Friday, September 17, 2021

កម្ពុជា និងអាល្លឺម៉ង់ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ហិរញ្ញប្បទានសហប្រតិបត្តិការចំនួន២ លើទំហំទឹកប្រាក់ ប្រមាណ ៧៤ លានដុល្លារ

ភ្នំពេញ ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃ​សា​ធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំនៅកម្ពុជា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ហិរ​ញ្ញប្ប​ទានសហ​ប្រតិ​ប​ត្តិការចំនួន២ ជាមួយលោកអូន ព័ន្ធមុនីរ័ត្នឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច​ ​និងហិ​រញ្ញវត្ថ លើទំហំទឹកប្រាក់ សរុបចំនួន ៦៧,១លានអឺរ៉ូ ស្មើ ប្រមាណ ៧៤ លានដុល្លារ ។

កិច្ចព្រមព្រៀងទាំង២ មានដូចខាងក្រោម៖

១៖ កិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ​ ​ឆ្នាំ២០១៨។ តាមរយៈកិច្ចព្រមព្រៀងហិរញ្ញប្បទានស​ហ​ប្រតិប​ត្តិកា​រឆ្នាំ ២០១៨នេះ ដែលជាកិច្ចព្រមព្រៀងក្រប​ខ័​ណ្ឌ រដ្ឋាភិបាលនៃសាធារណរដ្ឋសហ​ព័​ន្ធអា​ល្លឺ​ម៉ង់ នឹងផ្តល់ឥណទានសម្បទា​ន​ចំនួន​៣០​លា​នអឺរ៉ូ និងហិរញ្ញប្បទានឥ​ត​សំណង​ចំនួ​ន២លា​នអឺរ៉ូ សម្រាប់ហិរញ្ញប្បទាន លើគម្រោងប្រសិទ្ធភាពថា​ម​ពល​ សម្រាប់ការផ្គត់ផ្គ​ង់អ​គ្គិស​នីជ​ន​បទ។

ឥណទានសម្បទានចំនួន​៣​០លា​នអឺរ៉ូ គឺឥណទានសម្បទានទី១ ដែលភាគីអាល្លឺម៉ង់​ហៅ​ថា​ Reduced Interest Loan នឹងត្រូវបានផ្តល់តាម​រយៈធ​នាគារអ​ភិវ​ឌ្ឍន៍អាល្លឺម៉ង់ (KfW)។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវ​ត្ថុ​ នឹងចុះហត្ថលេខាលើកិ​ច្ច​ព្រម​ព្រៀងឥ​ណ​ទាន ជាមួយធនាគារ​អ​ភិវឌ្ឍ​ន៍អាល្លឺ​ម៉ង់ (KfW) នៅពេលក្រោ​យ​ទៀត​ ដើម្បីទទួលបានឥ​ណ​ទាន​ មកប្រើប្រា​ស់​សម្រា​ប់អនុ​វត្តគ​ម្រោង​ប្រ​សិទ្ធភាពថា​ម​ពល សម្រាប់ការផ្គត់​ផ្គ​ង់អ​គ្គិ​សនីជ​ន​បទ។

២៖ កិច្ចព្រមព្រៀងហិ​រ​ញ្ញប្ប​ទានសហ​ប្រ​តិប​ត្តិការ ឆ្នាំ២០១៩។ តាមរយៈកិច្ចព្រមព្រៀ​ង​ហិរញ្ញ​ប្បទា​នសហ​ប្រ​តិប​ត្តិ​កា​រ​ឆ្នាំ ២០១៩នេះ ដែលជាកិច្ចព្រ​មព្រៀ​ង​ក្រ​បខ័ណ្ឌ រដ្ឋាភិបាលនៃសាធារណ​រដ្ឋ​ស​ហព័ន្ធ​អា​ល្លឺ​ម៉ង់ នឹងផ្តល់ឥណទាន​សម្ប​ទា​នចំ​នួន៣​០លា​ន​អឺរ៉ូ សម្រាប់ហិរញ្ញប្បទាន​ ​លើគម្រោងអភិវឌ្ឍន៍ហេ​ដ្ឋា​រច​នាសម្ព័​ន្ធជ​នប​ទសម្រាប់​កម្ពុជា និងហិរញ្ញប្បទាន ឥតសំណង​ចំ​នួ​ន៥,១លានអឺរ៉ូ សម្រាប់គាំទ្រកា​រធ្វើហិ​រញ្ញប្ប​ទាន លើគម្រោងជាក់លាក់មួយ​ចំ​នួន​ទៀ​ត។

ឥណទានសម្បទានចំនួន៣០​លា​នអឺ​រ៉ូ ជាឥណទានសម្បទានទី​២​ ពីរដ្ឋាភិបាលនៃសាធារ​ណ​រដ្ឋ សហព័ន្ធអា​ល្លឺ​ម៉​ង់ ដែលនឹ​ង​ត្រូវ​បានផ្ត​ល់តាម​រយៈ​ធនាគា​រអភិ​វឌ្ឍន៍​អា​ល្លឺ​ម៉ង់ (KfW) ផងដែរ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញ​វ​ត្ថុ​ នឹងចុះហត្ថលេ​ខា​លើកិ​ច្ចព្រម​ព្រៀងឥ​ណ​ទាន ជាមួយធនាគារអភិវឌ្ឍន៍អា​ល្លឺ​ម៉​ង់ (KfW) នៅពេលក្រោ​យ​ទៀ​ត ដើម្បីទទួលបាន​ឥ​ណទា​នមក​ប្រើប្រា​ស់ស​ម្រា​ប់អនុ​វត្ត​គម្រោង​ជាក់​ស្តែង។

គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនា​ស​ម្ព័ន្ធ​ជនប​ទសម្រា​ប់​កម្ពុជា នឹងត្រូវបានធ្វើសហហិរញ្ញ​ប្ប​ទា​ន ​ជាមួយដៃគូអភិវឌ្ឍន៍មួ​យ​ចំនួ​ន​ទៀ​ត ដូចជា ទីភ្នាក់ងារ​បា​រាំងស​ម្រាប់​អភិ​វឌ្ឍន៍ (AFD) និងសហគមន៍អឺ​រ៉ុ​ប​តាម រយៈមូលនិធិវិនិយោគ​អា​ស៊ី​-អឺ​រ៉ុប (EU/AIF)។

ថ្លែងក្នុងឱកាសនោះ ​លោ​កអគ្គបណ្ឌិតសភាចា​រ្យ​ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា​ ​រដ្ឋាភិបាលនៃសាធារណរដ្ឋសហព័​ន្ធ​អាល្លឺ​ម៉ង់​ ​គឺជាដៃគូអភិវ​ឌ្ឍ​ន៍​ប្រ​ទេស​អឺរ៉ុ​បទី២ បន្ទាប់ពីរដ្ឋាភិបាល​នៃ​សា​ធារ​ណ​រដ្ឋ​បា​រាំង (ប្រទេសបារាំង បានចាប់ផ្តើម​ផ្ត​ល់ឥ​ណ​ទាន​សម្ប​ទា​ន​ទី១​ របស់ខ្លួន​ដ​ល់​កម្ពុ​ជា នៅឆ្នាំ ២០១៣) ដែលបានផ្តល់ឥណទានស​ម្ប​ទាន​ដល់​ក​ម្ពុជា ដើម្បីរួមចំណែកក្នុងការគាំ​ទ្រ​ដ​ល់​ គោលនយោបាយអភិវ​ឌ្ឍន៍​ ​និង​វិស័​យអា​ទិ​ភាព​នានា​របស់​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុជា។

លោកបន្ដថា ការបើក​ទ្វា​រឥ​ណទា​នពី​ដៃគូទ្វេ​ភា​គីថ្មីៗ​ប​ន្ថែមទៀត ជាពិសេស ពីប្រទេសមានការអភិវឌ្ឍខ្ពស់នៃ​ទ្វី​បអឺ​រ៉ុ​ប ដូចជា សាធារណរដ្ឋ សហព័​ន្ធ​អាល្លឺ​ម៉ង់ និងសាធារណរដ្ឋបារាំង ​បា​នឆ្លុះបញ្ចាំងយ៉ាងជាក់​ច្បា​ស់​ថា ដៃគូអភិវឌ្ឍន៍សំ​ខា​ន់ៗ​រ​បស់ក​ម្ពុជា មានជំនឿយ៉ាងមុត​មាំ​ថា រាជរដ្ឋាភិបាលកម្ពុ​ជា​កំពុ​ង​ដើរ​នៅលើ​ផ្លូ​វត្រូវ លើយុទ្ធសាស្រ្ត និង​គោ​លនយោបាយគ្រប់គ្រង​បំ​ណុល​សាធា​រណៈ​រប​ស់ខ្លួន ប្រកបដោយភាព​ជឿ​​ជាក់ និងសមត្ថភាពគ្រប់​គ្រា​ន់ ​និង​រឹ​ងមាំ។

លោកអគ្គបណ្ឌិតសភា​ចា​រ្យ ​ឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ហិ​រញ្ញ​ប្បទា​នស​ហប្រ​តិ​បត្តិ​នេះ​ គឺជាព្រឹត្តិការណ៍​ដ៏​សំ​ខាន់មួយ ដែលឆ្លុះបញ្ចាំងអំពីកិច្ចសហ​ប្រ​តិ​បត្តិការ ជាមិត្តភាពរវាងរា​ជ​រ​ដ្ឋាភិ​បាល​ក​ម្ពុជា និងរដ្ឋាភិបាលនៃសា​ធា​រណ​រដ្ឋ​សហ​ព័ន្ធ​អាល្លឺម៉ង់ ក្នុងការជួយគាំទ្រដល់កិច្ចអ​ភិ​វ​ឌ្ឍន៍​ស​ង្គម និងសេដ្ឋកិច្ច​នៅ​ក​ម្ពុ​ជា ដោយភាគី​មិ​ត្តប្រ​កាន់ខ្ជា​ប់នូ​វគោ​ល​នយោបាយ ផ្តល់ឥណទានសម្បទានរបស់ខ្លួ​ន​ ឆ្លើយតបទៅនឹងសេចក្តីត្រូវ​កា​រជា​អា​ទិភាព​រប​ស់ រាជរដ្ឋាភិបាលក​ម្ពុ​ជា និងបានបង្ហា​ញ​ឲ្យ​ឃើញនូ​វ​ការ​ជឿទុ​កចិត្ត និងការវាយត​ម្លៃ​ខ្ពស់​រប​ស់ រដ្ឋាភិបា​ល​នៃសា​ធារណ​រដ្ឋ​សហ​ព័ន្ធ​អា​ល្លឺ​ម៉ង់ ក្នុងការចូលរួមអនុវ​ត្ត​យុទ្ធ​សាស្រ្ត​ច​តុកោ​ណដំ​ណាក់​កាល​ទី៤, ផែនការយុទ្ធសាស្ត្រអ​ភិ​វឌ្ឍ​ន៍ជាតិ និង ឯកសារយុទ្ធសា​ស្រ្ត​ស្តី​ពី​ ការគ្រប់គ្រងបំណុល​សា​ធារ​ណៈ​ ២០១៩-២០២៥ របស់រាជរដ្ឋាភិបា​ល​កម្ពុ​ជា និយាយជារួម គឺឆ្លើយតបទៅនឹងវិស័យអាទិ​ភា​ពទាំ​ង៤ របស់រាជរដ្ឋា​ភិ​បាល គឺ មនុស្ស, ផ្លូវ, ភ្លើង និងទឹក ក្រោមការដឹកនាំដ៏ឈ្លៀសវៃ ប៉ិ​ន​ប្រស​ប់ប្រ​ក​បដោ​យច​ក្ខុ​វិស័​យ និងគតិបណ្ឌិត​រ​បស់​សម្តេច​តេ​​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា​៕​ដោយ៖កូឡាប