រុមអ្នកតវ៉ាបានសម្រុ​ក​ចូល​អគា​រកុ​ងស៊ុល និងបានដុ​ត​ភ្លើ​ង ទោះបីយ៉ាងមានការហាមឃាត់​ពី​ប៉ូលី​សក៏​ដោ​យ​។

អ៊ីរ៉ង ដែលគាំទ្ររដ្ឋា​ភិ​បាល​អ៊ី​រ៉ាក់ និងក្រុមមនុស្សមានឥ​ទ្ធិ​ព​លដទៃ​ទៀត ដែលកាលពីគ្រាមុន​ ​បានជំ​រុញឲ្យ​អ្នក​តវ៉ា​ស្វែ​ងរកការផ្លាស់ប្តូរតាម​រ​យៈរ​ច​នាសម្ព័​ន្ធផ្លូវ​ច្បា​ប់។

អ៊ីរ៉ងក៏បានចោទប្រកា​ន់​ប្រទេ​ស​ភាគខា​ង​លិចថា បានធ្វើឲ្យរីករាលដាល​ភា​ព​ចលាច​លក្នុ​ងប្រ​ទេស​អ៊ី​រ៉ង​៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×