Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរ​បាល​​ព្រ​ហ្ម​ទណ្ឌ​​បំបែកសំណុំរឿង​​​ប្លន់​​ប្រដា​ប់អា​វុធ​​១​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ម្នា​ក់​ បញ្ជូនទៅ​តុលាកា​រ​​

spot_img

​ភ្នំពេញ ៖ កម្លាំង​នគរបាល​នៃ​ការិយា​ល័​យ​ព្រ​ហ្មទណ្ឌ​​​ស្នងការដ្ឋាន​នគរបាល​រាជ​​ធា​នី​ភ្នំពេញ​ កម្លាំ​ង​នគរបាល​អធិការដ្ឋាន​​​ខ​ណ្ឌ​​ពោធិ៍​សែន​​​ជ័យ នគរបាល​ខ​ណ្ឌ​​ច្បា​រអំ​ពៅ សហការ​ជាមួយ​​ក​ម្លាំង​​ន​គរបាល​​នា​យក​ដ្ឋាន​​ព្រ​ហ្មទ​ណ្ឌ​​ក្រ​សួង​មហាផ្ទៃ ចំណាយ​ពេលា​វេលា​ស្រាវជ្រាវ​ស៊ើប​អ​ង្កេត​​កន្លះ​ខែ ​ឈានដល់​បំបែកសំណុំរឿ​ង​​ប្ល​ន់​ប្រ​ដាប់អាវុ​ធ​​១​ករណី យក​រថយន្ត​ម៉ាក​​​ហាយ​​​ឡិន​ឌ័​រ​១​គ្រឿង​​នៅ​​រាជ​ធានី​​ភ្នំពេ​ញ ។​

​ជនសង្ស័យ​ម្នាក់​​រួម​​​និង​អាវុធ​៣​ដើម ត្រូវបាន​បង្ក្រាប​ចាប់ខ្លួ​ន​​កា​លពី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ពោ​ធិ៍​​​សែន​​ជ័​យ រាជធានី​ភ្នំពេញ ហើយ​នៅ​ព្រឹក​ថ្ងៃទី​២​៩​ ខែវិច្ឆិកា កម្លាំង​នគរបាល​រិ​យា​​​ល័​យ​ព្រ​ហ្មទណ្ឌ​​កម្រិ​តធ្ងន់​​រា​ជធានី​​ភ្នំ​ពេញ​បញ្ជូន​ទៅកាន់​តុលាកា​រ​​ចា​ត់ការ​​​តាមផ្លូវ​​​ច្បាប់ ។​

​លោក​ឧ​ត្ត​ម​​សេ​នីយ៍​ទោ សុង លី ស្នងការរង​ទទួល​ផែន​​កា​រ​ងារ​​ព្រហ្ម​ទណ្ឌ​ នៃ​ស្នងការដ្ឋាន​ន​គ​របាល​​រាជ​ធានី​​ភ្នំពេញ បាន​ប្រាប់​ឱ្យដឹងថា ជនសង្ស័យ​​ឈ្មោះ ​ជុ​ត ជី​វ័​ន្ត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ស្រុកកំណើត​នៅ​ភូមិ​ក្បាល​ដំ​រី ​ឃុំ​បឹង​ព្រះ ស្រុក​បាភ្នំ ខេ​ត្តព្រៃ​វែង​ កាលពី​ថ្ងៃទី​​១​២ ខែវិ​ច្ឆិកា ឆ្នាំ​២០១៩ ជា​ថ្ងៃ​ដំបូង​នៃ​ព្រះរាជ​ពិ​ធី​បុណ្យ​​​អុំទូក បាន​ជួល​រថយន្ត​តាក់ស៊ី​​​១​​គ្រឿ​ង​​ម៉ាក​ហាយ​ឡិន​ឌ័​រ ព​ណ៌​ទឹ​កប្រាក់ ពាក់​ផ្លាក​លេខ​ស្វាយរៀង 2B-4517 របស់​ឈ្មោះ ពុធ រិទ្ធី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ឃុំ​ព្រៃ​គគីរ ស្រុ​ក​​ច​ន្ទ្រា ខេត្តស្វាយរៀង ដោយសារ​ពួកគេ​ទាំង​​​២​​នាក់​បា​ន​​ស្គាល់គ្នា និង​បើក​ដឹក​ជនសង្ស័យ​ពី​​​ទី​រួ​ម​ខេ​ត្តព្រៃ​វែង ដើម្បី​មកលេង​បុណ្យអុំ​ទូ​ក​នៅ​​រាជធា​នី​​ភ្នំ​ពេញ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​​​ទោ​ បន្តថា ក្រោយពី​ជនរងគ្រោះ​បើក​ដឹ​ក​​ជ​ន​សង្ស័យ​ ដល់​ចំណុច​ម្តុំ​​ផ្លូ​វ​​ថៃ​​ហ្គ័​រ ភូមិ​បោះ​អង្កា​ញ់​ សង្កាត់​ព្រែក​ឯង ខណ្ឌ​​ច្បា​រអំ​ពៅ ដែលជា​ទីកន្លែង​​​ស្ងា​ត់ ជនសង្ស័យ​ក៏បាន​យក​​​កាំភ្លើ​ង​ដែ​ល​លាក់ទុក​ក្នុង​កាបូប​​ខ្មៅ​​ភ្ជង់​​​គំរាម​ជនរងគ្រោះ​ឲ្យ​​ចុះ​​ពី​​រថយន្ត ហើយ​រូបគេ​បើករថយ​ន្ត​​នោះ​​ចូល​ក្នុង​ទី​ក្រុ​ង​ភ្នំពេញ ។ ដោយឡែក​ម្ចាស់​រថយន្ត​​​ត្រូវ​បាន​ជនសង្ស័យ​រ​ក្សា​ទុក​​ជីវិត​មិន​​ធ្វើ​​អ្វី​​នោះ​ទេ ។​

​លោក​ឧ​ត្ត​ម​​សេ​នីយ៍​​ស្នងការរង ប្រាប់​ឱ្យដឹងទៀតថា ​ក្រោ​យពី​អំពើ​ប្លន់​រថយន្ត​​បា​នស​ម្រេច ជនសង្ស័យ​ក៏​មក​ជួ​ល​​ប​ន្ទប់​ផ្ទះសំណាក់​​ស្នា​ក់នៅ​ និង​លាក់ទុក​អាវុធ​​​នៅក្នុង​​ផ្ទះសំណា​ក់ ហើយ​ជនសង្ស័យ​ក៏បាន​​យ​ក​​រថ​យន្ត​​ទៅ​​ផ្ញើ​នៅ​កន្លែង​​ណា​ហ្គា​​វើ​ល ក្រោយមក​ក៏​​រ​ក​ម៉ូ​យ​​ទិញ​រថយន្ត​ក្នុងតម្លៃ​​១​​​ម៉ឺន​៤​​ពា​ន់​ដុល្លារ បន្ទាប់មក​ក៏​យកទៅ​​លេ​ងល្បែង​​ស៊ី​ស​ង​អស់ រួច​គេចខ្លួនបា​ត់​ ​។​

​លោក​ឧ​ត្ត​​ម​​សេនី​យ៍​ទោ សុង លី បញ្ជាក់ទៀតថា ក្រោយពី​មាន​អំពើ​ប្លន់​​ប្រ​ដាប់​អាវុ​ធ​បែប​នោះ​កើ​ត​ឡើង​ អគ្គ​ស្នងការរង​ន​គ​របា​លជា​តិ និង​ជា​ស្នងការ​នគរ​បា​ល​រា​ជធានី​​​ភ្នំពេញ លោក ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ក៏បាន​បញ្ជា​កម្លាំង​​ន​គរ​បាល​ការិយាល័យ​​​ជំ​នាញ និង​កម្លាំង​នគ​រ​បាល​​តាម​​ប​ណ្តា​អ​ធិការដ្ឋាន​ខណ្ឌ​ពា​ក់​ព័ន្ធ​​នានា បើក​ការស្រាវជ្រាវ​ស៊ើប​អ​ង្កេត​​ហើ​យ​ក៏​កំណត់​បាន​​​មុខ​សញ្ញា​ជ​ន​សង្ស័យ ។ លុះ​នៅ​ថ្ងៃទី​២៧​ ខែវិច្ឆិកា កម្លាំង​នគរបាល​បានឃើ​ញ​​ជ​ន​ស​ង្ស័យ ​នៅក្នុង​ភូមិសា​ស្ត្រ​​​ខណ្ឌ​​ពោធិ៍​សែ​ន​​ជ័យ ក៏​ចាប់​ឃាត់ខ្លួន​ ​និង​នាំយកទៅ​ឆែក​ឆេ​រ​ក​ន្លែង​​ស្នាក់នៅ រកឃើញ​ដកហូត​កាំភ្លើ​ង​​៣​​ដើម ក្នុងនោះ​កាំភ្លើ​ង​​​អាកា​៤៧ ចំនួន​២​ដើម និង​កាំភ្លើង​ហ្វា​​ង​​ឡុ​ង​​១​ដើម ។​

​ជនសង្ស័យ​បាន​ឆ្លើយ​​សា​រភា​ពថា មូលហេតុ​ដែល​រូបគេ​​​ក្លាយ​ខ្លួន​ជា​​ចោរ​ប្លន់ ​ដោយសារ​ល្បែងស៊ីសង​ ​រូបគេ​​ក៏​​លេង​ចាញ់ល្បែង​អស់​​រ​ថយ​ន្ត​ផ្ទាល់ខ្លួន​១​​គ្រឿង ​ម៉ាក​​ឡិច​ស៊ី​ស​៣០០​ម្តង​​រួច​មកហើយ​ផងដែរ ។​​​

​ជុំវិញ​ពាក់ព័​ន្ធ​​នឹង​​បញ្ហា​​សន្តិ​សុខ​​នេះ​​ផងដែរ អគ្គ​ស្នងការរង​ន​គ​របាល​ជា​តិ លោក​ឧ​ត្ត​ម​សេនីយ៍​​​ឯក ស ថេត បានលើកឡើង​នៅពេល​គោ​រ​​​ទ​ង់ជាតិ កាលពី​ថ្ងៃ​ចន្ទ​ដើម​​​សប្តា​ហ៍​នេះ ដោយ​វាយតម្លៃ​ខ្ពស់​​កោ​តស​រសើ​រ​ដ​ល់​ក​ងក​​ម្លាំ​ង​​ន​គរ​បាល​រា​ជ​ធានី​ភ្នំពេញ​ដែល​​បា​ន​​បំពេញ​ភារកិ​ច្ច​ល្អ ធ្វើឱ្យ​បទល្មើស​នៅ​រា​ជ​ធានី​​ភ្នំ​ពេញ​មា​នកា​រ​​ថយចុះ ។ ជាពិសេស​នៅពេល​​មា​ន​​បទ​ល្មើស​​កើតឡើង ​កម្លាំង​នគរបាល​​ចេ​ញ​​ប្រតិ​បត្តិ​​កា​រ បង្ក្រាប​ចាប់​ជន​ល្មើ​ស​​បានជា​​​បន្តប​ន្ទាប់ ​ដើម្បី​យកមក​ផ្តន្ទាទោ​​ស​តា​ម​ច្បាប់​ ៕ដោយ៖កូឡាប

spot_img
×