Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជ្រើសរើស​ពលរដ្ឋ​ខ្មែរ ឱ្យទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​

spot_img

​ភ្នំពេញ​៖​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សហការ​ជាមួយ​អង្គការ JITCO នៃ​ប្រទេស​ជប៉ុន រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ ទៅដល់​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន អំពី​ស្ថានភាព នៃ​គម្រោង​កម្មសិក្សាការី និង​ចែករំលែក​ព័ត៌មាន អំពី​គម្រោង​ពលករ​ជំនាញ​។​

នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សហការ​ជាមួយ​អង្គការ JITCO នៃ​ប្រទេស​ជប៉ុន​បានរៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ទៅដល់​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន អំពី​ស្ថានភាព​នៃ​គម្រោង​កម្មសិក្សាការី​ជំនាញ​បច្ចេកទេស និង​ចែករំលែក​ព័ត៌មាន​អំពី​គម្រោង​ពលករ​ជំនាញ ដោយមាន​ការចូលរួម​ពី​សមាគម និង​ទី​ភ្នា​ក់​ជ្រើសរើស​ឯកជន​កម្ពុជា​ចំនួន ១០៩​ក្រុមហ៊ុន​។​

​ថ្លែង​បើក​កម្មវិធី​សិក្ខាសាលា​នេះ លោក​ហ៊ូ វុ​ឌ្ឍី អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ថ្លែងថា រាជ​ដ្ឋា​ភិ​បាល​កម្ពុជា និង​រដ្ឋាភិបាល​នៃ​ប្រទេស​ជប៉ុន បាន​សហការ​បញ្ជូន និង​ទទួល​កម្មសិក្សាការី​ជំនាញ​កម្ពុជា ចាប់តាំងពី​ឆ្នាំ​២០០៣ ហើយ​អគ្គនាយកដ្ឋាន​ការងារ តំណាងឱ្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចុះ​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​លើគ​ម្រោ​ង​បញ្ជូន​កម្មសិក្សាការី​ជំនាញ​បច្ចេក​ទេស ជាមួយ​អង្គការ JITCO ដែលជា​តំណាង​នៃ​រដ្ឋាភិបាល​នៃ​ប្រទេស​ជប៉ុន តាំងពី​ឆ្នាំ​២០០៧​មក​ម្លេះ​។​

​លោក​អនុរដ្ឋលេខាធិការ​សង្ឃឹម​ថា កម្មវិធី​សិក្ខាសាលា​នា​ថ្ងៃនេះ បានផ្តល់​ឱកាស​ដល់ទី​ភ្នាក់ងារ​ជ្រើសរើស​ឯកជន​កម្ពុជា បាន​ភិ​ភា​ក្សា និង​ទទួលបាន​ការណែនាំ​ពី​អង្គការ JITCO នូវ​ចំណេះដឹង​ថ្មីៗ សម្រាប់​ពង្រឹង​ប្រសិទ្ធភាព ក្នុងការ​ជ្រើសរើស​ពល​រដ្ឋ​ខ្មែរ ឱ្យទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន តាមរយៈ​គម្រោង​កម្មសិក្សា​ការី​ជំនាញ​បច្ចេកទេស និង​គម្រោង​ពលករ​ជំនាញ សំដៅ​ពង្រឹង​សុខដុមរមនា​សង្គម ដោយ​ផ្តល់ជូន​ប្រជាពលរដ្ឋ​នូវ​ឱកាស​ការងារ​សមរម្យ និង​ប្រកបដោយ​ផលិតភាព​ការងារ​ខ្ពស់​។​

​គួរ​បញ្ជាក់ដែរថា កម្ម​សិក្ខាសាលា​នៅ​ប្រទេស​កម្ពុជា​នេះ ជា​លើក​ទី​២ ហើយ​ដែល​លើក​ទី​១ ត្រូវបាន​រៀបចំកាល​ពី​ឆ្នាំ​២០១៧៕​ ដោយ​៖​កូ​ឡាប​

spot_img
×