Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋា​ភិ​បាល បង្កើតដែនជម្រកសត្វព្រៃសៀ​ម​ប៉ា​ង

spot_img

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា​ ​តាមរ​យៈសំណើ​រប​ស់ក្រសួ​ង​បរិស្ថាន បានសម្រេចតាមរយៈអនុក្រឹ​ត្យ​ចុះ​ថ្ងៃ​ទី៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ បានដាក់បញ្ចូលដែនជម្រក​ស​ត្វព្រៃ​សៀមប៉ា​ងខាង​លិច និងដែនជម្រកសត្វព្រៃសៀម​ប៉ា​ង ទៅជាតំបន់ការេពារធ​ម្ម​ជាតិ​តែមួ​យ មានឈ្មោះថា “ដែនជម្រកសត្វព្រៃ​សៀ​ម​ប៉ាង” ដែលមានផ្ទៃដីទំហំសរុ​ប​ចំនួ​ន ១៣៣ ៧០៧, ៧៣ ហិកតាស្ថិតនៅក្នុងភូមិសា​ស្ត្រ​ឃុំស​ន្តិ​ភាព ឃុំថ្មកែវ ឃុំព្រែកមាស ស្រុក សៀមប៉ាង ខេត្តស្ទឹងត្រែង។

ព្រំប្រ​ទល់និងផ្ទៃក្រឡាដែ​ន​ជម្រក​សត្វ​ព្រៃសៀម​ប៉ា​ង នឹងត្រូវធ្វើប​ច្ចុប្បន្នភាព និងកែសម្រួ​ល​តាម​រយៈកា​រសិ​ក្សាស្រា​វ​ជ្រាវ និងប្រមូលទិន្នន័យដោយ​ផ្អែ​កលើ​មូលដ្ឋាន​វិ​ទ្យា សាស្ត្រដើម្បីធានាត​ម្លៃ​និង​ផលប្រ​យោជ​ន៍ធ​នធា​ន​ជីវចម្រុះ សេដ្ឋកិច្ច និងសង្គម វប្បធម៌។ នៅពេលមិនទាន់​ ​បញ្ចូល​គ្នា​ ដែនជម្រកសត្វ​ព្រៃ​សៀមប៉ា​ង មានផ្ទៃ​ដី​ទំហំ ៦៦ ៩៣២ ហិកតា ចំណែកឯដែនជម្រកសត្វព្រៃសៀម​ប៉ា​ងខា​ងលិច មានទំហំ​ផ្ទៃដី​ ​៦៥ ៣៨៩ ហិកតា។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងប​រិ​ស្ថាន បានឱ្យដឹងថា ការដាក់បញ្ចូលដែនជម្រក​ស​ត្វព្រៃ​សៀមប៉ាង​ខា​ងលិច និងដែនជម្រកសត្វព្រៃសៀមប៉ា​ង​ ទៅជាតំបន់ការពារធ​ម្ម​ជាតិ​តែមួយ​នេះ​ នឹងជួយឱ្យមានការ​ស្រួ​លដល់​ការ​គ្រ​ប់គ្រង និងអភិរក្សកាន់តែមា​ន​ប្រសិ​ទ្ធភាព ដោយកាត់បន្ថយនូវកា​រិ​យាល័​យធិ​បតេយ្យ​ ងាយស្រួលដល់ការធ្វើផែន​កា​រគ្រ​ប់គ្រង និងចំណេ​ញ​ថវិកា។ ដែនជម្រកសត្វទាំ​ង​ពី​រនេះ មានទីតាំងភូមិ​សា​ស្រ្តនិង​ស្ថា​នភាព​ប្រព័​ន្ធអេ​កូឡូ​ស៊ី ដែលមានលក្ខណៈ​ដូ​ចគ្នា​។

លោករដ្ឋលេខាធិការ បានថ្លែ​ង​ថា ដែនជម្រកសត្វព្រៃ​ទាំ​ងពី​រនេះ ជាអតីតតំបន់សត្វស្លា​ប​យ៉ាងសំ​​ខាន់ និងកន្លងទៅក៏បានទទួល​កា​រសិ​ក្សា​ និងស្នើ​សុំ​បង្កើត ព្រៃការ​ពារ តែមួយសម្រាប់អ​ភិ​រក្ស​ធនធា​នសេ​នេទិច​រុក្ខ​ជាតិ និងសត្វព្រៃផង​ដែ​រ។ ដែនជម្រកសត្វព្រៃ​ សៀមប៉ាង និងសៀមប៉ាងខាងលិច ភាគច្រើនគ្របដណ្តប់​ទៅ​ដោយ​ព្រៃល្បោះស្ងួ​ត ព្រៃពាក់កណ្តាល​ស្រោ​ង និងវាលស្មៅ​សា​វាណា​ ​ដែលបន្តភ្ជាប់គ្នាឆ្ល​ង​ព្រំប្រទ​ល់នៃ​តំប​ន់​ទាំងពីរ ដែលជាផ្នែកមួយនៃតំប​ន់​អេកូ​ឡូ​ស៊ីព្រៃត្រូពិចស្ងួ​ត​ទន្លេ​មេគង្គ​ក្រោម​ ដែលជាផ្នែកមួយ​នៃ​តំប​ន់ជីវ​ជម្រុះមា​ន​តម្លៃ នៅក្នុងតំបន់ឥ​ណ្ឌូ​-ភូមា មានសារសំខាន់ខ្ពស់សម្រាប់កា​រ​អភិ​រក្សនៅក្នុងតំ​​បន់​នេះសំបូ​រទៅដោយ​​សត្វស្លាប​កម្រដូចជាស​ត្វត្មោត សត្វត្រដក់ សត្វដំរី ទន្សោង សត្វក្រៀលជាដើម៕ ដោយ៖កូឡាប

spot_img
×