Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រួតពិនិត្យ និង​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន ដែលមាន​ប្រភព មកពី​តំបន់ត្រីកោណមាស​

spot_img

​ភ្នំពេញ ៖ នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ អគ្គលេខាធិការ​អាជ្ញាធ​រ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​បញ្ជាក់ថា យន្តការ​មជ្ឈមណ្ឌល​ស​ម្រ​ប​សម្រួល ក្រោម​គម្រោង​សុវត្ថិភាព​ទន្លេមេគង្គ (SMCC) គឺជា​យន្តការ​អនុវត្ត​ច្បាប់​ជួរមុខ ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ត្រួតពិនិត្យ និង​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន ដែលមាន​ប្រភព មកពី​តំបន់ត្រីកោណមាស​។​

​ការបញ្ជាក់​បែបនេះ របស់​នាយ​ឧ​ត្ត​ម​សេនីយ៍​បានធ្វើ​ឡើង​នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ នៅក្នុង​ឱកាស​ដែល​នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​អញ្ជើញ ជា​អធិបតីភាព​បិទ​មជ្ឈមណ្ឌល​សម្របសម្រួល​សុវត្ថិភាព​ទន្លេមេគង្គ (SMCC) បន្ទាប់ពី​បាន​ដំណើរការ​អស់​រយៈពេល​៣​ខែ (​គិត​ចាប់តាំងពី​ថ្ងៃទី​០១ ខែកញ្ញា ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩) ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ប្រធាន​គណៈប្រតិភូ​ស្ថាប័ន​ត្រួតពិនិត្យ​គ្រឿងញៀន នៃ​ប្រទេស​សមាជិក គម្រោង​សម្របសម្រួល​សុវត្ថិភាព​ទន្លេ​គ​ង្គ​ទាំង​០៦ (​ចិន ភូមា ឡាវ ថៃ វៀតណាម និង​កម្ពុជា​)​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធិ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​យន្តការ​មជ្ឈមណ្ឌល​ស​ម្រ​ប​សម្រួល​ក្រោម​គំរោង​សុ​វត្តិភាព​ទន្លេមេគង្គ (SMCC) ដែលមាន​សមាជិក​ចំនួន​៦ ប្រទេស​នាពេលនេះ គឺជា​យន្តការ អនុវត្ត​ច្បាប់​ជួរមុខ ដែល​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ត្រួតពិនិត្យ និង​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន ដែលមាន​ប្រភព មកពី​តំបន់ត្រីកោណមាស​»​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធិ បាន​បន្តថា យន្តការ SMCC នាពេលនេះ បានក្លាយ​ទៅជា​វេទិការ​អនុវត្ត ច្បាប់​ដ៏​មាន​ប្រសិទ្ធភាព​បំផុត ក្នុង​ការរួម​សហប្រតិបត្តិការ​គ្នា​ប្រយុទ្ធប្រឆាំង​ទៅនឹង​គ្រឿងញៀន ក៏ដូចជា​អង្គការ​ចាត់តាំង​ឧក្រិដ្ឋកម្ម ដែល​កំពុង​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស នៅក្នុង​តំបន់​របស់​យើង​។ SMCC បាន​ចែករម្លែក​នូវ​បទពិសោធន៍ ព័ត៌មាន និង​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន រួមទាំង​អង្គការ​ចាត់តាំង នៃ​ក្រុម​ឧក្រិដ្ឋជន​ឱ្យ​គ្នា​ទៅវិញទៅមក ដើម្បី​បង្ក្រាប​ទាន់ពេលវេលា​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍​បាន​បន្ថែមទៀតថា រយៈពេល​៣​ខែ​ដែល​កម្ពុជា បានទទួល​ធ្វើជា​ម្ចាស់ យើង​បាន​សហប្រតិបត្តិការ គ្នា​យ៉ាង​ជិតស្និទ ក្នុងការ​កំណត់​អត្តសញ្ញាណ​ជនល្មើស ចែករម្លែក​ព័ត៌មាន​ស្តីពី​ការ​វេច​ខ្ចប់ ការ​លាក់​គ្រឿងញៀន រួមទាំង​និន្នាការ​គំរាមកំហែង​ថ្មីៗ នៃ​គ្រឿងញៀន ដូច​ដែលមាន​ក្នុង របាយការណ៍​ដែល​បាន​រាយការណ៍​ជូន​នៅក្នុង​កិច្ចប្រជុំ​មុននេះ​បន្តិច​៕​ដោយ​៖​កូ​ឡាប​

spot_img
×