Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកវិទ្យាសាស្រ្តរកឃើញសាក​ស​ព​កូនឆ្កែ​មួយក្បា​ល​អាយុ ១៨.០០០ឆ្នាំ នៅមានទម្រង់ល្អឥតខ្ជោះ​

spot_img

សាកសពកូន​ឆ្កែ​មួយក្បា​លត្រូ​វបាន​អ្នក​វិទ្យាសា​ស្រ្តរ​កឃើញ ហើយទម្រង់ខ្លួនវានៅរក្សា​បា​នយ៉ា​ងល្អឥ​ត​ខ្ជោះ ដែលធ្វើឲ្យអ្នក​វិ​ទ្យាសា​ស្រ្តមា​នការ​ឆ្ងល់យ៉ា​ង​ខ្លាំង។

សាកសពកូនឆ្កែនោះមានអា​យុ​កា​ល ១៨.០០០ឆ្នាំ។ វាត្រូវបានរកឃើញដោ​យ​អ្នក​វិទ្យាសា​ស្រ្តរុ​ស្សី​នៅទីក្រុ​ង Yakutsk ស្ថិតនៅភាគខាងកើ​ត​តំប​ន់ស៊ី​បេរី។ រោម ច្រមុះ និងធ្មេញរប​ស់​វា​ត្រូ​វបាន​រក្សា​យ៉ាង​ល្អ។

ដោយប្រើប្រាស់កាបូន ​ដើ​ម្បីកំណត់អាយុកាល​រ​ប​ស់វា អ្នកជំនាញ់មកពីវិទ្យាស្ថា​ន​សិក្សា​ពីហ្សែ​នេតិ​ចរប​ស់ប្រ​ទេសស៊ុ​យ​អ៊ែត​ អាចបញ្ជាក់បាន​ថា​ សាកសពរបស់កូនឆ្កែ​នោះ​បានក​កអ​ស់រ​យៈពេ​ល ១៨.០០០ឆ្នាំមកហើយ។ ប៉ុន្តែការពិនិត្យលើ DN​A​ មិនទាន់អាច​ប​ញ្ជាក់បា​ន​ទេថា តើវាគឺជាអំបូរចច​ក​ ​ឬឆ្កែ។

ឆ្កែស្រុកនៅសម័យបច្ចុប្ប​ន្ន​ ត្រូវបាន​គេ​គិ​ត​ថា ផ្សាំ​ង​ចេញ​ពីឆ្កែ​ច​ចក​ ប៉ុន្តែគេមិនច្បាស់ថានៅ​ពេ​លណានោះ​ទេ​ ប៉ុន្តែកាលពីឆ្នាំ ២០១៧ ការសិក្សាមួយដែល​បា​នចុះ​ផ្សាយនៅ​លើទស្ស​នា​វដ្តីទំនាក់ទំនងធ​ម្ម​ជាតិ បានរកឃើញថា ឆ្កែសម័យទំនើប​ប​ច្ចុប្ប​ន្ន​ ត្រូវបានគេផ្សាំង​ចេ​ញពី​ពួក​ឆ្កែច​ចក ពី ២០.០០០ ទៅ ៤០.០០០ឆ្នាំមកហើយ៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN

spot_img
×