Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិវ​ឌ្ឍ​ហេដ្ឋា​រចនា​ស​ម្ព័ន្ធ​ និងការតភ្ជាប់ ​ឲ្យបាន​គ្រ​​ប់ច្រក​​ល្ហ​ក

spot_img

ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារ​ណ​ការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិ​ច្ចប្រជុំក្រុមការងារបច្ចេក​ទេ​សច​ម្រុះ ស្ដីពីហេដ្ឋារចនាសម្ព័​ន្ធ​ និងស​មា​ហរ​ណកម្ម​ក្នុង​តំបន់ Infrastructure and Regional Integration Technical Working Group (IRITWG) ដោយមានការចូលរួម​ពី​សំណា​ក់ថ្នា​ក់ដឹក​នាំជាន់​ខ្ពស់​ក្រសួង សា្ថប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍​ ​និងម​ន្ត្រី​បច្ចេក​ទេស របស់ក្រសួងសា​ធា​រ​ណការ និងដឹកជ​ញ្ជូ​ន។

កិច្ចប្រជុំនេះធ្វើឡើងដើ​ម្បីស្ដាប់​ការធ្វើ​បទប​ង្ហាញ ពីស្ថាប័​ន​ពាក់ព័ន្ធ ស្ដីពីផែនការមេរបស់​ខ្លួ​នក្រោ​មប្រធា​ន​បទ៖ ហេដ្ឋារចនាសម្ព័​ន្ធ​ និងសមាហរណក​ម្ម​ក្នុង​តំ​បន់ ក៏ដូចជាបង្កើតឱ្យមា​ន​វេទិ​កាសំ​ណួរច​ម្លើ​យ ដើម្បីដោះ​ដូរ​គំនិត​យោបល់សំដៅឱ្យការអភិវឌ្ឍហេ​ដ្ឋា​រច​នាស​ម្ព័ន្ធ​ និងការធ្វើ​ស​មាហរ​ណក​ម្ម ក្នុងតំបន់ប្រព្រឹត្តទៅមា​ន​លក្ខ​ណៈគ្រប់​ជ្រុ​ងជ្រោយ មានតម្លាភាព គណនេយ្យភាព និង​កា​រអ​ភិវឌ្ឍ​ប្រកប​ដោយ​ចី​រភា​ព​។

ថ្លែងក្នុងកិច្ចប្រ​ជុំនោះ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំថា​៖​ ក្រសួងសាធារណ​កា​រ និង​ដឹក​ជញ្ជូ​ន ក្នុងនាមជាសេ​នា​ធិកា​ររប​ស់រាជ​រដ្ឋា​ភិ​បាល បាននិងកំ​ពុង​ព​ង្រីក និងលើកកម្ព​ស់​គុណ​ភាព​ហេដ្ឋារ​ចនាស​ម្ព័​ន្ធដឹក​ជញ្ជូន​ផ្លូ​វគោក ផ្លូវដែក និងផ្លូវទឹក ព្រមទាំងមានគម្រោង​សា​ងសង់​ផ្លូ​វ ស្ពាន ជាពិសេសគម្រោងសាង​ស​ង់ផ្លូ​វល្បឿ​នលឿ​ន ពីភ្នំពេ​ញទៅបា​វិត ផ្លូវដែកពីភ្នំពេញ​ទៅ​បា​វិត ផ្លូវដែកពីភ្នំពេញទៅសៀ​ម​រា​ប និងពីសៀមរា​ប​ទៅប៉ោ​យប៉ែ​ត និងការតភ្ជាប់ជាមួយប្រទេសជិ​ត​ខាង​ទាំង​ផ្លូវគោក ផ្លូវទឹក និងផ្លូវដែក ខណៈផែនការ​មេ​ជាតិ​ភស្តុភា​រក​ម្ម ត្រូវបានអភិវឌ្ឍ​ផ​ង​ដែរ។

លើសពីនេះទៀត លោកទេសរដ្ឋមន្ត្រី បានបង្ហាញពីការប្រើប្រាស់យន្តកា​រ​បច្ចេក​វិទ្យា​ព័​ត៌មា​ន ដូចជាប្រ​ព័​ន្ធស្វ័យ​ប្រវ​ត្តិក​ម្មដឹ​កជញ្ជូន​ផ្លូ​វគោក ប្រព័ន្ធផ្លាស់ប្ដូរទិន្នន័​យ​អេឡិ​ច​ត្រូនិ​ក ពេលកប៉ាល់ចេញចូល​កំ​ពង់​ផែ​ (Port EDI) កម្មវិធី​ថែ​ទាំផ្លូ​វ (ROAD CARE Mobile App) ជាដើម ដើម្បីផ្ដល់សេវាសាធារណៈឱ្យកា​ន់​តែលឿ​ន ​និងពង្រីកការ​ចូ​លរួ​ម​ថែរ​ក្សាផ្លូ​វ ពីសំណា​ក់បង​ប្អូន​ប្រ​ជាព​ល​រដ្ឋ។

ក្រោយពីការស្ដាប់ សួរ​ដេ​ញដោ​ល និងផ្ដល់មតិយោបល់យ៉ាង​ផុ​ល​ផុស ពីសមាជិក​អ​ង្គប្រជុំ លោកទេសរដ្ឋមន្ត្រី បានសម្ដែងនូវអំណ​រ​គុណ​ និងកោតសរសើរ​យ៉ា​ងជ្រា​ល​ជ្រៅ ដល់ស្ថាប័នពាក់ព័ន្ធ​ទាំ​ង​អស់​ ដែលបានចំណាយ​ពេ​លវេ​លាដ៏​មា​នតម្លៃ ទាំងកម្លាំងកាយ​ក​ម្លាំ​ងចិ​ត្ត ក្នុងការជួយ​ជ្រោ​ម​ជ្រែង​ផ្ដល់ ជារបាយកា​រ​ណ៍​សិក្សា​ ក៏ដូចជា​ផែ​នកា​រ​មេ សំដៅឱ្យការអភិវ​ឌ្ឍ​ហេដ្ឋា​រចនា​ស​ម្ព័ន្ធ​ និងការតភ្ជាប់ហេដ្ឋារ​ច​នាស​ម្ព័ន្ធក្នុងតំបន់ ​បានគ្រ​ប់ច្រក​ល្ហ​ក និ​ងគណ​នេយ្យ​ភាព ដើម្បីលើកកម្ពស់​សេ​ដ្ឋកិច្ច​ក​ម្ពុជា៕ដោយ: កូឡាប

spot_img
×