Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដឹកនាំ​វៀតណាម និង​ថៃ បាន​ចាក​ចេញពី​កម្ពុជា​ទាំងយប់​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង​លើក​ទី​២ ដោយ​ជោគជ័យ​

spot_img

ភ្នំពេញ​៖​នាយករដ្ឋមន្ដ្រី​វៀតណាម លោក ង្វៀន សួន​ហ្វុ​ក និង​នាយករដ្ឋមន្ដ្រី​ថៃ លោក ប្រា​យុទ្ធ ច័ន្ទ​អូ​ឆា បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​ហើយ កាលពី​ម៉ោង​១០៖២០​នាទី យប់​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៨​នេះ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​កំពូល​លើក​ទី​២ នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​ដោយ​ជោគជ័យ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ។​

​គួរ​បញ្ជាក់ថា លោក ប្រា​យុទ្ធ ច័ន្ទ​អូ​ឆា នាយករដ្ឋមន្ដ្រី​ថៃ បាន​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅវេលា​ម៉ោង​១៣៖៤៥​នាទី​រសៀល ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៨​នេះ​។ ដោយឡែក លោក ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ដ្រី​វៀតណាម បាន​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅវេលា​ម៉ោង​ជិត​១២​ថ្ងៃត្រង់ ថ្ងៃទី​១០ ខែមករា​នេះ​។​

​កិច្ចប្រជុំ​កំពូល​ថ្នាក់​តំបន់​នេះ ធ្វើឡើង​ក្រោម​មូលបទ ទន្លេ​របស់​យើង​ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​៦ នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង បាន​ពិភាក្សា​លើ​បញ្ហាសំខាន់ៗ ដើម្បី​អភិវឌ្ឍន៍​អនុតំបន់​ទន្លេមេគង្គ ផ្តោតជាសំខាន់​ទៅលើ​ការតាំង​ចិត្ត ក្នុង​ការរក្សា​សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​វិបុលភាព​នៃ​អនុតំបន់​ទន្លេមេគង្គ​៕ ដោយ​៖​កូ​ឡាប​

spot_img
×