Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្ត​កំពង់ឆ្នាំង បន្ត​ជំរុញ និង​រៀបចំ​ផែនការ​បន្លាស់​ទី​ផ្ទះ​បណ្តែត​ទឹក​យ៉ាង​ម៉ឺងម៉ាត់​រហូតដល់​រួចរាល់​ជា​ស្ថាពរ​

spot_img

​កំពង់ឆ្នាំង ៖ អាជ្ញាធរ ខេត្តកំពង់ឆ្នាំង បាន​បង្កើត​តំបន់​ថ្មី​មួយ ដែលមាន​ទំហំ​ដី​ប្រមាណ​៤០​ហិកតា ក្នុងភូមិ​ដំបូក​កកោះ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ដើម្បី​ឲ្យ​អ្នក​ដែល​ត្រូវ​បម្លាស់​ទី​ចេញ ពី ដ ង​ទន្លេ ចូលទៅ​រស់នៅ​។ ការ​បម្លាស់​ទីនេះ បង្ក ឲ្យ មាន​មាន​រិះគន់​ខ្លាំង​លើ​បណ្តាញ​ស ង្គ មនា នា​ថា អាជ្ញាធរ​ខ្មែរ កាត់​ដី​ឲ្យ​ជនជាតិ​វៀត​ណា ម ដ្បិតថា អ្នក​ដែល​ត្រូវ​បម្លាស់ ទី ចេញ ពី ទន្លេ គឺជា​ជនជាតិ​វៀត​ណា ម ។

​ជាមួយនឹង​ករណី​ខាងលើនេះ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ មាន​សាធារណមតិ និង​បណ្តាញ​ផ្សព្វផ្សាយ និង​បណ្តាញ​ទំនាក់ទំនង​សង្គម កាសែត​បោះពុម្ព វេ​ប​សាយ ជាច្រើន បាន​ចាប់អារម្មណ៍​បញ្ចេញ យោបល់​ពាក់ព័ន្ធ​ផែនការ​បន្លាស់​ទី​ប្រជាពលរដ្ឋ​រស់នៅ​ផ្ទះ​បណ្តែត​ទឹក ឲ្យ​ឡើង​រស់នៅ​លើគោក​វិញ​ដោយ ភ្ជាប់​ទៅនឹង​ដី​៤០​ហិច​តា ដែល​អាជ្ញាធរខេត្ត​រៀបចំ ដោយ​ក្នុងនោះ​ម​ជ្ឍ​ដ្ឋា​ន​មួយចំនួន​បាន​ចោទប្រកាន់ថា រាជរដ្ឋាភិបាល​កាត់​ដី​ឲ្យ​យួន​។​

​នៅ​ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នេះ​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា ពិ គ្រោះ និង​ផ្ដល់យោបល់ បា ន​បើក​កិច្ចប្រជុំ​ប្រចាំ ខែ រ បស់​ខ្លួន នៅ​វិមាន​សន្តិភាព ទីស្ដីការ​នាយករ ដ្ឋ មន្ត្រី​។​

​នៅថ្ងៃនេះ​ដែរ លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង ហៅ វិ​ល្លាម ប្រធាន​គណបក្ស​ខ្មែ រ ក្រោក និង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុម ប្រឹ ក្សា បាន លើកយក​បញ្ហា​ការ រិះ គន់ និង​ការបញ្ចេញមតិ​របស់ ព លរ ដ្ឋ​ពាក់ ព័ន្ធ​នឹ ង​ការ​ជួ ល​ដី ៤០ ហិកតា ដល់​ការ​បន្លាស់​ទីរ ប ស់​អ ន្តោ​ប្រវេ​ស ន៍​វៀ ត​ណា​ម ពីលើ​ទឹក មក​គោក ហើយ​បញ្ហា​នេះដែរ លោក ក៏​ធ្លាប់បាន​ជំរុញ​ឲ្យ ប ណ្ដេ​ញ ចេញ ចំពោះ​ជន អន្តោ ប្រវេ​ស ន៍ វៀតណាម ដែល ត្រៀម​ប្ដូរ ទីលំនៅ ពី ទឹក មក​គោក​នេះ​កាលពី​ឆ្នាំ​២០ ១ ៨ កន្ល ង​ទៅ ។​

នេះ​បើតាម​លោក​បាន​ឲ្យ​ដឹងថា “​ខ្ញុំ​បាន​ពាំនាំ ការរិះគន់ នឹង ការបញ្ចេញមតិ​របស់​ពល រ ដ្ឋ ពាក់ព័ន្ធ​នឹង​គោលការណ៍ រ បស់រ ដ្ឋ​បាល ខេត្ត​កំ ព ង់​ឆ្នាំង ដែល​បន្លាស់​ទី​ជនអន្តោប្រវេសន៍ វៀត​ណា ម (​ភាគច្រើន​) សរុប​ប្រមាណ ២ ៣៩៧ គ្រួសារ និង​មាន​ជនជាតិខ្មែរ​យើង​រួមទាំង​ឥ ស្លាម​មួ យ​ចំ​នួ ន​ផង ពី​ការរស់នៅ​តាម​ដង ទ ន្លេ​សា ប មក​រស់នៅ​លើគោក​ក្នុង​លក្ខណៈ​ជួល​ដី ៤ ០​ហិ កតា ព្រោះ​យ៉ាងណាមិញ ករណីនេះ យើងខ្ញុំ​ធ្លាប់បាន​ផ្ដល់យោបល់​ជូន រា ជរ​ដ្ឋា ភិ បាល រួច ហើយ​តាំងពី​ឆ្នាំ​២០១៨ ដោយ​ផ្ដោតលើ​ការអនុវត្តន៍​ច្បាប់​អន្តោ​ប្រ វេ សន៍ លើ​ជន​ទាំងនោះ ប្រសើរ​ជាង​ផ្ដល់​ទីតាំង​រស់នៅ ។​”

លោក បាន​បញ្ជាក់ថា ជាពិសេស​ថ្មីៗ​នេះ យើង​ក៏បាន​ពិនិត្យ ជនជាតិ​វៀតណាម គេ​មាន​ដី​ដែល​ស មា គម គេ​បា ន​ជួល ឲ្យ​នៅ ដោយឡែក​ពលរដ្ឋ​ខ្មែ រ ដែល បាន​ជ ម្លៀ ស​ពីលើ​ទឹក​មកលើ​ដី​នោះ ពុំទាន់ ទទួល បានការ​ចា ត់​ចែង ផ្ដល់​ទីតាំង​ដី​សម្រាប់​ពួ ក គាត់ ចប់សព្វគ្រប់ នៅឡើយ​ទេ​។​

​លោក​ក៏បាន​គូសបញ្ជាក់ថា មាន​ករណី​មួយចំនួន ខ្ញុំ​បាន​ចូ ល​រួ ម តាម ដាន និ ង​ធ្វើ​រួច រា ល់ហើយ ក្នុងករណី​មិន ទា ន់​ទ ទួល បា​នល ទ្ធ​ផ ល យើងខ្ញុំ​ក៏ បន្ត តា មដា ន និង​លើកយក មក ជជែក​រក​ដំណោះស្រាយ តាម​ដំណាក់កាល ជាពិសេស​កិច្ចការ​ទាំ ង អស់ គឺ ផ្អែកលើ​មូលដ្ឋាន​ច្បាប់ បទដ្ឋាន​គតិយុត្ត និង លក្ខណៈ​វិ ទ្យា សាស្ត្រ ដើម្បី​ចូលរួម​ការពារ​ឲ្យ​បាន​នូវ ផ ល​ប្រ​យោ ជ ន៍​ជាតិ និង​ប្រជាជន​ទូ ទៅ ។​

ជារួម​ឈរលើ​គោលការណ៍ ដែល​បាន​ដា ក់ ចេញ​គឺ នៅ​ជាមួយ​ពលរដ្ឋ បម្រើ​ពលរដ្ឋ ដើម្បី​ព ល​រដ្ឋ យើងខ្ញុំ​តែងតែ​ចូល​រួ ម លើក​រាល់​បញ្ហា​ស​ង្គ ម ទូទៅ ដែល​ពលរដ្ឋ​លោក ស ម្ដែ​ង ការ មិន ពេញចិត្ត​យកទៅ​ជ​ជែ ក រក​ដំ ណោះ​ស្រាយ ជានិច្ច​។

​នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ អ្នកនាំពាក្យ​ខេត្តកំពង់ឆ្នាំង បានចេញ​សេចក្តីបញ្ជាក់​ជា​ព័ត៌មាន​
​ស្តីពី​ផែនការ​បន្លាស់​ទី​ប្រជាពលរដ្ឋ​រស់នៅ​ផ្ទះ​បណ្តែត​ទឹក​ឱ្យ​ឡើង​រស់នៅ​លើគោក​វិញ​។​

​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​មាន​សាធារណមតិ​ជាច្រើន​លើ​បណ្តាញ​ផ្សព្វផ្សាយ និង​បណ្តាញ​ទំនាក់ទំនង​សង្គម​
​បាន​ចាប់អារម្មណ៍​បញ្ចេញយោបល់​ពាក់ព័ន្ធ​ផែនការ​បន្លាស់​ទី​ប្រជាពលរដ្ឋ​រស់នៅ​ផ្ទះ​បណ្តែត​ទឹក​ឱ្យ​ឡើង​រស់នៅ​
​លើគោក​វិញ​ដោយ ភ្ជាប់​ទៅនឹង​ដី ៤០​ហិត​តា​ដែល​អាជ្ញាធរខេត្ត​រៀបចំ ក្នុងនោះ​មជ្ឈដ្ឋាន​ខ្លះ​បាន​ចោទប្រកាន់ថា​រាជ​​រដ្ឋាភិបាល​កាត់​ដី​ឱ្យ​យួន​។​

​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មតិយោបល់​
​របស់​សាធារណជន​ទាំងអស់ ។​

​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​មាន​កិត្តិយស​សូមបញ្ជាក់​ជូន​ជា​ព័ត៌មាន​មួយចំនួន​ដូចតទៅ​៖

១.​នៅតាម​ដង​ទន្លេសាប់​ក្នុង​ខេត្តកំពង់ឆ្នាំង កន្លងមក​មាន​ប្រជាពលរដ្ឋ​ខ្មែរ ខ្មែរឥស្លាម និង​អន្តោប្រវេសន៍​
​វៀតណាម រួមទាំង​មូលដ្ឋាន​អាជីវកម្ម​ផ្សេងៗ​មួយចំនួន​ផង​ប្រមាណ ៣៨៥១ ខ្នង​ផ្ទះ​ស្មើ​និង​ប្រមាណ ៤៥៦៣
​គ្រសារ បានរស់នៅ​លើ​ផ្ទៃ​ទឹកទន្លេ​សាប​ជា​ប្រភេទ​ផ្ទះ​បណ្តែត​ទឹក​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​/​សង្កាត់​ចំនួន​៩​។​

២. យោងតាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ដោយមាន​ការឯកភាព​ពី​ថ្នាក់លើ​
​ក្រុមប្រឹក្សា​ខេត្ត​,​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង បានដាក់​ចេញ​ផែនការ​រៀបចំ​ឱ្យ​ប្រជាពលរដ្ឋ​កំពុង​រស់នៅ​ផ្ទះ​បណ្តែត​ទឹក​ទាំងអស់​បន្លាស់​ទី​មក​តាំងទី​លំនៅ​លើដី​គោក​វិញ គិត​ទាំង​ប្រជាពលរដ្ឋ​ខ្មែរ ខ្មែរឥស្លាម និង​អន្តោប្រវេសន៍​វៀតណាម​ផងដែរ ក្នុង​គោលបំណង​ថែរក្សា​ទន្លេសាប​,​ថែរក្សា​បរិស្ថាន​ទឹក​,​ថែរក្សា​ជីវៈចម្រុះ និង​ធនធានធម្មជាតិ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ ។​

៣. រដ្ឋបាលខេត្ត​កំពង់ឆ្នាំង ក៏បាន​ទទួល​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​រាជរដ្ឋាភិបាល និង​ក្រសួង​
​មហាផ្ទៃ ឱ្យ​ចាត់ចែង​អនុវត្ត​ផែនការ​នេះ​ដោយ​ម៉ត់ចត់​ទាន់ពេលវេលា និង​ប្រុងប្រយ័ត្ន​ខ្ពស់​ស្របតាម​ច្បាប់​
​ព្រះរាជាណាចក្រ​កម្ពុជា និង​ច្បាប់​អន្តរជាតិ​ផងដែរ ព្រមទាំង​ខិតខំ​ដោះស្រាយ​សេវា​រដ្ឋបាល​នៅ​កន្លែង​ថ្មី​ជូន​
​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ​។​

៤. នៅពេល​រដ្ឋបាលខេត្ត​បានចាប់ផ្តើម​អនុវត្ត​គម្រោង​នេះ លោកស្រី រ៉ូ​ណា​ស៊ីត​_​អ្នករាយការណ៍​​ពិសេស​​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា និង​ក្រុមការងារ​របស់លោក​ស្រី​បាន​អញ្ជើញ​​មក​ពិនិត្យ តាមដាន និង​ឃ្លាំមើល​ដោយ​យកចិត្តទុកដាក់​បំផុត ជាពិសេស​ពាក់ព័ន្ធ​ជាមួយ​កិច្ចការពារ សិទ្ធិមនុស្ស​ជា​
​សំខាន់ ។ ក្នុងពេល​ជួប​ធ្វើការ​ជាមួយ​រដ្ឋបាលខេត្ត លោកស្រី រ៉ូ​ណា​ស៊ីត បាន​សង្កត់ធ្ងន់​ឱ្យ​រដ្ឋបាលខេត្ត​យកចិត្ត​
​ទុកដាក់​រៀបចំ​ការងា​រ​នេះ​ឱ្យបាន​ល្អប្រសើរ ដូចជា​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​,​ទឹកស្អាត ភ្លើងអគ្គិសនី​,​សាលា​
​រៀន​.​សុខាភិបាល​.​សន្តិសុខ និង​ការគោរព​ទំនៀមទម្លាប់​ប្រពៃណី ។​ល​។​

៥. លើក​ជា​សំណួរ​ថា​៖ បើ​មិនឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ផ្ទះ​បណ្តែត​ទឹក​ដែល​ពួកគាត់​កំពុង​រស់នៅ​លើ​ផែនការ​
​របស់​រដ្ឋបាលខេត្ត​ឱ្យ​ពួកគាត់​ទៅ​រស់នៅ​ទីណា​វិញ​?​។​

​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​សូមបញ្ជាក់​ជូន​ដូចតទៅ​៖ ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ និង​ខ្មែរឥស្លាម​មួយចំនួន ពួកគាត់​ត្រូវ​បន្លាស់​ទី​ផ្ទះ​បណ្តែត​ទឹក​របស់គាត់​ពី​ក្នុង​​ទន្លេសាប​ឡើងមក​តាំងទី​លំនៅ​លើដី​គោក​វិញ​ដែល​ស្ថិតនៅ​ក្នុងភូមិ ឃុំ ស្រក​របស់​ពួកគាត់ ស្របតាម​​ការរៀបចំ​របស់​អាជ្ញា​ធរ​មូលដ្ឋាន ។ អាជ្ញាធរ​មូលដ្ឋាន​មាន​ភារកិច្ច​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​និង​ការផ្តល់​សេវា​នានា​ជូន​ពួកគាត់​ស្របតាម​ភូមិសាស្ត្រ​នីមួយៗ ។

ដោយឡែក​ចំពោះ​អន្តោប្រវេសន៍​វៀតណាម រួមជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​និង​ខ្មែរឥស្លាម​មួយចំនួនទៀត​
​ពួកគាត់​ជួប​លំបាក​ក្នុង​ការរក​កន្លែង​រស់​នៅលើ​គោក​។​

​ដូច្នេះ​ដើម្បី​សម្របសម្រួល​ដោះស្រាយ​ឱ្យ​ដំណើរ​ការល្អ រដ្ឋបាលខេត្ត​បាន​សហការ​ជា​ដៃគូ​ជាមួយ​វិស័យ​
​ឯកជន ដែលមាន​ដីស្រែ​ឡើង​ទឹក នៅ​ភូមិ​ដំបូក​កកោះ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ចំនួន​៤០​ហិកតា​
​លើកសំណើ​ជូន​រាជរដ្ឋាភិបាល​ស្របតាម​នីតិវិធី​ធ្វើ​អនុ​ប​យោគ ដើម្បី​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ឱ្យបាន​
​សមស្រប និង​រៀបចំ​តំបន់​នេះ​សម្រាប់​ប្រជាពលរដ្ឋ​អាច​រស់​នៅបាន​។ ចំពោះ​ការ​ចូលមក​រស់នៅ​លើ​ទីតាំង​ដី​៤០​ហិកតា​នេះ បើ​គាត់​ជា​ប្រជាពលរដ្ឋ​ខ្មែរ ឬ​ខ្មែរឥស្លាម​គាត់​ចង់​មក​រស់នៅ គាត់​ត្រូវ​ទិញ​ក្នុងតម្លៃ​សមរម្យ​។ ដោយឡែក​អន្តោប្រវេសន៍​វៀតណាម​គាត់​ត្រូវ​ជួល​ស្របតាម​ច្បាប់​​អន្តោប្រវេសន៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ការផ្តល់​សំណុំបែបបទ​នានា​ដល់​អន្តោប្រវេសន៍​វៀតណាម​រដ្ឋ​​បាល​ខេត្ត​អនុវត្ត​តាមច្បាប់ និង​គោលការណ៍​ណែនាំ​។​

៦. អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​សូមបញ្ជាក់​បន្ថែមថា​៖​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង មិន​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​តាំងទី​លំនៅ​អចិន្ត្រៃយ៍ ឬ​ធ្វើ​មូលដ្ឋាន​អាជីវកម្ម​ផ្សេងៗ​​នៅផ្ទះ​បណ្តែត​ទឹក​ទៀត​ទេ​។ អនុញ្ញាត​ឱ្យមាន​បែរ​ចិញ្ចឹម​ត្រី​ដោយ​មិនមាន​លំនៅដ្ឋាន​រស់នៅ​អចិន្ត្រៃយ៍ ប៉ុន្តែ​​ត្រូវ​រៀបចំ​តាម​បច្ចេកទេស​របស់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

​រដ្ឋបាលខេត្ត​បន្ត​ជំរុញ និង​រៀបចំ​ផែនការ​បន្លាស់​ទី​ផ្ទះ​បណ្តែត​ទឹក​យ៉ាង​ម៉ឺងម៉ាត់​រហូតដល់​រួចរាល់​ជា​ស្ថាពរ​។​
​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង សូម​អំពាវនាវ​បងប្អូន​ប្រជាពលរដ្ឋ និង​ស្ថាប័ន​ពាក់ព័ន្ធ​ចូលរួម​ជាមួយ​រដ្ឋបាល​
​ខេត្ត អនុវត្ត​គម្រោងការ​នេះ​ឱ្យសម្រេចបាន​លទ្ធផល​ល្អ ដើម្បី​រួមចំណែក​ការពារ​ទន្លេសាប​,​បរិស្ថាន​ទឹក​,
​ជីវៈចម្រុះ និង​ធនធានធម្មជាតិ​ឱ្យ​បានល្អ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។​

​អ្នកនាំពាក្យ​បន្តថា ការ​បន្លាស់​ទី​ប្រជាពលរដ្ឋ​រស់នៅ​ផ្ទះ​បណ្តែត​ទឹក ឱ្យ​ឡើង​រស់នៅ​លើគោក គឺ​មានន័យថា​យើង​ផ្លាស់ប្តូរ​ទីកន្លែង​រស់នៅ​របស់​ពួកគាត់ ដែល​កំពុង​រស់នៅ ហើយ​ដែល​បញ្ហា​នេះ​ជាប់​ពាក់ព័ន្ធ​យ៉ាងសំខាន់​ដល់​ជីវភាព​​រស់នៅ​ប្រចាំថ្ងៃ ,​មុខរបរ ,​កូនចៅ​ទៅ​រៀនសូត្រ​,​សុខភាព​សាធារណៈ​,​ស្ត្រី​មាន​ផ្ទៃពោះ និង​តម្រូវការ​ទឹកស្អាត ភ្លើងអគ្គិសនី​។​ល​។ អាស្រ័យ​ហេតុនេះហើយ​ទើប​រដ្ឋបាលខេត្ត​ត្រូវ​ចាត់វិធានការ​ឱ្យបាន​ត្រឹមត្រូវ និង​ដោយ​ប្រុងប្រយ័ត្ន​ស្របតាម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ស្របតាម​ច្បាប់​អន្តរជាតិ ជាពិសេស​ច្បាប់​ស្តីពី​សិទ្ធិមនុស្ស​។ ការចាត់វិធានការ​ស្របតាម​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ​គឺ​ពិតជា​បាន​ចូលរួមចំណែក​យ៉ាង​ធំធេង​ក្នុង​​ការជួយ​ឱ្យ​ប្រទេស​កម្ពុជា ទទួលបាន​ការគាំទ្រ​យ៉ាង​ធំធេង​ពី​មជ្ឈដ្ឋាន​ជាតិ និង​សហគមន៍​អន្តរជាតិ​។ បើ​មិន​រៀបចំ​ទីកន្លែង​សមស្រប​ពួកគាត់​និង​បន្ត​រស់នៅ​ផ្ទះ​បណ្តែត​ទឹក​ដដែល​ទៀត​។ ការចោទប្រកាន់ថា​រាជរដ្ឋាភិបាល ឬ​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង កាត់​ដី​ឱ្យ​យួន​គឺ​មិនមែន​ដូច្នោះ​ទេ​។​

​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង ខិតខំ​សម្របសម្រួល​រៀបចំ​ឱ្យបាន​ត្រឹមត្រូវ​ស្របតាម​ច្បាប់ និង​ដូច​បណ្តា​ប្រទេស​
​នានា នៅលើ​ពិភពលោក​ផងដែរ​។ ដូចគ្នា​បច្ចុប្បន្ននេះ​ក៏មាន​ប្រជាពលរដ្ឋ​កម្ពុជា​មួយចំនួន​កំពុង​រស់នៅ​
​ជា​អន្តោប្រវេសន៍​ក្រៅប្រទេស​ផងដែរ​។ រដ្ឋបាលខេត្ត​កំពង់ឆ្នាំង សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​
​អ្នកសារព័ត៌មាន​ទាំងអស់​ដែល​បាន​បកស្រាយ​ពន្យល់​នូវ​សភាពការណ៍​នេះ​ជូន​សាធារណជន​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×