Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណបក្ស​ភឿ​ថៃ ៖ អ្នកស្រី​យី​ង​ឡាក់ ទទួលបាន​ទិដ្ឋាការ​ស្នាក់នៅ​អង់គ្លេស​ជាង​៣​ឆ្នាំ​

spot_img

​អតីត​នាយករដ្ឋមន្ត្រី​ថៃ យី​ង​ឡាក់ ស៊ីណាវ៉ាត្រា បច្ចុប្បន្ន​កំពុង​រស់នៅ​អង់គ្លេស តាមរយៈ​ទិដ្ឋាការ​ពាណិជ្ជករ ហើយ​ពុំ​ទាន់​សុំ​បាន​សិទ្ធិ​ជ្រកកោន​នយោបាយ​នៅឡើយ​ទេ -​នេះ​បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​ដកស្រង់​សម្តី​មេដឹកនាំ​គណបក្ស​ភឿ​ថៃ ឲ្យដឹង​កាលពី​ថ្ងៃ​ទី ១០/១​។​

​កាសែត The Nation បាន​ដកស្រង់​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​ពី​ណ​គ​បក្ស​ភឿ​ថៃ ឲ្យដឹងថា អ្នកស្រី​យី​ង​ឡាក់ បាន​ទទួល​ទិ​ដ្ឋការ​ពាណិជ្ជករ​ប្រភេទ​១ សម្រាប់​ការ​ស្នាក់នៅ​អង់គ្លេស​។ ទិដ្ឋាការ​នេះ​អាច​អនុញ្ញាត​ឲ្យ​អ្នកស្រី​បាន​ស្នាក់​នៅ​ទី​នេះ​រយៈពេល​អំពី​បរិមាណ ៣​ឆ្នាំ ៤​ខែ​។​

​តាម​ព័ត៌មាន​លើ​គេហទំព័រ​របស់​រដ្ឋាភិបាល​ថៃ ពលរដ្ឋ​នៅ​ក្រៅ​តំបន់​សេដ្ឋកិច្ច​ទ្វីបអឺរ៉ុប និង​ស្វីស អាច​ទទួលបាន​ទិដ្ឋាការ​ប្រភេទ ១ (​សម្រាប់​ពាណិជ្ជករ​) ប្រសិនបើ ឆ្លើយតប​លក្ខខណ្ឌ​វិនិយោគ ២០០.០០០​ផោន (៨,៧​លាន​បាត​) ចូល​ប្រទេស​អង់គ្លេស​។ អ្នកទទួលបាន​ទិដ្ឋាការ​នេះ អាច​សុំ​ពន្យារ​ពេល​ទិដ្ឋាការ​បន្ថែម ២​ឆ្នាំ​ទៀត​។​

​មុន​នេះ​ប្រភព​ពី​គណបក្ស​ភឿ​ថៃ ក៏​បាន​បញ្ជាក់ថា អ្នកស្រី​យី​ង​ឡាក់ កំពុងស្ថិត​នៅ​អង់គ្លេស ហើយ​រង់ចាំ​ការពិនិត្យ​ពាក្យស្នើសុំ​ជ្រកកោន​នយោបាយ ប៉ុន្តែ​ពួកគេ​បដិសេធថា ពុំ​ដឹង​ពី​កន្លែង​ស្នាក់​ស​នៅ​របស់​អ្នកស្រី​យី​ង​ឡាក់​ទេ​។​

​កំពុងមាន​ទំនោរ​ទស្សនៈ​២​ចំពោះ​រឿង​នេះ​។ អ្នកប្រឆាំង​អ្នកស្រី​យី​ង​ឡា​ក់ថា ៖ “​រូបភាព​ទាំងនេះ ជា​កិច្ចប្រឹងប្រែង​មួយ​របស់​អ្នកស្រី​យី​ង​ឡាក់ សំដៅ​ស្ទាបស្ទង់​សាធារណៈមតិ ក៏ដូចជា​ភាគី​យោធា​។ យើង​ពុំ​ដឹងថា អ្នក​ណា​បាន​ផ្សព្វផ្សាយ​រូបថត​ទាំងនោះ ដោយ​ហេតុ​អ្វី​ពួក​គេ​មាន​វា​?”​។​

​ទំនោរ​គាំទ្រ​វិញ​លើកឡើងថា ៖ “​អ្នកស្រី​យី​ង​ឡាក់​ជា​មនុស្ស​តែង​យល់​ដឹង​ថា ខ្លួន​កំពុង​ធ្វើ​អ្វី​។ ជាក់ស្តែង​អ្នកស្រី​បាន​ថតរូប​ជាមួយ​អ្នក​ណា​នោះ​នៅ​ក្រុង​ឡុង ហើយ​ការ​រាលដាល​នៃ​រូបភាព​នេះ ពុំមែន​ជា​រឿង​ចៃដន្យ​ទេ​!”៕ សូ​យ​ន​

spot_img
×