Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ជាង ១៧០​នាក់ ទទួល​ការបណ្តុះបណ្តាល​ពី​សហភាព​អឺរ៉ុប​អំពី​សុវត្ថិភាព​គីមី​

spot_img

​ទីក្រុង​ភ្នំពេញ​៖ មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុ​ជាជាង ១៧០​នាក់​បានទទួល​ការ បណ្តុះបណ្តាល​ជា​ចម្បង​លើ​ទិដ្ឋភាព​ពាក់ព័ន្ធ​ជាមួយ​សុវត្ថិភាព​គីមី​ក្នុង​រយៈពេល ២ សប្តាហ៍ នៅក្នុង​ក្របខណ្ឌ នៃ​មជ្ឈមណ្ឌល​កាត់បន្ថយ​ហានិភ័យ​គីមី​, ជីវសាស្ត្រ​, វិទ្យុសកម្ម និង​នុយក្លេអ៊ែរ (CBRN) នៃ គំនិត​ផ្តួចផ្តើម​សំរាប់​ឧត្តមភាព (CoE) របស់​សហភាព​អឺរ៉ុប ។ សិក្ខាកាម​មួយក្រុម​ត្រូវបាន​ជ្រើសរើស និង​ទទួលបាន ការបណ្តុះបណ្តាល ឲ្យ​ក្លាយ ជា​គ្រូ​បង្គោល ដើម្បី​ពួកគេ​អាច​ផ្តល់នូវ​កា រ​បណ្តុះបណ្តាល និង​ការអនុវត្ត​ល្អៗ​បន្ត ដល់​សិក្ខា កាម​ផ្សេងៗ ទៀត​នៅ​ទូទាំងប្រទេស​កម្ពុជា​ផងដែរ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សហភាព​អឺរ៉ុប​ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៩​។​

​នៅក្នុង​សិក្ខាសាលា​បណ្តុះបណ្តាល​នេះ មាន​អ្នកជំនាញ​នានា​អញ្ជើញ​មកពី​វិស័យ​សុខាភិបាល សាធារណៈ​នៃ ប្រទេស​អង់គ្លេស វិទ្យាស្ថាន​សន្តិសុខ​អន្តរជាតិ និង​ការគ្រប់គ្រង​គ្រោះអាសន្ន (ISEMI) នៃ​ប្រទេស​ស្លូ​វ៉ា​គី និង អង្គការ ដំណោះស្រាយ​យុត្តិធម៌​ព្រហ្មទណ្ឌ​ប្រកបដោយ​ចីរភាព (Sustainable Criminal Justice Solutions) ដែលជា អង្គ​ការមិន​រកប្រាក់​ចំណូល​អឺរ៉ុប បាន​ដឹកនាំ​សិក្ខាសាលា​ពាក់ព័ន្ធ​ជាមួយ​ប្រធានបទ​ជាច្រើន ដូចជា​ការ លុប​បំ បាត់ សារ ធាតុ គីមី ការ​ស្តារឡើងវិញ ការកំណត់​សំណាក​និង​ការកំណត់​អត្តសញ្ញាណ និង​ការគ្រប់គ្រង​ហានិភ័យ​គីមី​ជាដើម​។​

​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា បាន​សំដែង​នូវ​ការកោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល មាន ការចាប់ អារម្មណ៍​ក្នុងការ​លើកកម្ពស់​សុវត្ថិ​ភាព​គីមី និង​សន្តិសុខ​គីមី​នៅក្នុង​ប្រទេស​កម្ពុជា និង​ទីកន្លែង​ផ្សេងទៀត ក្រៅពី​ប្រទេស​កម្ពុជា​។ ដោយសារ​វិស័យ​កសិក​ម្ម និង​ឧស្សាហកម្ម​កាត់ដេរ​ប្រើប្រាស់​នូវ​បរិមាណ​សារធាតុ គីមី​ដ៏​ច្រើន នៅក្នុង ប្រទេស កម្ពុជា រដ្ឋាភិបាល​មានការ​យល់ដឹង​យ៉ាងច្បាស់​អំពី​សារៈសំខាន់​នៃ​បញ្ហា​សារធាតុ​គីមី និង​ការចាត់ចែង គ្រប់គ្រង​សារធាតុ​ទាំងនេះ​ឲ្យ​បាន​ត្រឹមត្រូវ​។​

​អាជ្ញាធរ​ជាតិ​ហាមឃាត់​អាវុធ គីមី​, ជីវសាស្ត្រ​, វិទ្យុសកម្ម និង​នុយក្លេអ៊ែរ (NACW) របស់​កម្ពុជា ដើរតួ​ជា យន្តការ CBRN ថ្នាក់ជាតិ​ជា​អ្នកសម្របសម្រួល​សកម្ម​ភាព​នៃ​វគ្គ​បណ្តុះបណ្តាល​ជាមួយ CBRN CoE អនុវត្ត​គម្រោង​លេខ ៦១ ស្តីពី​ការគ្រប់គ្រង​សារធាតុ​គីមី និង​កាកសំណល់​ពាក់ព័ន្ធ​ជាមួយ​សារធាតុ​គីមី​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​អាស៊ី​អ​គ្នេ​យ៍ (SEACHEM) របស់​សហភាព​អឺរ៉ុប​។​

គម្រោង​នេះ គ្របដណ្តប់​លើ​ប្រទេស​ចំនួន ១០ នៅ​អាស៊ី​អ​គ្នេ​យ៍ និង​មាន​គោលបំណង​ជួយ​ដោះស្រាយ បញ្ហា​ពាក់ព័ន្ធ​ជាមួយ​សុវត្ថិភាព និង​សន្តិសុខ​គីមី​នៅក្នុង​វិស័យ​ច្បាប់​/​លិខិតបទដ្ឋាន​គតិយុត្តិ ការទប់ស្កាត់ និង​បង្កា ការ​រាវរក ការត្រៀម​បម្រុង និង​ការឆ្លើយតប​ចំពោះ​ហេតុ​កាណ៍​ពាក់ព័ន្ធ​នឹង​សារធាតុ​គីមី​នេះ​។​

​គម្រោង​កាត់បន្ថយ​ហានិភ័យ​គីមី​, ជីវសាស្ត្រ​, វិទ្យុសកម្ម និង​នុយក្លេអ៊ែរ​របស់​សហភាព​អឺរ៉ុប បានទទួល​ការ ឧបត្ថម្ភ​មូលនិធិ​ពី​សហភាព​អឺរ៉ុប ហើយ​គម្រោង​នេះ​ត្រូវបាន​អនុវត្ត​រួមគ្នា​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ​យុត្តិធម៌ និង ឧក្រិដ្ឋកម្ម​អន្តរ​តំបន់​របស់​អង្គការសហប្រជាជាតិ (UNICRI) និង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​រួម (JRC) របស់​គណៈកម្មាធិការ អឺរ៉ុប​។ គម្រោង​នេះ​ត្រូវបាន​រៀបចំ ដោយមាន​ការជួយ​គាំទ្រ​បច្ចេកទេស​ពី​អង្គការ​អន្តរជាតិ និង​តំបន់ រដ្ឋ​សមាជិក​របស់​សហភាព​អឺរ៉ុប និង​ដៃគូ​ពាក់ព័ន្ធ​ផ្សេងទៀត តាមរយៈ​សហប្រតិបត្តិ​ការ​ស្អិតរ​មួ​ត និង​មាន ប្រសិទ្ធិភាព​នៅ​ថ្នាក់ជាតិ តំបន់ និង​អន្តរជាតិ​។ គម្រោង​នេះ មានការ​ចូលរួម​ពី​ប្រទេស​ដៃគូ​ចំនួន ៦១ នៅក្នុង​តំបន់ និង​ពិភពលោក ៕​ដោយ​៖​កូ​ឡាប​

spot_img
×