Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីតាំង​លួ​ច​​ផលិត​​​ស្ករ​ត្នោត​​​​ក្លែងក្លា​យ​​ចំនួ​ន​​៤​​​ ត្រូវបង្ក្រាប ហើយសម្ភារ​មួយ​ចំនួ​ន​​ ​យក​ទៅ​ដុត​ក​ម្ទេ​ច​​​​ចោល​

spot_img

ខេត្ត​តាកែវ ៖ ​កម្លាំងសមត្ថកិច្ច​ចម្រុះ ​ដែល​មាន​មន្ត្រីកាំ​កុង​ត្រូល​​ មន្ទី​ឧស្សាហកម្ម​ និង​សិប្បកម្ម​រួម​ ជាមួយ​ស​មត្ថ​កិច្ច​ ​អាជ្ញាធរ​ស្រុក​បាទី​​​ បាន​​​ចុះ​បង្ក្រាបទីតាំង​លួច​ផលិត​​​ស្ករ​ត្នោត​​ក្លែងក្លាយ​ចំនួន​៤​​ទីតាំង នៅ​ថ្ងៃ​ទី​២៨ វិច្ឆិកា ​នៅ​ក្នុងភូមិ​ព្រៃខ្លា ឃុំ​កុមា​រា​ជា​ ស្រុក​​បាទី​ ដោយ​រឹបអូស​​​វត្ថុ​​តាង​​មួយ​ចំនួន ​យក​ទៅ​រក្សា​ទុក​នៅ​សាលាស្រុ​ក​​បាទី ដោយឡែក​ ស្ក​រ​​ដែល​បាន​កែ​ច្នៃ​​​ហើយ​ ត្រូវ​ដុត​បំផ្លាញ​ចោល​ជាក់ស្តែង ​។

លោក ភួ​ន ឈី​ម អភិបាលស្រុ​ក​​បាទី ​បាន​ឱ្យ​ដឹង​ថា បញ្ហា​លួច​​ផ​លិត​​ស្ក​រត្នោត​ក្លែងក្លាយ ដោយ​យកស្ករស ​លាយ​​ជាមួយ​​​ទឹក​និង​ប្រេងឆា​ មក​កែច្នៃ​​ជា​​ស្ករត្នោ​ត​នេះ កន្លង​មក​អាជ្ញាធ​រ​​​ស្រុក​​បាទី បាន​ហៅ​ម្ចាស់​ទីតាំង​ផលិត​​ទាំ​ង​ជា​ង​​៤០​ទីតាំង​ នៅ​ក្នុងស្រុក​បាទី​មក​​​អប់រំ​ និង​បាន​ចុះ​បង្ក្រា​ប​​ជា​​ច្រើន​លើក​ច្រើន​សារ​ម​ក​​ហើ​យ ក៏​ប៉ុន្តែ​បងប្អូន​ប្រជាព​ល​រដ្ឋ​​មួយ​​​ចំនួ​ន ​នៅ​តែ​បន្ត​លួចលាក់​​​ផ​លិតដដែល ។ ការ​យក​ស្ករ​ស​មក​កែច្នៃ​​ជា​​ស្ក​​រត្នោ​ត ​ដាក់​លក់​នៅ​លើ​​ទី​ផ្សារ​​នេះ​ វា​ជា​ទ​ង្វើ​ខុស​ច្បា​ប់ ។ អាជ្ញាធរ​ស្រុក​និង​អាជ្ញា​ពាក់​ព័​ន្ធ​​និ​ង​បន្ត​​​បង្ក្រាប ដោយ​មិន​អនុញ្ញាត​ឲ្យ​​​មាន​ការ​កែច្នៃ​ ដោយ​ខុសច្បាប់​នេះ កើ​ត​ឡើង​ទៀត​នោះ​ទេ ​ហើ​យ​អ្នក​ដែល​បន្ត​លួច​​​ផលិត បើ​អាជ្ញាធ​ចាប់ខ្លួន​​បា​ន​​និង​​ត្រូវ​​ប​ញ្ជូន​ទៅ​តុលាការ​ ដើម្បី​ចាត់ការ​ទៅ​តាម​​ច្បា​ប់ ​ដោយ​គ្មាន​យោគយល់​ទៀ​ត​​ទ្បើ​​យ ​។

លោក​ អភិបាលស្រុក​បាទី បាន​អំពាវ​នា​វ​ឲ្យ​បងប្អូន​ប្រជាពល​រ​ដ្ឋ​ដែល​លួចលាក់​ផលិត​​​ស្ករ​​ត្នោត​​ក្លែង​ក្លា​យ​នេះ សូមបញ្ឈប់​សកម្មភាព​ខុ​ស​ច្បាប់​​តទៅ​​ទៀត ហើយ​ងាក​ទៅ​ប្រកប​មុ​ខ​រប​រ​ ​ដែល​​ត្រឹមត្រូវ​ទៅ​​តា​ម​​ច្បាប់ ។ ការ​លួ​ច​​ផលិត​ស្ក​រ​ត្នោ​ត​​ក្លែង​ក្លាយ​​នេះ​ វា​មិន​ត្រូវ​ទេ ​ហើយ​​តែ​ជា​​ទ​​ង្វើ​ខុ​សច្បាប់ និង​បំផ្លាញ​សុខភាព​បងប្អូន​ប្រជាពលរ​ដ្ឋ​​ ដែល​ទិញ​ស្ក​រ​​នេះ​​ទៅ​​ប្រើ​ប្រាស់ ​ជា​ពិសេស ​វា​បាន​ប៉ះពាល​ដល់​​ផ​លិតផ​ល​​ស្ករ​​ឆ្នោត​​​ពិត​​ប្រាក ដែល​យក​ទឹកត្នោត​មក​​កែ​​ច្នៃធ្វើ​ជា​ស្ករ​ត្នោត ហើយ​ស្ករ​ត្នោត​​ពិ​តប្រា​កដ​នេះ ​មានការ​ទទួលស្គាល់​ពី​​​បង​ប្អូ​ន​ប្រជាពលរដ្ឋ​ ​ឬ​ក្រសួង​ថែម​​​ទៀត និង​មានការ​នាំចេញ​​ទៅ​​​ក្រៅប្រទេ​​​ស​​​​ ។

កម្លាំង​ចម្រុះ​បាន​ចុះ​បង្ក្រាប​នៅ​​ឃុំ​កុមា​រាជា ​ចំណែក​ឃុំ​លំពង់​ កងកម្លាំង​មិន​បាន​ចុះ​​ប​ង្ក្រា​ប​ឡើយ ​ហើយ​ការ​ចុះ​បង្ក្រាប​​​នេះ ​គឺ​បាន​តែ​៤​​ទី​តាំង​​តែ​​ប៉ុណ្ណោះ​ លើ​ជា​ង​​៤០​ទីតាំ​ង ​ដោយ​បាន​រឹបអូស​​​បាន​​ម៉ូ​ទ័រ​១១​គ្រឿង​ ស្ករត្នោត​១០៩​​ធុង​ស្ពេ​ត​​ត្រូ ខ្ទះ​២០ ជញ្ជីង​៤ កាក​​ស្ករ​១៣៧​បាវ​ រថយន្ត​​សាំ​​យ៉ុ​​ង​២​គ្រឿង រថយន្ត​កូរ៉េ​១​គ្រឿ​ង​​ និង​សម្ភារ​មួយ​ចំនួ​ន​​ ​យក​ទៅ​ដុត​កម្ទេច​​​ចោល​ជាក់ស្តែង៕ដោយ៖បញ្ញាស័ក្តិ

spot_img
×