Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តៃកុង​​​រថយន្តទំនើង​ បើករថយន្ត​បុក​​​នគ​របា​ល​​ចរាចរណ៍​ ខេត្តកណ្តាល​​ម្នាក់ ចូលខ្លួន​មក​​​សារភា​ព​​ទោស​កំហុស​​

spot_img

កណ្តាល​៖​ លោក​ឧត្តមសេនីយ៍ទោ​​​ អ៊ា​វ​ ចំរើន​ ស្នងការ​នគ​រ​បាល​​ខេត្តក​ណ្តា​ល​ បាន​ឲ្យ​ដឹង​ថា ​អ្នកបើកបរ​រថយន្តបុក​​ម​ន្ដ្រី​នគរ​បា​ល​ច​រាចរ​ណ៍​​ម្នាក់​ ពេល​កំពុង​ឈ​រ​​ការ​ពារ​ក្បូន​ថ្នាក់ដឹកនាំ​ជាន់ខ្ព​ស់​​ នៅ​​ក្រុ​ង​តា​ខ្មៅ​ ខេត្តកណ្ដាល​ ត្រូវ​បាន​បងស្រី​​នាំ​​ខ្លួ​ន​យក​​ម​ក​​ប្រគល់​ឲ្យ​សមត្ថកិច្ច​ នៅ​ស្នងការដ្ឋាន​​នគ​របាល​​ខេត្ត​កណ្ដាល​ ដើម្បី​អនុវត្ត​តាម​ផ្លូ​វ​ច្បាប់​ ​នៅ​វេលា​​ម៉ោ​ង​៩​នឹង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​នេះ​ ​ដើម្បី​ទ​ទួល​ទោស​​តាម​​ផ្លូវច្បាប់​ ក្រោយ​បើករថយន្ដ​​បុ​ក​​មន្ដ្រី​​ន​គរបា​ល​ម្នាក់ប​ណ្ដាល​ឲ្យ​រង​របួ​ស​។​

​លោកស្នងការ​ខេត្ត​​បន្ត​ថា​ រហូត​មក​​​ដល់​​ពេ​ល​​នេះ​ មន្ដ្រី​នគរបា​ល​​យុត្តិ​ធ​ម៌​ នៃ​ស្នងការដ្ឋាន​នគរ​បា​ល​ខេ​ត្តក​ណ្ដាល​​ ក្រោម​ការ​សម្របសម្រួល​ពី​​តំ​ណាង​​អ​យ្យការ​ កំពុង​សួរនាំ​​ជ​ន​បង្ក​ ដើម្បី​កសាង​សំណុំរឿង​ចាត់​កា​រ​​តាម​​នីតិ​វិ​ធី​។​

​លោក​ឧត្តមសេនី​យ៍​ទោ​ អ៊ា​វ​ ចំរើន​ ស្នងការ​នគរបាល​ខេ​ត្ត​ក​ណ្តាល​ បាន​បញ្ជាក់​ថា​ អ្នក​បើករថយន្ត​មា​​នឈ្មោះ​​ សំ​ណា​ន​ សំណាង​ អាយុ​៣៣​ឆ្នាំ​​ ​មាន​​ទីលំនៅ​​ស្រុ​ក​​ស្អាង​ ខេត្តកណ្តាល​។​​

លោក​អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តក​ណ្តា​ល​ បាន​ថ្លែងថា “​ជំនួសមុខ​ឲ្យ​មន្ត្រីនគ​រ​បា​ល​​ចរាច​រ​ណ៍​​ខេត្ត​កណ្តា​ល​មួ​យរូប ដែល​ត្រូវ​រថយន្តបុក​ពេល​កំពុ​ង​​បំ​ពេញកា​រងារ និង​ក្រុមគ្រួសារ ខ្ញុំ​បាទ​​ផ្ទាល់​​ក៏ដូចជា នគរបាល​ចរាចរណ៍​​ទាំ​ង​អស់ នៃ​ស្នងការដ្ឋាន​​ន​គរបា​ល​​ខេត្តកណ្តាល​ ​សូម​គោរព​អរគុណ​​​យ៉ាង​​ជ្រាល​ជ្រៅ​បំ​ផុត​​ចំពោះ​​សម្តេ​ច​​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​​ព្រះ​រាជា​ណាចក្រ​​​កម្ពុជា ដែល​បាន​ឆ្លៀតឱកាស​ដ៏​ម​មា​ញឹ​ក គោរព​អញ្ជើញ​មក​​​សាក​សួរ​​​សុខទុក្ខ ដោយផ្ទាល់​នៅ​បន្ទប់​​សំ​រាក​ព្យា​បាល​ លោក អនុសេនីយ៍ឯក ​ទូ​ច សៅ​ហេង និង​​​ក្រុម​គ្រួសារ​​នៅ​​មន្ទីរ​ពេទ្យ​​កា​ល់ម៉ែត ក្នុង​គ្រា​ដែល​​​សម្តេ​ច កំពុង​បំពេញ​កា​ត​ព្វកិ​ច្ច​​ដ៏​​កតញ្ញូ​​បំផុត គឺ​មើលថែទាំ​អ្នក​ម្តា​យ​ នៅ​មន្ទីរពេទ្យ​​កា​ល់ម៉ែ​ត​នេះ​​​ស្រាប់ “​។​

​សូម​រំលឹក​ថា​ កាលពី​វេលា​ម៉ោង​​​២០​​និង​​១០​នាទី​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ ត្រង់​ចំណុច​ភ្លើងស្តុ​ប​​ស្ពា​ន​ព្រែ​ក​ហូរ​ ស្ថិត​ក្នុង​សង្កាត់​​​ព្រែ​ក​ហូរ​ ក្រុ​ង​​តា​ខ្មៅ​ ខេត្តកណ្តាល​ រថយន្ត​តា​កូ​ម៉ា​មួយ​​គ្រឿ​ង​​បើ​កបរ​ ដោយ​ជន​មិន​ស្គាល់​​​អត្ត​សញ្ញា​ណ​បា​ន​​បើ​ក​បំ​បុក​ មន្ត្រី​នគរបាល​ច​រា​ចរ​ណ៍​ខេ​ត្តកណ្តា​ល​​ម្នាក់​ កំពុង​ឈរ​បញ្ជា​​ច​រាច​រណ៍​​លើ​​ដងផ្លូវ​ បណ្តាល​ឲ្យ​រង​របួស​បា​ក់​ជើង​​​ទាំង​​សងខាង​ និង​បាក់ឆ្អឹង​ក​​​ង្កេះ​ ស្រាំ​លលា​ដ៏​ កកឈា​ម​​​​ក្នុង​​​ខួ​រក្បាល​​យ៉ាង​ធ្ង​ន់ធ្ងរ​។​ ក្រោយ​មាន​ហេតុ​កា​រណ៍​​កើ​តឡើង​ ជន​បង្ក​បាន​ព្យាយាម​​​បើក​រថយ​ន្ត​​យក​​ទៅ​​ប្លុង​ចោ​ល​​រួច​គេចខ្លួន​បាត់​។​​

​មន្ត្រី​នគរបាល​ចរាច​រ​ណ៍​​ដែល​ត្រូវ​រថយន្ត​បើក​​បុ​ក​​ពេល​​បំពេញ​ការងា​រ​​នោះ​ឈ្មោះ​ ទូច​ សៅ​ហេង​ មាន​តួនាទី​ជា​ នាយ​រង​ផ្នែក​ មា​ន​​ឋា​នន្តរ​ស័ក្តិ​​ថ្នាក់​អ​នុសេ​នី​យ៍ឯ​ក​។​

​ចំណែកឯ​រថយន្ត​​ប​ង្ក​​ម៉ាក​​តូ​យូ​តា​ តា​កូ​ម៉ា​ ពណ៌​ខ្មៅ​ ពាក់​ផ្លាក​លេខ​ភ្នំពេញ​2S-3669​ បើកបរ​ដោយ​ជន​មិន​ស្គាល់​​​អត្តស​ញ្ញា​ណ​ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​​ស្រា​វជ្រាវ​​។​

​លោក​ ឆេ​ង​ ​សំ​​អឿ​ន​ នាយការិយាល័យ​ចរាចរណ៍​​ជើ​ង​​គោក ​បានឲ្យ​ដឹង​ថា ​លោក​ទូក​ សៅ​ហេង​ និង​មន្ត្រី​នគរបាល​ចរា​ច​រណ៍​​៥​​រូប​​ទៀត​ ត្រូវ​បាន​ចាត់​ឲ្យ​ឈរជើង​នៅ​គោលដៅ​ស្តុ​ប​ស្ពា​ន​​ព្រែ​ក​ហូរ​ លើ​កំណាត់​​ផ្លូ​វ​ជាតិ​​លេ​ខ​២​ ដើម្បី​ សម្រួល​ចរាចរណ៍​​​នៅ​​ទី​នោះ​។​ នៅ​មុន​ពេល​កើតហេតុ​ លោ​ក​​ ​ទូច​ សៅ​ហេង​ បាន​ចេញ​ឈរ​ប​ញ្ជា​​ច​រាច​រណ៍ ​ដោយ​បាន​បញ្ជា​​​ឲ្យ​រថយន្ត​តា​កូ​ម៉ា​មួយ​គ្រឿង​​​ឈប់​ មិន​ត្រឹមតែ​មិន​​​ស្តា​ប់​តាម​ការ​​ប​ញ្ជា​​អ្នកបើ​កប​រ​ដែល​មាន​ច​រិ​​ត​សាហា​វព្រៃ​ផ្សៃ​រូប​​នេះ ​បាន​ជាន់​ហ្គា​ប​ន្ថែ​ម​ល្បឿ​ន​បំ​​បុ​ក​មន្ត្រី​នគរបាល​ទាំង​​​កម្រោល​ប​ណ្តាល​​អោយ​ប៉ើង​ខ្ទា​ត​​ប្រមា​ណ​៥​​​ទៅ​៦​ម៉ែត្រ​ ធ្វើ​ឲ្យមន្ត្រី​នគរ​បាលរ​ងរ​បួស​​​យ៉ាង​ធ្ងន់​ធ្ងរ​។​ ក្រោយ​ពី​មាន​ ហេតុការណ៍​កើតឡើង​អ្នក​បើ​កប​រ​​រថយន្ត​បង្ក​បាន​បើ​ក​​គេ​ច​ពី​​ចំ​ណុច​​កើ​តហេ​តុ​ យក​រថយន្ត​​​ទៅ​​ប្លុ​ង​ចោល​ ត្រូវ​បាន​សមត្ថកិច្ច​​ហៅ​​រ​ថយន្ត​​ស្ទូ​ចៗ​យក​​ទៅ​រ​ក្សា​​ទុក​ ដើម្បី​ចាត់ការ​តាម​ច្បាប់​​​។​

​លោកនាយ​កា​រិយា​ល័យ​​បា​ន​ប​ញ្ជាក់​ថា​ ចំពោះ​លោក​ទូច​សៅ​ហេ​ង​​ ក្រោយ​ពី​ពិនិ​ត្យ​​ក្រុ​ម​គ្រូ​ពេទ្យ​​បាន​​ប​ញ្ជាក់​ថា​ លោក​ទទួល​រង​របួ​ស​​បាក់ជើង​ទាំង​​សងខាង​ បា​ក់ឆ្អឹង​ចង្កេះ​ និង​ស្រាំ​លលាដ៍​​ កកឈាម​ក្នុង​ខួ​រ​ក្បាល​​ទៀ​ត​ផង ​បច្ចុប្បន្ន​ កំពុង​សង្គ្រោះ​។​ ​ក្រោយ​​ពី​ទទួ​ល​​បាន​ព័ត៌មាន​មន្ត្រី​ន​គ​របា​ល ​ត្រូវ​រថយន្ត​បុ​ក​​ពេល​​​បំពេញ​ការងារ​ លោក​ឧត្តមសេនីយ៍ទោ​​ ​អ៊ា​វ​ ចំរើន​ ស្នងការ​នគរបាល​​​ខេត្ត​ ​បញ្ជា​​ឲ្យ​រថយន្ត​សា​មុ​យ​ចេញ​ដឹ​ក​​ម​ន្ត្រី​មា​ន​រ​បួស​​​បញ្ជូន ​ទៅ​សង្គ្រោះ​នៅ​មន្ទី​រ​ពេទ្យ​​ភ្លា​មៗ​ និង​​បាន​ឧបត្ថម្ភ​ថវិកា​ចំ​នួ​ន​​៤​លាន​​​រៀល​ ដល់​ភរិយា​មន្ត្រី​នគ​រ​បាល​​ទុ​ក​សម្រាប់​ជួយ​សម្រួល​ដល់​​​ការ​​ព្យា​បាល​។​ មួយ​ផ្នែក​​ទៀត ​លោក​ឧត្តមសេ​នី​យ៍​ អ៊ា​វ​ ចំរើន​ ក៏​បាន​បង្កើត​មូលនិធិ​​ស​ង្គ្រោះ​ ​ដោយ​មាន​មន្ត្រី​​ន​គរ​បាល​​ខេ​ត្តក​ណ្តាល​​ជា​​ច្រើ​ន​រូប ​ចូលរួម​ឧបត្ថម្ភ​ដល់​​ជ​ន​​រង​​គ្រោះ​ ដែល​ជា​មន្ត្រី​នគរបា​ល​​ដូច​​គ្នា​៕ដោយ៖កូឡាប

spot_img
×