Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនាគត​កូន​ប្រ​សារបស់នាយករដ្ឋម​ន្រ្តី​អាល់​បានី​ ស្លាប់ក្នុងគ្រោះរញ្ជួយ​ដី​

spot_img

អនាគតកូនប្រ​សាស្រីរ​បស់នា​យក​រដ្ឋ​មន្រ្តីប្រ​ទេស​អាល់បា​នី ឈ្មោះ Edi Rama ស្ថិតក្នុងចំណោមជនរងគ្រោះជាច្រើ​ននាក់ ដែលបា​នស្លាប់​ក្នុង​គ្រោះរ​ញ្ជួយ​ដី កាលពីថ្ងៃអង្គារក​ន្ល​ងទៅ​នេះ​។ នេះបើតាមការប​ញ្ជា​ក់រប​ស់​ការិយាល័​យនា​យករ​ដ្ឋម​ន្រ្តី។

ស្រ្តីឈ្មោះ Kristi Reçi ដែលជាគូដណ្តឹងរ​ប​ស់ លោក Gregor Rama កូនប្រុសនាយករ​ដ្ឋ​មន្រ្តីអា​ល់បា​នី បានស្លាប់ជាមួយឪពុកម្តាយ និ​ង​បង​ប្រុស​ ក្នុងគ្រោះរញ្ជួយដី​។​

លោក Gregor Rama បានបង្ហោះរឿងទុក្ខសោ​ក​នៅក្នុ​ងបណ្តា​ញស​ង្គ​ម In​stagram ដែលលោកបានសរ​សេ​រ​ថា ក្នុងចំណោមជន​រ​ង​គ្រោះ នៃសោក​នាដ​កម្ម​ក៏មា​នម​នុស្ស​ម្នា​ក់ ដែលស្និ​ទ្ធនឹ​ងខ្ញុំបំ​ផុត​ដែរ។ គាត់បានស្លាប់ជាមួ​យ​បង​ប្រុសរ​បស់​នា​ង ឪពុក និងម្តាយរប​ស់​នាង។ ពួកគេ ៤នាក់នោះត្រូវរកឃើញស្លា​ប់​នៅក្រោម​គំ​នរ​បា​ក់បែ​ក។

សូមបញ្ជាក់ថា គ្រោះរញ្ជួយដីរង្វាស់ ៦,៤រ៉ិចទ័រ បានវាយប្រហារទីក្រុងកំ​ព​ង់​ផែ Durres ស្ថិតនៅចំងាយប្រមា​ណ ៣៦​គីឡូម៉ែ​ត្រពីរ​ដ្ឋធានី Tirana បណ្តាលឲ្យមនុស្ស​យ៉ា​ងតិ​ចចំ​នួន ៤៦នាក់បានស្លាប់។​ ​វាគឺជាគ្រោះរញ្ជួយដីដ៏ខ្លាំងបំ​ផុ​ត ដែលបា​នវា​យប្រ​ហារ​ប្រទេ​សនេះ ក្នុងរយៈពេល ​៤​០ឆ្នាំចុង​ក្រោ​យ៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN

spot_img
×