Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុនផ្ដល់ ៤៣៩.២៦១ ដុល្លារ សម្រាប់គម្រោងលើកកម្ពស់ការអភិ​វឌ្ឍ​សហ​គមន៍

spot_img

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានឯកភាព​ផ្ត​ល់ថវិ​កាស​រុ​បចំនួន ៤៣៩.២៦១ ដុល្លារអាមេរិក ដល់អង្គ​កា​រIVY ក្រោមគ្រោងការណ៍ជំនួយហិ​រញ្ញ​ប្ប​ទាន​ឥតសំ​ណង សម្រាប់គម្រោងរបស់អង្គការក្រៅ​រ​ដ្ឋាភិ​បាល​ជ​ប៉ុន​។ កិច្ចសន្យាផ្តល់ជំ​នួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៩វិច្ឆិកានេះ​ ដោយលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញ
សម​ត្ថភាព​រប​ស់ប្រទេ​សជ​ប៉ុន ប្រចាំ​ព្រះរាជា​ណាច​ក្រក​ម្ពុជា និង លោកស្រី ឈើហូក សឺវ៉ីស៊ីម៉ាក ជំនួយការ​នាយក​នៃ​អង្គការ ​WY ដើ​ម្បីអនុវ​ត្ត​គម្រោង គាំទ្រកសិករខ្នាតតូចធ្វើកសិ​ក​ម្មតា​មកិ​ច្ចសន្យាលើ​ដំណាំស្វាយ​ច​ន្ទីសរី​រាង្គតា​មរយៈ​សហគ​មន៍​កសិកម្ម (ឆ្នាំទី ២)” ។

សព្វថ្ងៃ ផលិតផលកសិកម្ម ស​រីរាង្គ កាន់តែ មានប្រជាប្រិយភាព នៅលើទីផ្សារហើយ ផ​លិ​តផលទាំង​នោះ ត្រូវបាន លក់ក្នុងតម្លៃខ្ព​ស់​។ ក្នុងគម្រោ​ង​ នេះ អង្គការIVY នឹងគាំទ្រ ដល់កសិករនិង​ ​សហ​គម​ន៍កសិក​ម្មក្នុ​ងស្រុ​ក (AC) ក្នុង ខេត្តព្រះវិ​ហា​រ ដូច្នេះកសិករ​អា​ច ​ផលិតនិ​ងល​ក់គ្រាប់ស្វា​យច​ន្ទីស​រីរា​ង្គដែល​មាន​តម្លៃ​ប​ន្ថែម និង ទទួលបានប្រាក់ចំណូលប​ន្ថែ​ម​ទៀត ដើម្បីគេចផុតពី​ភា​ពក្រី​ក្រ ​។

កម្មវិធីជំនួយឥតសំណងស​ម្រា​ប់គ​ម្រោងអ​ង្គការ​ក្រៅរ​ដ្ឋាភិ​បាលជប៉ុន បានចាប់ផ្តើមនៅប្រទេ​ស​ក​ម្ពុជាតាំងពី​ឆ្នាំ​២០០២ ដើម្បីគាំទ្រដល់សកម្មភាព​អ​ង្គ​ការក្រៅ​រដ្ឋា​ភិបា​ល​ជប៉ុ​ន ក្នុងកិច្ចខិតខំប្រឹងប្រែង​ដើ​ម្បីជួ​យ​ដល់​ការ​អភិ​វឌ្ឍ និងស្ថាបនាប្រទេស​ក​ម្ពុជា​ឡើង​វិញ នៅតាម​កម្រិ​តមូ​លដ្ឋាន។ ចាប់តាំងពីឆ្នាំ២០០២​ ​ម​ក រដ្ឋា​ភិបា​លជ​ប៉ុន បានផ្តល់ថវិកាជាង៣៧​លា​នដុ​ល្លារ​អាមេរិ​ក ដល់គម្រោងចំនួ​ន​១២២ ដែលផ្តោតសំខាន់ទៅ​លើ​វិស័យ​អប់​រំនៅកម្រិ​តមូ​លដ្ឋាន វិស័យសុខាភិបាល​ ​វិស័យកសិកម្ម និងសកម្មភាពបោស​ស​ម្អាត​មីន​
​ក្នុងប្រ​ទេសក​ម្ពុ​ជា។

លោកឯកអគ្គរាជទូត បានថ្លែងថា លើកនេះ រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាប្រមាណ​ ​៤៤ ម៉ឺនដុល្លារសហរដ្ឋអាមេរិកដ​ល់​អង្គ​ការ IVY។ ខេត្តព្រះវិហារជាខេត្តដែលអ​ង្គ​ការ​កំពុង​ធ្វើសក​ម្មភា​ពនេះ ជាខេត្តមួយក្នុ​ងចំណោ​មខេ​ត្តដែលមានអត្រាភាពក្រីក្រ​ខ្ព​ស់នៅក​ម្ពុជា​ ដូច្នេះការកាត់បន្ថយ​ភា​ពក្រី​ក្រមា​នសា​រសំខាន់​ណាស់​។ នៅក្នុងខេត្តព្រះវិហារ ​គម្រោងនេះ​កំពុ​ងតែ​គាំ​​ទ្រ​និ​ង​ខិ​ត​ខំប្រឹ​​ង​ប្រែ​ង​
ក្នុងការលើកកម្ពស់ប្រាក់​ចំ​ណូល​រប​ស់កសិ​ក​រ តាមរយៈការយកចិត្តទុកដា​ក់​ទៅលើគ្រា​ប់​ស្វា​យ​ចន្ទី​ដែលបានដាំដុះយ៉ាងសកម្ម​ ក្នុងរយៈពេលប៉ុ​ន្មា​នឆ្នាំ​ចុងក្រោ​យ ធ្វើការណែនាំ​ពី​ការ​ដាំដុះ​សរីរា​ង្គដ​ល់ក​សិករ និងការដឹកជញ្ជូនរួមគ្នា​តា​មរយៈ​សហគ​មន៍ក​សិ​កម្ម​។ នៅឆ្នាំនេះ អង្គការនឹងធ្វើការ​អ​នុវ​ត្ត​គម្រោង​​ដើម្បីឲ្យសហគមន៍កសិកម្ម​ចំ​នួន​៦ថែម​ទៀតទ​ទួ​លបាន​វិញ្ញា​បនប​ត្រស​រី​រាង្គ ហើយក៏ខិតខំប្រឹងប្រែងបង្កើន​ប​ច្ចេក​ទេសរ​បស់ក​សិ​ករ តាមរយៈការណែ​នាំប​ច្ចេកទេ​សដាំដុះ​ថ្មី ដូចជាការផ្សាំឈើ​ ​និង កាត់មែកដែលមិនចាំ​បា​ច់ចេ​ញ​។​​ យើងរំពឹងថាប្រាក់ចំណូ​ល​រ​ប​​ស់​ក​​សិក​រ នឹងកើ​នឡើង​កា​ន់​តែខ្លាំ​​ងដោយ​​កសិ​​ករ​គោ​ល​ដៅ
នឹងអាចដាំដុះគ្រាប់​ស្វា​យចន្ទី​ ដែលមានតម្លៃប​ន្ថែ​ម ក្នុងនាមជាដំណាំសរីរាង្គប្រ​ក​បដោយ​ស្ថេរភា​ព៕ដោយ៖កូឡាប

spot_img
×