Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការប​ង់ក្លា​ដេស កាត់ទោ​សប្រ​ហារជី​វិ​ត​ក្រុ​មឧ​ទ្ទាម ​៧នាក់ ពាក់ព័​ន្ធ​នឹងការវាយប្រហារ​ទៀ​ម​កាហ្វេ​កាល​ពីឆ្នាំ​ ២០១៦

spot_img

តុលាការនៅក្នុងប្រទេសប​ង់​ក្លាដេ​ស បានកាត់ទោសប្រហា​រ​ជី​វិតក្រុ​មភេ​រ​វ​ករចំនួ​ន ៧នាក់ពាក់ព័​ន្ធ​នឹង​ការវា​យប្រ​ហារទៀ​មការ​ហ្វេកាល​ពី​ឆ្នាំ ២០១៦ បណ្តាលឲ្យមនុស្សចំ​នួ​ន​ ២២នាក់ស្លាប់។

តុលាការប្រឆាំងភេរកម្មបា​ន​ធ្វើ​ការ​ប្រ​កាស​សា​ល​ក្រម​ ​នៅចំពោះមុខមហា​ជ​ន ដោយលោកចៅក្រមឈ្មោះ ​M​o​jibur Rahman បានប្រកាសថា ក្រុមភេរវករទាំងនោះ ​ច​ង់ទាញចំណាប់អា​រ​ម្មណ៍ឲ្យផ្តោលើក្រុមរដ្ឋអ៊ីស្លាម​ពួ​កគេ​។

លោកថ្លែងថា “ពួកគេចង់បំ​ផ្លា​ញស​ន្តិសុ​ខសា​ធារ​ណៈ ​បង្កើតភាពអាណាធិប​តេ​យ្យ ​និងបង្កើតរដ្ឋជី​ហា​ត​”។

លោកបន្ថែមថា “​ជ​នល្មើស​ទាំ​ងនោះ នឹងត្រូវកាត់ទោសប្រហារជី​វិ​ត​ដោយការ​ព្យួរ​ក​រ”។

សូមបញ្ជាក់ថា ការវាយ​ប្រ​ហារ​ទៅលើ​ទៀមកា​ហ្វេកា​ល​ពីឆ្នាំ ២០១៦ ក្នុងរដ្ឋធានាដា​កា​ បណ្តាលឲ្យមនុស្សស្លាប់ ​២​២នាក់ រួមមាន ១៨នាក់ជាជនបរទេស​៕​

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CGTN

spot_img
×