Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៅកែចិន​បិទទ្វារកាស៊ីណូមិ​នជូន​ដំណឹង បុគ្គលិកផ្ទុះការតវ៉ាកក្រើក​ក្រុ​ងព្រះ​សី​ហនុ

spot_img

ខេត្តព្រះសីហនុ៖ សេចក្តីរាយការណ៍ បាន​ឲ្យដឹង​ថា ក្នុងប៉ុន្មានខែចុងឆ្នាំ២០១​៩​នេះ មានក្រុមហ៊ុនកាស៊ីណូជាច្រើ​ន​ នាក្រុ​ងព្រះ​សីហនុ ត្រូវបានថៅកែជនជា​តិ​​ចិន សម្រេចបិទទ្វារមិ​ន​ដំណើរ​ការ ជាបណ្តោះអាស​ន្ន​ និងមិនបាន​បើ​កប្រា​ក់ខែជូ​នបុគ្គ​លិក​ជា​ដើម។

ការបិទទ្វារកាស៊ីណូមួយចំ​នួ​ន យ៉ាងតក់ក្រហ​ល់​ ក្នុងក្រុងព្រះសីហនុកន្ល​ង​មក​នេះ​ បណ្តាលឲ្យបុ​គ្គ​លិ​កបម្រើការនៅតាមកាស៊ីណូទាំ​ង​នោះ​ ប្រមូលផ្តុំគ្នា​តវ៉ា ជាច្រើនលើក​ច្រើ​ន​សារ ដោយសារថៅ​កែ​ក្រុម​ហ៊ុន​មួយចំ​នួននោះ មិនបើកប្រាក់ខែ​ជូ​ន និងមិនបានជូន​ដំ​ណឹងដ​ល់បុ​គ្គលិក​ឲ្យបានដឹ​ងមុ​នជា​ដើម..។

ជាក់ស្តែងនៅព្រឹកថ្ងៃ​ទី​២​៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ មានបុគ្គលិកមួយចំនួនបម្រើការនៅកាស៊ីណូ ឈ្មោះ វួយនីសឺ ហៅកាត់ ឌីវី (DV​) មានទី​តាំង​នៅក្នុង​សង្កា​ត់លេ​ខ៤ ក្រុង-ខេត្តព្រះសីហនុ ត្រង់ចំណុចម្តុំឆ្នេរកន្ទុយនា​គ​ ​បានរាយ​ការណ៍​ម​កថា បុគ្គលិកជាច្រើននាក់​ ​ដែលបម្រើការងារនៅក្នុងកាស៊ី​ណូ​ខាង​លើ​នេះ បានប្រ​មូ​លផ្តុំគ្នាត​វ៉ា​ និងស្នើរកកិច្ច​អន្តរាគមន៍ពីម​ន្ត្រី​មន្ទី​រ​ស្ថាប័​នជំ​នាញពាក់​ព័ន្ធ នៃរដ្ឋបាលខេត្ត​ព្រះ​សី​ហនុ ឲ្យជួយរកដំណោះស្រាយដល់​ពួ​កគេ​។​

ក្រុមបុគ្គលិកកាស៊ីណូ​ ​វួយនី​សឺ ហៅកាត់ DV បានឲ្យដឹងថា មូលហេតុ ដែលពួកគាត់ប្រមូលផ្តុំ​គ្នា​តវ៉ានេះ​​ ដោយសារតែថៅកែកា​ស៊ីណូមួយនេះ វានបិទផ្អាកសកម្មភាព​ ​របស់ក្រុ​ម​ហ៊ុន ដោយមិនបានជូនដំណឹងដល់​បុ​គ្គលិ​ក​ និងមិនទាន់បាន​ដំ​ណោះស្រា​យប្រា​ក់បៀ​វត្សរ៍ជូនបុ​គ្គលិ​កនៅ​ឡើយ​ទេ។

យ៉ាងណាក៏ដោយចុះ ​ចំ​ពោះកា​រប្រមូ​​លផ្តុំគ្នា​តវ៉ា របស់បុគ្គលិកកាស៊ីណូ វួ​យ​នីសឺ ហៅកាត់ DV កាលពីព្រឹកមិញនេះ គេមិនទា​ន់​ឃើញមា​នវ​ត្តមា​នម​ន្ត្រីមន្ទីរស្ថាប័នជំនាញពាក់ព័ន្ធ​ណា​មួ​យ នៃរដ្ឋបាលខេត្តព្រះ​សី​ហ​នុ​ ចេញមុខមកជួយស​ម្រ​បស​ម្រួល ដោះប​ញ្ចប់​វិ​វាទកា​រងារខាងលើនេះនៅឡើយទេ​។​

ផ្តើមពីបញ្ហានេះ តំណាងម្នាក់ នៃបុគ្គលិកកាស៊ីណូ ​វួយនី​សឺ ហៅកាត់ ឌីវី (DV) បានសំណូមពរដល់អ្ន​ក​សារព័​ត៌មា​ន​ ឲ្យជួយផ្សព្វផ្សាយ​ ​ឲ្យបានទូលំ​ទូ​លាយ ដើម្បីឲ្យបានដឹងឮដល់ថ្នាក់​ដឹ​កនាំក្រ​​សួង មន្ទីរ ជាពិសេស លោក គួច ចំរើន អភិបាលខេ​ត្តព្រះសី​ហនុ​ ឲ្យចុះមកជួយរកដំណោះស្រា​យ​ជូ​នពួ​កគាត់​ឲ្យបាន​ឆា​ប់។

បន្ថែមលើនេះ ទាំងអ្នកសារ​ព័​ត៌​មាន និងមន្ត្រីស្ថាប័នជំ​នា​ញ​នានា ក៏អាចទាក់ទងមកតំណា​ង​បុគ្គ​លិ​កា​ស៊ីណូខាងលើនេះ តាមរ​យៈ​ទូរ​ស័ព្ទលេខ៖ ០៩៦ ៨០ ៩៧ ៧៨៧៕ ដោយ៖ ដែន សីមា

spot_img
×