Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក វិល្លាម លើកក​រណី​បន្លាស់ទីជនជាតិ​វៀ​តណា​ម ​មកលើដី៤០ហិក​តា​ ក្នុងអង្គប្រជុំឧត្តមក្រុមប្រឹក្សា​

spot_img

ភ្នំពេញ ៖ អាជ្ញាធរ បង្កើតតំបន់ថ្មីមួយ ដែលមានទំហំដីប្រមាណ៤០ហិកតា ក្នុងភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដើម្បីឲ្យអ្នកដែលត្រូវបម្លាស់ទីចេញ​ពី​ដ​ងទន្លេ ចូលទៅរស់នៅ។ ការបម្លាស់ទីនេះ បង្ក​ឲ្យ​មានមានរិះគន់ខ្លាំងលើបណ្តាញស​ង្គ​មនា​នាថា អាជ្ញាធរខ្មែរ កាត់ដីឲ្យជនជាតិវៀតណា​ម ដ្បិតថា អ្នកដែលត្រូវបម្លាស់​ទី​ចេញ​ពី​ទន្លេ គឺជាជនជាតិវៀតណា​ម​។

ករណីខាងលើនេះ នៅថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នេះសមាជិកឧត្តមក្រុមប្រឹក្សា​ពិ​គ្រោះ​ និងផ្ដល់យោបល់ បា​នបើកកិច្ចប្រជុំប្រចាំ​ខែ​រ​បស់ខ្លួន នៅវិមានសន្តិភាព ទីស្ដីការនាយករ​ដ្ឋ​មន្ត្រី។

នៅថ្ងៃនេះដែរ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ វិល្លាម ប្រធានគណបក្សខ្មែ​រ​ក្រោក និងជាសមាជិកឧត្តមក្រុម​ប្រឹ​ក្សា បាន លើកយកបញ្ហាការ​រិះ​គន់ និងការបញ្ចេញមតិរបស់​ព​លរ​ដ្ឋពាក់​ព័ន្ធនឹ​ងការជួ​លដី​៤០ ហិកតា ដល់ការបន្លាស់ទីរ​ប​ស់អ​ន្តោប្រវេស​ន៍វៀ​តណាម ពីលើទឹក មកគោក ហើយបញ្ហានេះដែរ លោក ក៏ធ្លាប់បានជំរុញឲ្យ​ប​ណ្ដេញ​​ចេញ ចំពោះជន​អន្តោ​ប្រវេស​ន៍​​វៀតណាម ដែល​ត្រៀមប្ដូរ​ទីលំនៅ​​​ពី​ទឹក​មកគោកនេះកាលពីឆ្នាំ២០​១​៨​កន្ល​ងទៅ ។

នេះបើតាមលោកបានឲ្យដឹងថា “ខ្ញុំបានពាំនាំ ការរិះគន់​នឹង​ការបញ្ចេញមតិរបស់ពល​រ​ដ្ឋ ពាក់ព័ន្ធនឹងគោលការណ៍​រ​បស់រ​ដ្ឋបាល​ខេត្តកំ​ព​ង់ឆ្នាំង ដែលបន្លាស់ទីជនអន្តោប្រវេសន៍​​វៀតណា​ម​ (ភាគច្រើន) សរុបប្រមាណ ២​៣៩៧ គ្រួសារ និងមានជនជាតិខ្មែរយើងរួមទាំងឥ​ស្លាមមួ​យចំនួ​នផង ពីការរស់នៅតាមដង​ទ​ន្លេសា​ប មករស់នៅលើគោកក្នុងលក្ខណៈជួលដី ​៤​០ហិ​កតា ព្រោះយ៉ាងណាមិញ ករណីនេះ យើងខ្ញុំធ្លាប់បានផ្ដល់យោបល់ជូន​រា​ជរដ្ឋា​ភិ​បាល​រួច​ហើយតាំងពីឆ្នាំ២០១៨​ ​ដោយផ្ដោតលើការអនុវត្តន៍ច្បាប់អន្តោប្រ​វេ​សន៍​ លើជនទាំងនោះ ប្រសើរជាងផ្ដល់ទីតាំងរស់នៅ ​។”​

លោក បានបញ្ជាក់ថា ជាពិសេសថ្មីៗនេះ យើងក៏បានពិនិត្យ ជនជាតិវៀតណាម គេមានដីដែលស​មា​គម​គេបា​នជួល​ឲ្យនៅ ដោយឡែកពលរដ្ឋខ្មែ​រ​ដែល​បានជ​ម្លៀ​សពីលើទឹកមកលើដីនោះ ​ពុំទាន់​ទទួល​បានការចា​ត់ចែង ផ្ដល់ទីតាំងដីសម្រាប់ពួ​ក​គាត់ ចប់សព្វគ្រប់​នៅឡើយទេ។​

លោកក៏បានគូសបញ្ជាក់ថា មានករណីមួយចំនួន​ខ្ញុំបានចូ​លរួ​ម​តាម​ដាន និ​ងធ្វើរួច​រា​ល់ហើយ ក្នុងករណីមិន​ទា​ន់ទ​ទួល បានល​ទ្ធផ​ល​យើងខ្ញុំក៏​បន្ត​តា​មដា​ន និងលើកយក​មក​ជជែករកដំណោះស្រាយ​ តាមដំណាក់កាល​ ​ជាពិសេសកិច្ចការទាំ​ង​អស់​គឺ ផ្អែកលើមូលដ្ឋានច្បាប់ បទដ្ឋានគតិយុត្ត និង​លក្ខណៈវិ​ទ្យា​សាស្ត្រ ដើម្បីចូលរួមការពារឲ្យបាននូវ​ផ​លប្រយោ​ជ​ន៍ជាតិ និងប្រជាជនទូ​ទៅ​ ។

ជារួមឈរលើគោលការណ៍ ដែលបានដា​ក់​ចេញគឺ នៅជាមួយពលរដ្ឋ បម្រើពលរដ្ឋ ដើម្បីព​លរដ្ឋ យើងខ្ញុំតែងតែចូលរួ​ម​លើករាល់បញ្ហាសង្គ​ម​ទូទៅ ដែលពលរដ្ឋលោក​ស​ម្ដែង​ការ​មិន​ពេញចិត្តយកទៅជជែ​ក​រកដំ​ណោះស្រាយ​ជានិច្ច។

លោក ស៊ុន សុវណ្ណរិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈកម្មការរៀបចំការបម្លាស់ទី បានប្រាប់សារព័ត៌មានក្នុងស្រុក នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះថា ការរិះគន់នេះ គឺមិនត្រឹមត្រូវឡើយ។ ​កុំឲ្យសាធារណជនយល់ច្រឡំ លោកអភិ​បាល​រង បកស្រាយថា តា​មពិត អ្នក ដែលត្រូវបម្លាស់ចេញពីទន្លេ​ ​ឲ្យទៅរស់នៅលើគោក មិ​ន​មែនមានតែវៀតណាម​នោះ​ទេ គឺមានទាំងខ្មែរ និងខ្មែរ-អិស្លាម ដែលសរុបទាំងអស់មានប្រ​មា​ណ​៤ពាន់​គ្រួ​សារ។ លោក មិនហៅថា បម្លាស់ទីជ​ន​ជាតិវៀតណាមទេ លោ​ក ហៅថា បម្លាស់ទីផ្ទះលើទឹក។​ ប្រជាជ​នទាំងនោះ ត្រូវបានបម្លាស់ចេញពីគោលដៅចំនួន​៦ នៅលើ​ដ​ងទន្លេ ហើយយកទៅរស់នៅជាមួយគ្នាជាសហ​គ​មន៍ ក្នុងតំបន់ថ្មីខា​ងលើ។ ប្រជាជនមកពីគោលដៅទាំង៦​នោះ​ បើគិតជារួម ប្រជាជនខ្មែរ និងខ្មែរ-អ៊ិស្លាម មានច្រើនជាងវៀតណា​ម​ តែបើគិតជាគោលដៅនីមួយៗ​វិ​ញ មានគោលដៅខ្លះ ​វៀតណាម មានច្រើនជាង។

លោក ស៊ុន សុវណ្ណារិទ្ធ បានឲ្យ​ដឹងថា ដោយអនុវត្តតាមផែន​ការបម្លាស់ទីផ្ទះបណ្តែតទឹក កន្លង​មក​តាម​សំណើរ​រ​ប​ស់​អា​ជ្ញាធរ​ខេត្ត ប្រមុខរាជរដ្ឋាភិបាលបានធ្វើអ​នុ​ប្រយោគ​កាត់​ដីលិច ទឹកនៅភូមិដំបូកកកោះ​ ឃុំ​ស្វា​យជ្រុំ ចំនួន ៤០ហិកតាប្រគល់ឲ្យអាជ្ញាធរខេត្ត រៀបចំទីតាំងភូមិថ្មីមួ​យ​ សម្រាប់​ផ្តល់​ដីជូន​ប្រជាពល​រ​ដ្ឋ​បម្លាស់​ទីផ្ទះបណ្តែតទឹកជាង២ ពាន់​គ្រួសា​រ មានខ្មែរ វៀតណាម និង​ឥស្លាម​នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង​ ភាគច្រើនគឺជនជាតិវៀតណាមឲ្យឡើងមករស់នៅលើគោកវិ​ញ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មកដល់​ពេល​​នេះ ​មាន​ប្រជាពលរដ្ឋ​ប្រមាណ ៨​០%​​ហើយ​​បាន​អូសប​ង្គឿ​ង​ផ្ទះទឹ​ករប​ស់ខ្លួន រស់នៅលើខ្នងកោះចំការជាប់មាត់ទន្លេ​ក្នុ​ងភូមិ​ទី៧ សង្កាត់​ខ្សាម ក្រុង​កំពង់ ឆ្នាំង ជាង១ឆ្នាំមកហើ​យ។ ដោយ​ឡែកនៅក្នុងទន្លេគឺមានផ្ទះទឹ​ក​ ដែល​មាន​បែរ​ចិញ្ចឹម​ត្រី​​នៅ​​ពី​ក្រោម​​ជាង​​២​០០ខ្នង​​ទៀត ​តាម​ផែនការ​ត​ម្រូ​វ​ឲ្យ​អ្នក​រស់​នៅ​​លើ​​បែ​ត្រី​ទាំង​អស់​នោះ​ឡើ​ង​ មករស់នៅលើគោកវិញ​ ​គឺ​អនុញ្ញាត​ឲ្យ​ទុក​បែ​ត្រីចិញ្ចឹមនៅក្នុ​ង​ទន្លេ តែត្រូវរុះដំបូលចេញ ​និ​ង​បង្គន់អនាម័យ​ចេ​ញផ​ង​ដែរ​៕ដោយ៖កូឡាប

spot_img
×