Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧកញ៉ា ទៀ វិចិត្រ ជួយសង្គ្រោះជីវិ​តជ​នជាតិ​រុស្ស៊ី២នាក់ ឲ្យរួចផុតពីស្លាប់ ដោយគ្រោះលិចទូកក្នុង​លំ​ហស​មុទ្រ

spot_img

ខេត្តព្រះសីហនុ៖ ក្រុមការងារក្រុមហ៊ុន ជី​.ធី.វី.ស៊ី, ស្ពីដបូត កម្ពុជា (G.T.V.C, SPEED BOAT) របស់លោកឧកញ៉ា ទៀ​ វិចិត្រ បានបន្តចេញអូប័រល្បឿន​លឿ​ន​ និងបុគ្គលិកជំ​នា​ញ ទៅជួយសង្គ្រោះជនជាតិរុស្សីចំនួន ២នាក់ ដែលរងគ្រោះលិចទូក​ក្ដោ​ងនៅក្នុ​ងលំហ​ស​មុទ្រ​ ឲ្យរួចផុតពីសេច​ក្តី​ស្លាប់​។

ចំណុច ដែលជនជាតិរុស្ស៊ីលិច​ទូកក្តោងខាងលើនេះ ​ស្ថិតនៅម្តុំ​ខាងមុ​ខ​កោះតូច ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នាឱ​កា​សពួក​គេទាំ​ង២នាក់ ជិះទូកក្តោងលេងក​ម្សា​ន្ត ក្នុងសមុទ្រកំពុងមា​ន​ខ្យល់បោ​កប​ក់ និងមានរលកខ្លាំង​នា​រ​ដូវខ្យ​ល់ធ្លាក់​ឆ្នាំ​នេះ។

លោកឧកញ៉ា ទៀ វិចិត្រមា​ន​ប្រសា​សន៍ថា សកម្មភាពម​នុ​ស្សធម៌ ដើម្បីសង្គ្រោះជនរងគ្រោះលិ​ចទូ​ក នៅក្នុងកំហស​មុ​ទ្រ​នេះ ក្រុមហ៊ុន រ​ប​ស់លោ​ក បានអនុវត្ត​ជា​បន្ត​ប​ន្ទាប់ នៅពេលទទួលបានព័ត៌​មា​នពី​ការលិចលង់​ខាងលើ​នេះ​។

លោកឧកញ៉ាបន្តថា​ ​ជានិច្ច​កាល ក្រុមការងារស​ង្គ្រោះ​ របស់ ក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដបូត កម្ពុជា តែងបានជួយសង្គ្រោះ​ទ​ទួល​លទ្ធផ​លជោ​គជ័យ​ជានិច្ច ដោយបានស្រង់យ​ក​ជន​រ​ងគ្រោះ​ ដែលជួបគ្រោះ​លិចទូក​ក្នុងលំហ​សមុ​ទ្រនោះ ឲ្យរួចផុតពីសេចក្តីស្លាប់​បា​នជាច្រើ​ន​ក​រណី។ ជាក់ស្តែង ជនជាតិរុស្ស៊ីចំនួន ២នាក់ (បុរសម្នា​ក់​ស្ត្រីម្នា​ក់) ត្រូវបានសង្គ្រោះយកចេញ​ពី​ក្នុង​ទឹកស​មុទ្រ នាំមកកាន់ដីគោកវិ​ញ​ដោយ​សុវត្ថិ​ភា​ព៕ ដោយ៖ ដែន សីមា

spot_img
×