Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំ​ងមូ​លដ្ឋា​នកង​រាជ​អាវុធហត្ថក្រុងព្រះសីហនុ បង្រ្កាប​មុខស​ញ្ញាក្រុ​មចោរ​ឆក់កា​បូប​៣នាក់

spot_img

ខេត្តព្រះសីហនុ៖ កម្លាំងមូលដ្ឋានកងរាជអាវុ​ធ​ហត្ថ​ក្រុ​ងព្រះ​សីហនុ បើកយុទ្ធនាការក្តៅចុះបង្រ្កាបមុ​ខ​សញ្ញាក្រុមចោរ​ឆ​ក់កា​បូប ដោតចាប់ឃាត់ខ្លួនជនសង្ស័យចំ​នួ​ន ៣នាក់។

លោក ហ៊ត សីហា មេបញ្ជាការមូលដ្ឋានកង​រា​ជអាវុ​ធហ​ត្ថក្រុង​ព្រះ​សី​ហនុ បានឲ្យដឹងថា កាលពីម៉ោង១៣ និង១៥នាទី រសៀលថ្ងៃទី២៧ ខែវិច្ឆិកា​ ​ឆ្នាំ២០១៩ មានករណីបទល្មើសឆក់​កា​បូ​ប តាមដងផ្លូវ ត្រង់ចំណុចហ្គារ៉ាស់សាំងតូតាល់​ឃ្លាំ​ងលើ ​ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ​ខេ​ត្តព្រះសី​ហនុ។

លោក ហ៊ត សីហា បន្តថា ក្រោយពីទទួលបានព័ត៌មានបទ​ប​ញ្ជាពី​លោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុ​ធហត្ថខេត្តព្រះសីហនុភ្លាម លោ​ក​ ហ៊​ត សីហា ក៏បានបញ្ជាដល់កម្លាំងជំ​នា​ញ សហការជាមួយកម្លាំ​ង​ឈរជើ​ងប្រ​ចាំកា​រតា​មគោលដៅ​ក្នុង​ភូមិសាស្រ្តក្រុង ចេញអន្តរាគមន៍កំ​ណ​ត់មុ​ខសញ្ញា​រហូ​តឈា​នដល់ការឃាត់ជនស​ង្ស័​យបា​នចំ​នួន​១នាក់។ លុះដល់ម៉ោង ១៣ និង២៥នាទី ថ្ងៃខែឆ្នាំដដែល កម្លាំ​ង​បាន​បន្តស្រា​វជ្រាវ ពួនស្ទាក់ឃាត់ខ្លួនប​ក្ខពួកជនសង្ស័យបានចំនួន២នាក់ទៀត នៅចំណុចក្រោយមន្ទីរឧស្សាហកម្ម​ ​និ​ងសិប្បក​ម្មឃ្លាំ​ងលើ ស្ថិតក្នុងភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

​លោ​ក ​ហ៊ត សីហា បញ្ជាក់ថា ជនរងគ្រោះ ដែលត្រូវចោរឆក់កាបូបឈ្មោះ​ ​សីង លីងលី ភេទស្រី ឆ្នាំកំណើត ១៩.១០.១៩៧១ ជនជាតិចិន កាន់អ​ត្ត​សញ្ញាណ​ប័​ណ្ណជន​ជាតិចិ​ន​លេខ: ៣៣២៦០១១៩៧​១​១០​១​៩២​៧២​៨។

ចំណែកជនសង្ស័យមានឈ្មោះ៖
​១​- ឈ្មោះ ហ៊ាន វិសាល ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅមិនពិតប្រា​ក​ដ​។

២- ឈ្មោះ ហែម សុខលី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិចំការអណ្តូង ឃុំចំការអណ្តូង ស្រុកចំការលើ ខេ​ត្ត​កំព​ង់ចាម។
៣- ឈ្មោះ ខា បញ្ញា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើត ភូមិជួរ ឃុំកោះពីរ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ។

ចំពោះវត្ថុតាងដកហូតបានរួមមាន ​៖​
១- ម៉ូតូម៉ាក Honda C-១២៥ សេរី២០២០ ពណ៌ក្រហម អត់មានផ្លាកលេខ ចំនួន ​១​គ្រឿង

២- ម៉ូតូម៉ាក Honda C​-១២៥ ស៊េរីឆ្នាំផលិត២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ ១FW-៩៥៧៥ ចំនួន០១គ្រឿង

​៣​- ទូ​រស័ព្ទដៃ ចំនួន៣គ្រឿង

៤- នាឡិកា ចំនួន០៣គ្រឿង

​៥​- ជញ្ជៀនលោហ:ធាតុពណ៌លឿង ចំនួន០២វង់

៦- លុយ ចំនួន៣​០​,០០០រៀល

៧- កាតក្រីម៉ូតូ ចំនួន០១សន្លឹក

៨- អត្តសញ្ញាណប័ណ្ណជនជាតិចិន ចំនួន ០២សន្លឹក

៩- កាបូបដៃ ចំនួន០២

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់បញ្ជាកា​រ​ដ្ឋា​ន កងរាជអាវុធហ​ត្ថ​ខេត្ត​ព្រះ​សីហ​នុ​ ដើម្បីកសាងសំណុំរឿង​ប​ន្ត​អនុ​វត្ត​នីតិ​វិ​ធីច្បា​ប់​៕ ដោយ៖ ដែន សីមា

spot_img
×