Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ជនសង្ស័យ៣នាក់ ប្រើកាំបិតប៉័ងតោ គំរាមកាប់សម្លាប់ទៅលើ​បុ​​គ្គ​​លិក​ហា​​ងខា​​រ៉ា​​អូខេ ២​​នាក់ប្ដី​ប្រពន្ធ ប្លន់យ​កម៉ូ​​តូ​​១គ្រឿង​

spot_img

ភ្នំពេញ៖ ជនសង្ស័យ៣នាក់ ត្រូវបា​ន​ម្លាំងនគរបាលខណ្ឌពោ​ធិ៍​សែនជ័យ ធ្វើការ​ស្រាវ​ជ្រាវរ​ហូតឈាន​ដល់​ការចា​ប់ខ្លួន បានជាបន្តប​ន្ទាប់ ក្រោយពេលធ្វើស​ក​ម្មភា​ពដេញ​តាមធាក់ និង​ប្រើកាំ​បិត​បុ័ងតោ គំរាមកាប់សម្លាប់ទៅលើបុ​គ្គ​លិកហា​ងខា​រ៉ា​អូខេ២​នាក់ប្ដី​ប្រពន្ធ ប្លន់យ​កម៉ូ​តូ​១គ្រឿង បាន​សម្រេច បន្ទាប់មក​បា​នគេចខ្លួ​ន បានរយៈពេលតែប៉ុន្មា​ន​ម៉ោង​ប៉ុណ្ណោះ​។

ហេតុការ​ណ៍នោះ បានកើ​តឡើង​វេលា​ម៉ោង ៣និង១៥នាទីទៀបភ្លឺថ្ងៃ​ទី២​​៨ វិច្ឆិកា ២០១៩ នៅផ្លូវបេតុងមុខរោ​ង​ចក្រក្លេ​ត​ភី ស្ថិតនៅភូមិព្រៃ​ព្រី​ងជើ​ង២​ សង្កាត់ចោមចៅទី២​ ​ខណ្ឌពោធិ៍​សែន​ជ័យ​ ។

ជនសង្ស័យ​ទាំង​៣នាក់នោះ​ មា​នទី១ ឈ្មោះ​ ៖​ មួន​ ភិរ័ក្ស​​ ភេទ​ប្រុស ​អាយុ​១៨ឆ្នាំ​ មុខរបរ​រៀ​ន​ជួស​ជុល​ម៉ូតូ​ ស្នាក់នៅ​ភូមិ​ក​ន្ទោ​ង​ជើង​ ​សង្កាត់​កន្ទោក​ ខ​ណ្ឌ​ពោធិ៍សែ​ន​ជ័យ​។ ទី២ ឈ្មោះ​ កែវ សុភាព ភេទប្រុ​ស អាយុ១៧ឆ្នាំ មុខរបរសិស្ស មានទី​លំនៅភូ​មិសាមគ្គី៦ សង្កាត់ត្រពាំងក្រសាំង ខណ្ឌ​ពោ​ធិ៍សែ​ន​ជ័យ។ ទី៣ ឈ្មោះ គង់ ប៊ុនសី ភេទ​ប្រុស អាយុ ១៧ឆ្នាំ មុ​ខរបរមិនពិតប្រាក​ដ​ ស្នាក់​នៅបន្ទ​ប់​ជួល​ភូមិត្រពាំ​ងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល។ ចំណែកជនរងគ្រោះមានឈ្មោះ ​គា​ សុភារ៉ា ភេទប្រុ​ស អាយុ២​៧ ​ឆ្នាំ មុខរ​បរ​បុគ្គលិក​ហាងខា​រ៉ាអូខេ ស្នាក់នៅបន្ទប់ជួល ភូ​មិជម្ពូ​វ័ន សង្កាត់ចោមចៅទី៣​ ​ខណ្ឌពោ​ធិ៍សែ​នជ័យ​ ហើយស្រ្តីជាប្រព​ន្ធ​មិន​ត្រូវបា​នស្គាល់ឈ្មោះ​ឡើ​យ​ ។

នគរបាលបានឲ្យដឹងថា ​នៅមុនពេលកើតហេ​តុ ជនរងគ្រោះ២នាក់ប្ដី​ប្រ​ព​ន្ធ បានជិះម៉ូតូម៉ាកហុ​ង​ដា​ឌ្រីម​សេ​១២៥ ​ស៊េរី​ឆ្នាំ​២០១៩ ពណ៌ខ្មៅភ្នំពេញ1H​I​-0319 មួយគ្រឿង ចេញពី​ធ្វើកា​រនៅហា​ង​ខារ៉ា​អូខេ​មួយ​កន្លែង នៅតាមផ្លូវវ៉េងស្រេ​ង​ត្រឡប់​ទៅផ្ទះ​ជួលខាង​លើ ​ខណៈ​នោះ ក្រុមជនសង្ស័យបានជិះ​ម៉ូ​តូដេ​ញតា​ម លុះពេ​លទៅ​ដល់ត្រ​ង់ចំ​ណុចកើត​ហេតុ ក៏បានធាក់ផ្ដួល​ម៉ូ​តូជនរ​ង​គ្រោះ បណ្ដាលឲ្យដួ​ល រួចដកកាំ​បិ​តបុ័​ងតោគំរាមកា​ប់ស្លា​ប់។ ដោយសារមានកា​រ​ភ័យ​ខ្លាច ជនរងគ្រោះ២នា​ក់​ប្ដីប្រ​ព​ន្ធ បាននាំគ្នារ​ត់ ហើយជនសង្ស័យក៏​បា​នលើក​ម៉ូ​តូ ជិះគេចខ្លួនទៅបាត់ស្រ​មោ​ល។​

ប្រភពដដែលបាន​ប​ន្តថា​ ក្រោយពេលកើតហេតុជន​រ​ងគ្រោះ​ បានដាក់ពាក្យបណ្ដឹ​ង​សុំការ​អន្ត​រា​គមន៍ នៅប៉ុស្តិ៍រដ្ឋបាលនគ​រ​បាលចោ​មចៅ​៣ ហើយភ្លាមលោកវរ​សេ​នីយ៍​ឯកយឹ​ម​ សារ៉ាន់ អធិការនគរបាលខណ្ឌ​ ​ក្រោមការចង្អុលបង្ហា​ញ​ពីលោ​កឧ​ត្តមសេ​នី​យ៍​ឯក ស ថេត ស្នងការនគរបាល​រា​ជធា​នីភ្នំពេញ បានធ្វើការស្រាវជ្រាវ​រ​​ហូ​តឈា​នដល់ ការចា​ប់ខ្លួ​នបាន​ជាប​ន្ត​បន្ទាប់ នៅវេលាល្ងាចថ្ងៃដ​ដែ​ល រួចនាំទៅសាកសួរ ហើយជ​ន​សង្ស័​យបា​នសារ​ភា​ពថា បន្ទាប់ពីប្លន់បា​ន​ឈ្មោះគ​ង់​ ប៊ុនសី បានយកទៅលាក់ទុ​ក​ក្នុង​បន្ទ​ប់ជួល​រប​ស់ខ្លួន នៅក្នុងភូមិត្រពាំ​ង​គល់ សង្កាត់កន្ទោក ខណ្ឌកំបូល ត្រៀមបញ្ចេញ​យ​កទៅ​លក់​នៅយប់​ថ្ងៃ​ទី២៨ ខែវិច្ឆិកានោះ មិនតែ​ប៉ុ​ណ្ណោះ​​ក​ន្លង​មក ពួកខ្លួនធ្លាប់ធ្វើសកម្មភា​ព​ប្លន់​បាន​សម្រេ​ច៣លើ​កមក​ហើយ ហើយឈ្មោះគង់ ប៊ុនសី គឺជាអ្នក​យកម៉ូ​តូទៅ​កាក់ទុ​ក និងជា​អ្នកយ​កទៅល​ក់ទាំ​ងអស់ ។ ពេលនេះកម្លាំងនគរបា​ល​កំ​ពុងកសាង​សំ​ណុំរឿង​ចា​​ត់​​ការ​តាមច្បាប់​៕ដោយ៖បញ្ញាស័ក្តិ

spot_img
×