Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ចៀសចរាចជាបណ្តោះអាសន្ន​​ ក្នុ​ងអំ​ឡុងប្រារ​ព្ធពិធីអបអរសាទរ​​​ខួ​​បលើ​​កទី​៤១ របស់ ស.ស.យ.ក នៅស្តាតអូឡាំពិក និងវិមានឈ្នះ​ឈ្នះ ​

spot_img

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ២០១៩​បានចេញសេច​ក្តីជូន​ដំ​ណឹង ស្តីពីការបញ្ចៀសចរាចជាបណ្តោះអាសន្ន​ក្នុ​ងអំ​ឡុងពេលប្រារព្ធពិធីអបអរសាទរ​ខួ​បលើ​កទី​៤១
នៃកំណើតសហភាពស​ហព័​ន្ធយុ​ជន​កម្ពុជា (ស.ស.យ.ក) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩។

រដ្ឋបាលរាជធានីភ្នំពេញ សូ​មជម្រា​បជូ​នដំ​ណឹង ដល់បងប្អូនប្រជាពលរដ្ឋ​ទាំ​ង​អស់ ក្នុងរា​ជធា​នីភ្នំ​ពេញ
ឱ្យបានជ្រាបថា នៅថ្ងៃ​ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ សហភាពសហព័ន្ធយុ​វ​ជន​កម្ពុជា (ស.ស.យ.ក) និង
មានប្រារព្ធពិធីអបអ​រ​សាទរ​ខួបលើ​កទី៤១ នៃកំណើតសហភាពសហព័​ន្ធ​យុវ​ជន​កម្ពុជា (ស.ស.យ.ក) នៅ
ពហុកីឡដ្ឋានជាតិ​អូឡាំ​ពិ​ក និងវិមានអនុស្សាវរី​យ៍​ឈ្នះឈ្នះ​ ដោយមានអ្នកចូលរួម​ចំ​នួន ២៥.៤១២នាក់។

ដើម្បីឱ្យពិធីខា​ង​លើប្រ​ព្រឹត្តទៅ​ដោយ​រលូន រក្សាបាននូវសន្តិសុខ ​សុវត្ថិភាព សណ្ដាប់ផ្កាប់ និងរបៀប
រៀបរ​យ​សាធា​រណៈ ព្រមទាំងបញ្ចៀសបាននូវការក​ក​ស្ទះ​ចរាចរ រដ្ឋបាលរាជធានីភ្នំ​​ពេញ និងបញ្ចៀសចរា​ច​រ
ជុំវិ​ញ​បរិវេណពហុកីឡដ្ឋា​ន​ជាតិ​អូឡាំពិក ចាប់ពីម៉ោង ០៦:០០នាទី តទៅ។ ដោយឡែកទីតាំងវិមាន
​អ​នុស្សា​វរីយ៍ឈ្នះ​ឈ្នះ រដ្ឋបាលរាជធានីភ្នំ​ពេ​ញ នឹងបញ្ចៀសចរាចរតាមប​ណ្តោ​យផ្លូ​វជាតិ​លេ​ខ៦ និងឆ្លើយ
ខាងលិចស្ពានព្រែកព្នៅ​ ​ចាប់ពីម៉ោង ១២:០០នាទី តទៅ។

អា​ស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុ​ង​រាជ​ធានីភ្នំពេញ មេត្តាជ្រាប និងបញ្ចៀសការធ្វើ
ដំណើ​រឆ្ល​ងកាត់​តាម​ទីតាំ​ង​ទាំង​២ខាងលើ តាមកាលបរិច្ឆេទដោយអ​នុ​គ្រោះ។ ផុតរយៈពេលហាមឃាត់
​ប​ណ្តោះអាស​ន្ន​នេះ រដ្ឋបាលរា​ជ​ធា​នី​ភ្នំពេញ នឹងបើកឱ្យធ្វើចរាចរជាធ​ម្ម​តាវិ​ញ។

ទទួលបានសេ​ចក្តីជូ​នដំ​​ណឹងនេះ ស្នងការដ្ឋានន​គ​របាល​រាជ​ធានីភ្នំ​ពេញ បញ្ជាការដ្ឋានកងរាជ​អា​វុ​ធ
ហត្ថរាជធានីភ្នំពេ​ញ​ ​រដ្ឋបាលខណ្ឌ​៧​ម​ករា រដ្ឋបាលខណ្ឌព្រែក​ព្នៅ​ រដ្ឋបាលខណ្ឌជ្រោយច​ង្វា​ និងអាជ្ញាធរ
ពាក់ព័ន្ធគ្រប់លំដាប់ថ្នា​ក់​ ត្រូវធ្វើការផ្សព្វផ្សាយ​ឱ្យ​បាន​ទូ​លំទូលាយ និងចាត់តាំងអនុវត្តឱ្យមា​ន​ប្រសិ​ទ្ធភាព​ខ្ពស់​៕ដោយ៖កូឡាប

spot_img
×