Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ចុះសួរសុខទុក្ខ ដោយផ្ទាល់​នៅ​បន្ទប់​សំរាក​ព្យាបាល លោក អនុសេនីយ៍ឯក ទូច សៅ​ហេង ដែល​រថយន្តបុក​របួស​ធ្ងន់​

spot_img

​ភ្នំពេញ​៖ ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​ថ្លែងថា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ឆ្លៀតឱកាស​ដ៏​មមាញឹក គោរព​អញ្ជើញ​មក​សាកសួរ​សុខទុក្ខ ដោយផ្ទាល់​នៅ​បន្ទប់​សំរាក​ព្យាបាល លោក អនុសេនីយ៍ឯក ទូច សៅ​ហេង នៅ​មន្ទីរពេទ្យ​កាល់ម៉ែត បន្ទាប់ពី​រងរបួស​ធ្ងន់ ដោយសារតែ​រថយន្ត​តា​កូ​ម៉ា​មួយគ្រឿង បើ​កបំ​បុក ហើយ​រថយន្ត​នោះ ថែម​ល្បឿន​បើក​រត់គេច​បាត់​។​

​លោក​អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​ថ្លែងថា “​ជំនួសមុខ​ឲ្យ​មន្ត្រីនគរបាល​ចរាចរ​ណ៍​ខេត្តកណ្តាល​មួយរូប ដែល​ត្រូវ​រថយន្តបុក​ពេល​កំពុង​បំពេញការងារ និង​ក្រុមគ្រួសារ ខ្ញុំបាទ​ផ្ទាល់​ក៏ដូចជា នគរបាល​ចរាចរណ៍​ទាំងអស់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល សូម​គោរព​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ឆ្លៀតឱកាស​ដ៏​មមាញឹក គោរព​អញ្ជើញ​មក​សាកសួរ​សុខទុក្ខ ដោយផ្ទាល់​នៅ​បន្ទប់​សំរាក​ព្យាបាល លោក អនុសេនីយ៍ឯក ទូច សៅ​ហេង និង​ក្រុមគ្រួសារ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ក្នុង​គ្រា​ដែល​សម្តេច កំពុង​បំពេញ​កាតព្វកិច្ច​ដ៏​កតញ្ញូ​បំផុត គឺ​មើលថែទាំ​អ្នក​ម្តាយ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​នេះ​ស្រាប់ “​។​

​លោកស្នងការ បាន​លើកឡើងថា “​សកម្មភាព​នេះ គឺជា​កាយវិការ​គំរូ នៃ​ថ្នាក់ដឹកនាំ​របស់​យើង​ដែល​មិនអាច​បំភ្លេច​បានឡើយ ហើយ​បានបង្ហាញ​អំពី​ការយកចិត្តទុកដាក់ ចំពោះ​កងកម្លាំងប្រដាប់អាវុធ គ្រប់​ជាន់ថ្នាក់ ដែល​ជួប​បញ្ហា​ផ្សេងៗ និង​ផល​លំបាក​ចំពោះមុខ “​។​

​លោក បាន​បន្តថា “​ឆ្លៀត​ក្នុងឱកាស​នេះ ខ្ញុំបាទ ជំនួសមុខ​ឲ្យ​មន្ត្រីនគរបាល​ទាំងអស់ ទូទាំង​ខេត្តកណ្តាល សូម​គោរព​ជូនពរ​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ក្រុមគ្រួសារ សូម​ជួប​នូវ​ពុទ្ធពរ​ទាំង​៤​ប្រការ គឺ​អាយុ វណ្ណ​: សុខ​: ពល​: កុំបី​ឃ្លៀងឃ្លាត​ឡើយ និង​ជាពិសេស គឺ​សូម​គោរព​ជូនពរ​អ្នក​ម្តាយ របស់​សម្តេច​ទាំង​ទ្វេ ឆាប់​បាន​ធូរស្បើយ បន្ត​ជា​ម្លប់​ជួបជុំ​បុត្រ​ធីតា​យូរអង្វែង​ត​ទៅមុខទៀត​” ។​

​លោក​អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​ឲ្យ​ដឹងថា នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ម្នាក់​រងរបួស​ធ្ងន់​បាក់ជើង​ទាំងសងខាង​ខណ​:​ពេល​កំពុង​បំពេញភារកិច្ច​សម្រួល​ចរាចរណ៍​លើ​ដងផ្លូវ ដែល​គ្រោះថ្នាក់​នេះ​កើតឡើង​នៅវេលា​ម៉ោង​២០​និង​០០​នាទី នា​ថ្ងៃទី​២៨ វិ​ច្ឆ​កា ២០១៩ បង្កឡើង​ដោយ​ម្ចាស់​រថយន្ត Tacoma ល្មើស​បំពាន​មិន​ស្តាប់​ការបញ្ជា​របស់​នគរបាល​ចរាចរ​ណ៌​ដែលមាន​ឈ្មោះ​អនុសេនីយ៍ឯក ទូច សៅ​ហេង ឲ្យ​អែប​ខាង មិនតែប៉ុណ្ណោះ​ថែមទាំង​បើ​កបំ​បុក​បណ្តាល​ឲ្យ​ប៉ើង​នគរបាល​ចរាចរណ៍​ខ្ទាត​៥​ម៉ែត្រ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ថែម​ល្បឿន​បើក​រត់គេច​ទៀត យ៉ាងណា​ម៉ិ​ញ​ដោយមាន​ការសហការ​ល្អ​របស់​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់​បាន​រថយន្ត​ភ្លាមៗ​ផងដែរ ប៉ុន្តែ​ជា​អកុសល​ម្ចាស់​រថយន្ត​បាន​រត់​គេចចេញ​បាត់ទៅហើយ​។​

​លោកស្នងការ បាន​ថ្លែងថា “​យើង​សង្ឃឹមថា​ទោះ​ម្ចាស់​រថយន្តរ​ត់ទៅ​ដល់ទី​ណា​ក៏​មិន​រួច​ផុតពី​សំណាញ់​សមត្ថកិច្ច​ឡើយ សូម​អញ្ជើញ​ម្ចាស់​រថយន្ត​ចូលខ្លួន​សារភាព​កំហុស​ជាបន្ទាន់ យើង​ជឿថា​លោក​អាច​ស្គាល់​ពី​សមត្ថភាព​របស់​មន្ត្រីនគរបាល​ខេត្តកណ្តាល​រួចហើយ​”​។​

​លោក​បន្តថា ” យើងខ្ញុំ​ទាំងអស់គ្នា​ជា​មន្ត្រី​រួម​អាជីព​ជាមួយ​លោក​អនុសេនីយ៍ឯក ទូច សៅ​ហេង សូម​ចូលរួម​សោកស្តាយ​ដែល​ត្រូវ​ជនពាល​អវិជ្ជា​ប្រមាថ​ដល់​ជីវិត​ក្នុងពេល​បំពេញ​បេ​កម្ម​បែបនេះ យើងខ្ញុំ​សូម​ចូលរួម​រំលែក​នៅ​ទុក្ខ​ដ៏​ធ្ងន់ធ្ងរ​នេះ​ផង “៕ ដោយ​៖​កូ​ឡាប​

spot_img
×