Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ជា សុផារ៉ា ដឹកនាំមន្ត្រីចុះពិនិត្យការស្ថាបនាផ្លូវ​ ​៣៤ខ្សែ នាក្រុងព្រះសីហនុ

spot_img

​ខេត្តព្រះសីហនុ៖ លោកឧបនាយករដ្ឋមន្ត្រី​ ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី​ ​នគរូប​នី​យកម្ម និងសំណង់ បានដឹកនាំមន្ត្រីស្ថាប័នពាក់ព័​ន្ធ​បន្ត​ចុះពិ​និត្យការ​ស្ថា​បនាផ្លូវ​មួ​យចំនួន ដែលស្ថិតក្នុងគម្រោង ផ្លូវត្រូវស្ថាបនាចំនួន៣​៤​ខ្សែ ក្នុងមូលដ្ឋានក្រុងព្រះសីហនុ​។​

ដំណើរចុះពិនិត្យផ្លូវខា​ង​លើនេះ ធ្វើឡើង នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

ការចុះ​ពិនិ​ត្យផ្លូវ​ទាំង​នោះរួមមាន៖ ផ្លូវក្រវ៉ាត់ក្រុង ចេញពីព្រលានយន្តហោះអ​ន្ត​រជាតិ​ខេត្ត​ព្រះសីហ​នុ ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ឆ្ពោះទៅកាន់ឆ្នេ​រ​រាម​។

បន្ថែមលើនេះ លោក ជា ​សុផារ៉ា ក៏បានបន្តដំណើរចុះទៅពិនិត្យ​កា​រស្ថា​បនា​ផ្លូវ ភ្នំជំទាវម៉ៅ ចូលមកក្រុងព្រះសីហនុ​ថែ​មទៀ​តផ​ង។

នាឱកាសចុះពិនិត្យការស្ថាបនាផ្លូវនោះ ​រ​បស់ លោក ជា សុផារ៉ា កាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកានេះ ក៏ឃើញវត្តមាន លោក យស ឆោមណារ៉ា​ឌី​ រ​ដ្ឋលេខា​ធិកា​រក្រសួង​រៀ​បចំដែនដី, លោក គួច ចំរើន អភិបាលខេត្តព្រះសី​ហ​នុ និងមន្ត្រីមន្ទីរជំនាញមួយ​ចំ​នួន​ទៀត បានចូលរួមអ​ម​ដំ​ណើរ លោក ជា សុផារ៉ា ផងដែរ៕ ដោយ៖ ដែន សីមា

spot_img
×