Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើតំណាងសំឡេងប្រឆាំ​ង​របស់ប្រទេសក​ម្ពុជា​ពិតប្រា​កដ​នៅ​ឯណា?

spot_img

ភ្នំពេញ៖ ជាធម្មតា ប្រទេសជាមិត្ត ជាពិសេសប្រទេសប្រជាធិបតេយ្យ ​ដែ​លមាន​ទំនា​ក់ទំ​នង​ការទូត​ជាមួ​យយើងនោះ មានទូតជាតំណាងប្រទេសគេជាផ្លូវ​កា​រ សម្រាប់ពង្រឹងនិងពង្រី​ក​ចំណង​ទាក់ទ​ងរ​វាងប្រទេ​សនិង​​ប្រទេស រវាងប្រជាព​ល​រដ្ឋនិ​ងប្រ​ជាព​លរ​ដ្ឋ​។ ​នេះបើតាមការបញ្ជាក់ពី​លោ​ក​ម៊ុត ចន្ថា នាយខុទ្ទកាល័យលោកកឹម​ ​សខា នៅថ្ងៃ២៩ខែវិច្ឆិកានេះ។

លោក បានលើក​ឡើង​ថា​ ក្នុងកិច្ចការទំនាក់ទំនងរវាង​ប្រ​ជា​ពល​រដ្ឋ និងប្រជាពលរដ្ឋនោះហើយ ​ទើ​បទូត​នៃ​បណ្តាប្រ​ទេស​ទាំ​ងនោះ ធ្វើប្រាស្រ័យទាក់ទងនិ​ង​អន្ត​រកម្ម​ផ្ទាល់ ឬស្វែងយល់ស្តាប់ទាំងសំឡេងខាង​រា​ជរ​ដ្ឋាភិបាល អ្នកកាន់អំណា​ច​ និងទាំងតំណាងសំឡេងប្រឆាំ​ង ហើយបណ្តាអង្គទូតទាំ​ងនោះ ក៏មិនបានបោះបង់ចោល​ទាំ​ងស្រុ​ងដែរ នូវសំឡេងផ្សេង​ៗ។ ក៏ប៉ុន្តែឯកអគ្គរា​ជ​ទូ​ត-ឯកអគ្គរដ្ឋ​ទូ​ត ដែលជាតំណាងប្រទេ​ស​ទាំង​នោះ ប្រាកដ​ជា​បានកំ​ណត់​ថា អ្នកណាជាតំណាងសំឡេ​ងប្រ​ឆាំង ឬក្រៅរដ្ឋាភិបាល ដើម្បីឆ្លុះ​ប​ញ្ចាំង​ពី​ទស្សនៈ និងឆ​ន្ទៈរបស់ប្រជាពលរ​ដ្ឋ​ ពិតប្រា​កដដែ​លមា​នទ​ម្ង​ន់។

លោកបានថ្លែងថា ហេតុដូ​ច្នេះ ហើយបានជាតំណាងបេសក​ក​ម្មកា​រ​ទូតទាំ​ងនោះ បន្ទាប់ពីបានថ្វាយសារ​តាំ​ងផ្លូវ​កា​ររួ​ច រយៈពេលបំពេញបេស​ក​កម្ម​ និងពេ​លប​ញ្ចប់អា​ណ​តិ្ត អង្គទូតទាំងនោះបានជួប​តំ​ណាង​រាជរ​ដ្ឋា​ភិបាល និងអាចជួបតំណា​ង​សំឡេងប្រ​ឆាំង ឬក្រៅរដ្ឋាភិបាលដែលគេទ​ទួ​លស្គាល់​ផង​ដែ​រ​។

ដូច្នេះគេអាចពិចារ​ណាៈ​ តើអ្នកណាជាអ្នក​ណា​? អង្គទូតដែលជាតំណាងបណ្តា​ប្រ​ទេសទាំ​ងនោះកំ​ណត់ឲ្យ​តម្លៃ​ មិនអាស្រ័យលើ​អ្ន​កលើ​កប​ន្តុបខ្លួ​នឯ​ងនោះ​ទេ។

សូមបញ្ជាក់ថា លោកកឹម សុខា បានជួបសម្តែងការគួរសម សំណេះសំណាល ឯកអគ្គរដ្ឋទូត រាជទូតជាច្រើន ដូចជា
អូស្រ្តាលី ស៊ុយអែដ បែលហ្សិក ហ្វាំងឡង់ បារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ អូស្ត្រាលី ជប៉ុន ចក្រភពអង់គ្លេស ស្វីស និងសហភាពអឺរ៉ុប។

ក្នុងពេលជួបពិភា​ក្សាកា​រ​ងារ ជាមួយបណ្តាអង្គទូ​ត​ប្រចាំព្រះ​រាជា​ណាចក្រ​ក​ម្ពុជា លោកកឹម សុខា បានថ្លែងថា ខ្ញុំបានទទួលជួប​ពិ​ភាក្សា​ជាមួយ​ឯក​អ​គ្គរា​ជទូ​ត និ​ងរ​ដ្ឋទូ​តតំណា​ង​ឲ្យប្រ​ទេស​នានា ខ្ញុំមានសេចក្តីរីករា​យ​ណាស់​ ដែលប្រ​ទេស​ដែល​ជា​មិត្ត​រ​ប​ស់ក​ម្ពុ​ជា តែងឈរ​ជាមួ​យប្រ​ជាព​លរ​ដ្ឋខ្មែរ និង​លទ្ធិ​ប្រ​ជាធិ​បតេ​យ្យ​។ ហើយខ្ញុំសង្ឃឹម​ថា​ តទៅថ្ងៃមុខកម្ពុ​ជា​ នឹងដើ​រទៅ​រក​ផ្លូវ​ផ្សះ​ផ្សាជាតិ ដែលនាំ​មក​នូ​វអ​ភិ​វឌ្ឍន៍ យុត្តិធម៌ និងសេ​រីភា​ពពេ​ញលេ​ញដ​ល់​ខ្មែ​រគ្រ​ប់​និ​ន្នាកា​ និងលើកកម្ពស់មុខមា​ត់​កម្ពុជា នៅលើឆា​កអ​ន្ត​រជា​តិ៕ដោយ៖កូឡាប

spot_img
×