Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មការិនី​​ម្នា​ក់ ​ត្រូវ​​ឃាតករ​រឹត​កស​ម្លាប់ ​ក្នុង​​ប​ន្ទប់​ជួល​

spot_img

​ភ្នំពេញ ៖ សាកសព​កម្មការិនី​រោងច​ក្រ​​ម្នាក់​​ត្រូវបា​ន​គេ​​ប្រ​ទះឃើញ ​នៅក្នុង​បន្ទប់​ជួល​​​របស់​នាង ដោ​យ​​ឃាតករ​ធ្វើ​សកម្មភាព​រឹត​ក​​​សម្លាប់ ហើយ​រត់គេចខ្លួន​​​បាត់​​ស​​ម្រោ​ល ។​

​ករណីនេះ​បង្ក​ការភ្ញាក់ផ្អើល​នៅ​​​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៩​និង​​​៣០​នាទី នៅ​ចំណុច​បន្ទប់​ជួល​​​លេខ​៦ ផ្លូវ​ប​តុង ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែ​ក​ក្អម ខណ្ឌ​សែន ។​

​ជនរងគ្រោះ​ឈ្មោះ សឿន ស្រី​ដា អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​​​រោង​ច​ក្រ មាន​ស្រុកកំណើត​ ​ភូមិ​គោល ឃុំរ​ភាព​ប្រាំង ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូង​ឃ្មូំ ស្នាក់នៅ​បន្ទប់​ជួល​កន្លែងកើតហេតុ​​​ខាង​លើ​ ។​ សម្ភារៈ​បាត់បង់ ៖ ទូរស័ព្ទដៃ ០១​គ្រឿង ម៉ាក​អាយ​ហ្វូ​​ន , ចិញ្ចៀន​ផ្លាក​ទីន​២​វង់ , កងដៃ​ផ្លាក​ទីន​​២​​កង ។​

ប្រភពបានឲ្យដឹងថា សាកសពស្ត្រីកម្មការិនីរោងចក្រ​ម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់​នៅក្នុង​បន្ទប់​ជួល បន្ទាប់ពីជះក្លិនស្អុយពេញបរិបេ​ណ​នោះ បង្កឲ្យមានការសង្ស័​យ នៅពេលម្ចាស់មកចាក់សោចូល​មើល​ ស្រា​ប់តែឃើញសពនាងរងគ្រោះដេកស្លា​ប់​ដោយ​ផ្កាប់​មុខនិង​ មានស្នាមរឹតករួ​ចរុំភួយជិត និងមានចាក់​សោពីក្រៅ សង្ស័យករណីឃាតកម្មប្លន់​ស​ម្លាប់យ​កគ្រឿងអល​ង្ការ ពីសំណាក់មនុស្សស្គាល់គ្នា ជិតស្និទ្ធ ។

តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាកើតហេតុមាន​ធុំ​ក្លិនស្អុយ សាយភាយចេញពីក​ន្លែ​ងកើត​ហេតុ ដោយមិនដឹងថាស្អុយអ្វីនោះទេ តែដោ​យ មានការសង្ស័យបា​ន​នាំគ្នារាយការណ៍ ទៅប្រាប់ម្ចាស់ផ្ទះឲ្យម​ក​ជួយ​ពិនិ​ត្យក្រោយពី​ម្ចាស់ផ្ទះ​ជួល មកដល់បានឡើង​ទៅមើ​ល ឃើញទ្វាបន្ទប់រ​បស់ជ​នរ​ងគ្រោះ ចាក់សោពីខាងក្រៅជាប់ ក្រោយពេលចា​ក់សោចូលមើ​លក៏ឃើ​ញ ជនរងគ្រោះដេកស្លាប់ផ្កាប់មុ​ខ​និង​មានស្នា​មរឹ​តក និងរុំភួយហើយស​ភា​ពស​ពហើមធុំក្លិនស្អុយ ដោយមិនដឹងថាស្លាប់ប៉ុន្មានថ្ងៃម​ក​ហើយ​។

ប្រភពដដែលបានបន្តទៀត​ថា​ ជនរងគ្រោះគេមិនឃើញទៅ​ធ្វើ​ការ​រ​យៈពេល​៤-៥ថ្ងៃទៅហើ​យ លុះថ្ងៃកើតហេ​តុ​ ក៏ឃើញដេកស្លា​ប់​ ក្នុងបន្ទប់ផ្ទះជួលបែបនេះទៅ​វិ​ញ។ បន្ទាប់មកក៏បានរាយកា​រ​ណ៍​ទៅសមត្ថកិច្ចមូលដ្ឋា​ន និងជំនាញចុះមកពិនិត្យនៅ​ក​ន្លែង​កើតហេ​តុ។ ប្រភពខ្លះបាន​ឲ្យ​ដឹ​ងថា កាលពីបីបួន​ថ្ងៃមុន គេឃើញជនរ​ង​គ្រោះ រួមនឹងមនុស្សប្រុ​សម្នា​ក់ចេ​ញចូល​បន្ទប់​នាង​តែគេមិនចាប់អារម្មណ៍នោះទេ​ដោ​យសារ​ គេមានទស្ស​នៈថា មិនឲ្យចេះដឹ​ង​រឿ​ងគេ ទុក​មាត់​ស៊ីមា​ន់វិញឆ្ងា​ញ់ជាង និយា​យដើ​មគេ ហើយក៏មិនដឹ​ង​ថា វាមានរឿងរហូតដល់ថ្នាក់​នឹ​ងដែ​រ ទោះបីសមត្ថកិច្ចមិនបង្ហើប​ថា​ ជារឿងអីនៅឡើ​យ​តែ ​សាច់ញាតិជ​នរងគ្រោះ​ថា ករណី​នេះ គឺជាករណីឃាតកម្ម​យ៉ា​ងច្បា​ស់ក្រ​​ឡែ​ត ។

​បច្ចុប្បន្ន ករណី​ខាងលើ​​​កម្លាំង​​អធិការដ្ឋាន​ន​គ​របា​ល​ខ​ណ្ឌ​​សែន​សុខ កំពុងធ្វើការ​ស្រាវ​ជ្រាវ ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×