Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្កើន​សម្ថ​ភាព​កងកម្លាំង​ឱ្យ​កាន់តែ​សុី​ជម្រៅ លើ​ការបង្ក្រាប​បទល្មើស​បច្ចេក​វិទ្យា

spot_img

(​ភ្នំពេញ​)៖ នា​ថ្ងៃទី​២៩ ខែ វិច្ឆិកា ឆ្នាំ​២០១៩ លោក ឧ​ត្ត​ម​សេនីយ៍​ឯក ជា ពៅ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ចុះ​ធ្វើ​បទ​បង្ហាញ​ស្តីពី “​ទិដ្ឋភាព​ទូទៅ​នៃ​បទល្មើស​បច្ចេកវិទ្យា និង​បទល្មើស​បច្ចេកវិទ្យា​និង​ការអនុវត្ត​ច្បាប់​” នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។

​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ជា ពៅ បាន​មានប្រសាសន៍ថា បទ​បង្ហាញ​នេះ​ធ្វើឡើង​ដើម្បី​បង្កើន​សម្ថ​ភាព​កងកម្លាំង​ឱ្យ​កាន់តែ​សុ​ី​ជម្រៅ ទាក់ទង​នឹង​ការប្រើប្រាស់​បណ្ដាញ​សង្គម ក៏ដូចជា​ការកំណត់​ប​ទ​ល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដែល​មានការ​វិវឌ្ឍន៍​ជឿនលឿន​យ៉ាង​ឆាប់រហ័ស​នាពេល​បច្ចុប្បន្ន​។

​បទ​បង្ហាញ​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ នាយរង​សេនាធិការ ស្នងការ ស្នងការរង នាយក​វិទ្យាស្ថាន នាយក​មជ្ឈមណ្ឌល មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ខេត្ត នាយ នាយរង​ការិយាល័យ ព្រមទាំង​នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​ដែលមាន​ការពាក់ព័ន្ធ​ចំនួន ២២៨​នាក់​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×