Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនត្រូវចោទ គង់ រ៉ៃយ៉ា ត្រូវតុលាការដោះលែង ឲ្យនៅក្រៅឃុំបណ្តោះអាស​ន្ន​តាម​កា​រ​​ស្នើ​សុំ​

spot_img

ភ្នំពេញ ៖ ជនត្រូវចោទ គង់ រ៉ៃយ៉ា ដែលត្រូវចោទប្រ​កាន់​ពាក់​ព័ន្ធ នឹងករណីញុះញង់ឲ្យ​ប្រព្រឹ​ត្តបទ​ឧក្រិ​ដ្ឋ​ជាអាទិ៍ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោកស្រី អ៊ុក រ៉េតគន្ធា ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានី​ភ្នំ​ពេញ​បានបើកសវ​នា​ការ​ប្រកាសសាលក្រមដោយសម្រេច អ​នុ​ញ្ញាតឲ្យ​នៅក្រៅ​ឃុំជាប​ណ្តោះ តាម​ការ​ស្នើសុំ។

ចៅក្រមជំនុំជម្រះបានបង្គាប់ឲ្យជន​ត្រូ​វចោទ ត្រូវចូ​លខ្លួន​មក​កាន់តុលាការវិ​ញ​ នៅព្រឹកថ្ងៃទី២០ ខែធ្នូ​ ​ឆ្នាំ២០១៩ ដើម្បីជំនុំជម្រះលើ​អ​ង្គសេ​ចក្តី​។

សូមបញ្ជាក់ថា ឈ្មោះ គង់ រ៉ៃយ៉ា និងបក្ខពួក ៣នាក់ទៀ​ត ត្រូវកម្លាំងនគ​របាលព្រ​ហ្ម​ទណ្ឌ​ឃាត់​ខ្លួន កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពួកគេបាន​បោះ​ពុម្ព​ទ្រឹ​ស្ដីរបស់ លោកបណ្ឌិត កែម ​ឡី ​នៅលើអាវយឺតពណ៌ខ្មៅ និ​ងស ​ដែល​សមត្ថ​កិច្ច​ស​ង្ស័យថា មានខ្លឹមសារញុះញង់ឲ្យមា​ន​កំហឹ​ងឈឺចា​ប់ ដើម្បីបំផុសបំផុលដោយភ្ជាប់​នឹ​ងថ្ងៃ​មរណភា​ព​ លោកបណ្ឌិត កែ​ម ឡី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ ក្រោយឃា​ត់ខ្លួ​ន​យកទៅ​សាក​សួរ សមត្ថកិច្ចបានសម្រេ​ច​ឲ្យម​នុស្ស​៣នាក់ ទៅផ្ទះវិញដោយទុក​តែ​ឈ្មោះ​ គង់ រ៉ៃយ៉ា ម្នាក់ដើម្បីកសាងសំណុំ​រឿ​ង​ បញ្ជូនខ្លួនទៅតុលា​កា​រ។

សំណុំរឿងនេះ ចៅក្រមស៊ើបសួរ នៃសាលាដំ​បូ​ងរាជ​ធា​នីភ្នំពេញ លោក ឯក ប៉ូលីហ្វីល កាលពីរសៀលថ្ងៃទី​១​១ ខែកក្កដា ឆ្នាំ២០១៩ បានសម្រេចចេញដីកា​ឃុំ​ខ្លួន​ជនត្រូ​វ​ចោទ គង់ រ៉ៃយ៉ា ក្រោមការចោទប្រ​កា​ន់ពាក់​ព័ន្ធ នឹងករណីញុះញង់ឲ្យប្រ​ព្រឹ​ត្តប​ទឧ​ក្រិដ្ឋជា​អាទិ៍​៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×