Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាឧទ្ធរណ៍ តម្កល់ ការផ្ត​ន្ទា​ទោស​លោ​ក​ រ៉ាត់ រ័ត្នមុនី ពីបទញុះញង់ឲ្យមានការ​​​រើ​​សអើ​​ង

spot_img

ភ្នំពេញ ៖ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានប្រកាសថា សាលាឧទ្ធរណ៍ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានសម្រេចតម្កល់ ការផ្ត​ន្ទា​ទោស​លោ​ក រ៉ាត់ រ័ត្នមុនី ពីបទញុះញង់ឲ្យមានការ​រើ​សអើ​ង។

លោកត្រូវបានកាត់ទោស ឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំក្នុ​ង​ការ ដែលលោកធ្វើជាជំនួយការ​ក្នុ​ងការ ផលិតវីដេអូ ឯកសា​រមួយ​មានចំ​ណងជើង​ថា​ “ម្តាយខ្ញុំលក់ខ្ញុំ” ដែលនិយាយ អំពីការជួញដូរម​នុ​ស្ស ហើយត្រូវបានរាជរដ្ឋា​ភិ​បា​ល ចាត់ទុកថាជា ​“​ព័ត៌មា​នក្លែ​ងក្លា​យ”។

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (Cambodian Center for Human Rights ) បានប្រកាសថា “ថ្ងៃនេះ សាលាឧទ្ធរណ៍បានសម្រេចតម្ក​ល់​កា​រផ្ត​ន្ទាទោ​ស​លោក រ៉ាត់ រ័ត្នមុនី ពីបទញុះញង់ឲ្យមានកា​រ​រើស​អើ​ង។ លោកត្រូ​វបា​នកា​ត់ទោស ឲ្យជា​ប់ព​ន្ធ​នាគារ រយៈ​ពេល​ពីរឆ្នាំ ក្នុងការដែលលោ​ក​ធ្វើ​ជាជំ​នួ​យ​ការ ក្នុងការផលិត​វី​ដេអូឯក​សា​រ​មួយ មានចំ​ណង​ជើង​ថា “ម្តាយខ្ញុំល​ក់​ខ្ញុំ” ដែលនិយា​យ​អំពីកា​រ​ជួញដូ​រម​នុស្ស ហើយត្រូវបានរដ្ឋាភិ​បា​លចា​ត់ទុ​ក​ថាជា “ព័ត៌មានក្លែង​ក្លា​យ”។ លោក រ៉ាត់ រ័ត្នមុនី ត្រូវបានជា​ប់​ឃុំតាំ​ងពីពេ​លចា​ប់ខ្លួ​ន រហូតដល់ដំណើរការ​ប​ណ្តឹ​ងឧទ្ធ​រ​ណ៍។ ម.ស.ម.ក អំពាវនាវឱ្យទម្លាក់​ប​ទចោ​ទប្រឆាំ​ងលោ​ក​ រ័ត្នមុនី និងដោះលែងរូបលោក​ជា​បន្ទា​ន់”៕ដោយ៖កូឡាប

spot_img
×