Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បន្តបើកវេ​ទិ​កាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុម​ប្រឹ​ក្សាខេត្ត​ នៅសាលាស្រុកចន្ទ្រា

spot_img

ខេត្តស្វាយរៀងៈ លោក អ៊ុយ ថន សមាជិកក្រុមប្រឹក្សាខេត្ត និ​ងលោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វា​យ​រៀង​ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអញ្ជើញជាគណ:អធិបតី​ក្នុ​ងវេ​ទិកាផ្ស​ព្វ​ផ្សាយ និងពិគ្រោះយោបល់របស់ក្រុ​មប្រឹក្សាខេ​ត្ត នៅសាលាស្រុកចន្ទ្រា ខេត្ត​ស្វា​យរៀ​ង​។

អញ្ជើញចូលរួមក្នុងវេទិការនេះ​មា​នលោ​ក លោកស្រីជាសមាជិកក្រុមប្រឹក្សាខេត្ត​ ​លោ​ក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គ​ភា​ព ពាក់ព័​ន្ធនា​នាជុំវិ​ញ​ខេត្ត លោក លោកស្រីគណៈអភិបាលស្រុកស្វាយ​ច​ន្ទ្រា​ លោក លោកស្រីក្រុមប្រឹក្សា​ស្រុ​ក​ លោក លោកស្រីប្រធាន អនុប្រធានទីចាត់ការ ​អង្គភា​ពនានា​ចំណុះសា​លាខេ​ត្ត មន្រ្តីសាលាខេត្ត សាលាស្រុក កងកម្លាំងទាំង៣ លោក​ ​លោកស្រី​ក្រុម​ប្រឹក្សា​ឃុំលោ​ក លោកស្រីមេភូ​មិ​នានា និងបងប្អូនប្រជាពល​រ​ដ្ឋ​សរុបចំ​នួ​ន១​៧​៥នាក់ ។

មានប្រសាសន៍​នាឳកាសវេទិកាផ្ស​ព្វផ្សាយ និងពិគ្រោះយោបល់នៅពេលនេះ​ ​លោក អ៊ុយ ថន សមាជិកក្រុមប្រឹក្សាខេត្ត​ ​បានថ្លែងអំណរ​គុ​ណចំ​ពោះវ​ត្តមាន លោក លោកស្រី ប្រជាពលរដ្ឋ វិស័យឯកជន និងសមាជិក សមា​ជិ​ការនៃ​អ​ង្គវេ​ទិកាដែលបានចំណាយពេលវេលាចូ​ល​រួម​នាពេ​លនេះ​ ពិតជាបានប​ង្ហាញឲ្យឃើញពីការប្តេជ្ញាចិត្ត​ចូល​រួមស​ហការ​យ៉ាង​ខ្លាំងក្លា នៅក្នុងដំណើរការនៃ​កា​រគាំ​ទ្រ និងជំរុ​ញ​ការអ​ភិវ​ឌ្ឍន៍តា​មបែ​បប្រជា​ធិ​បតេយ្យ នៅថ្នាក់ក្រោមជាតិ ស្រ​ប​តាមក្រ​ប​ខ័ណ្ឌ យុត្តិសាស្ត្រ ​ស្តីពីកំ​ណែទម្រ​ង់វិ​មជ្ឈ​ការ និងវិសហម​ជ្ឈ​ការ ឲ្យកាន់តែទទួលបានលទ្ធផលជោគ​ជ័​យថ្មីៗ​ថែម​ទៀ​ត បម្រើឱ្យសេចក្តីត្រូវការពិតប្រា​ក​ដរប​ស់ប្រ​ជាព​លរ​ដ្ឋនៅ​មូ​ល​ដ្ឋាន។

លោក ហែម ពិសិ​ដ្ឋ អភិបាលរងខេត្តបា​ន​បន្ថែ​ម​ថា វេទិការបស់ក្រុមប្រឹក្សាខេ​ត្ត​ បានផ្តល់ឱកាសដល់ក្រុ​ម​ប្រឹក្សាគ្រ​ប់ថ្នា​ក់ អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំ​ង​អស់អា​ចចូល​រួម​ក្នុ​ងកា​រផ្តល់​មតិ​យោប​ល់ ចំពោះការអភិវ​ឌ្ឍ​មូល​ដ្ឋា​ន សមិទ្ធផល បញ្ហាប្រឈម និងទិ​ស​ដៅអ​នុវត្ត​នា​ពេលខាងមុខរបស់រ​ដ្ឋ​បា​លខេ​ត្ត ផ្តល់នូវអនុសា​ស​ន៍ និងសំណូមពរនា​នា​ ស​ម្រាប់កា​រ​ពិ​ភាក្សា និងតាមរយៈការឆ្លើយតបបានទាន់ពេលវេលាពី​ស្ថា​ប័ន​ជំ​នាញ និងកម្លាំងសមត្ថ​កិ​ច្ច​ពាក់​ព័ន្ធ​ ដើម្បីឈានទៅធ្វើកា​រ​កែ​លម្អ​ និងដោះស្រាយឲ្យកាន់​តែល្អប្រ​សើរ ស្របទៅតាមតម្រូវការជាអាទិភា​​ពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន​៕ដោយ៖វ៉ៃកូ

spot_img
×