Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​ចាស់​មាន​គុណបំណាច់​ធំធេង​មិន​អាច​កាត់ថ្លៃ​បាន

spot_img

​ភ្នំពេញ​៖ លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​និង​ជា​ប្រធានកិត្តិយស​នៃ​អនុ​កម្មា​ការមនុស្ស​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​លើកឡើងថា មនុស្ស​ចាស់​មាន​គុណបំណាច់​ធំធេង​មិន​អាច​កាត់ថ្លៃ​បានទេ ដោយ ដៃ​ម្ខាង​ពួកគាត់​ការពារ​របប​ប៉ុលពត​កុំអោយ​វិលត្រឡប់​មក​វិញ​និង​ដៃ​ម្ខាង​ទៀត​អភិវឌ្ឍ​ប្រទេស ។​

​លោក​ឃួង ស្រេង មានប្រសាសន៍​បែប​នេះ​ក្នុងឱកាស​ដែល​លោក​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី សំណេះសំណាល​ជាមួយ​សមាជិក​សមាគម​មនុស្ស​ចាស់ រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃ​៩​រោច ខែបុស្ស​ឆ្នាំរកា នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១០ មករា​ឆ្នាំ​២០១៨​នេះ​។​

​លោក​បន្តថា ពីមុន​មនុស្ស​ចាស់​មិន​ត្រូវបាន​គេ​យកចិត្តទុកដាក់​ទេ តែ​ពេល​នេះ​មនុស្ស​ចាស់​ត្រូវបាន​គេ​យកចិត្តទុកដាក់ ដោយ​យើង​បាន បង្កើត​អោយ​មាន​សមាគម​ន​មនុស្ស​ចាស់​នៅ​រាជធានី​ភ្នំពេញ​ ដើម្បី​ជួយ​គ្នា​នៅ​តាម​បណ្តាល​សង្កាត់ ខណ្ឌ នៅ​រាជធានី​ភ្នំពេញ​ដោយ បាន​បង្កើតឡើង​តាំង​២០១០​មក​ម្លេះ ធ្វើអោយ​មនុស្ស​ចាស់​មាន​ភាពកក់ក្តៅ​នៃ​ជីវី​ត​ចុងក្រោយ​។​

​លោក​បន្តថា លោក​អុំ ពូ មីង មាន​គុណបំណាច់​ធំធេង​ណាស់ មិន​អាច​កាត់ថ្លៃ​បាន​ទេ ហើយ​ការ​ការបង្កើតអោយមាន​ពិធី​នេះ​ឡើង គឺ​ដើម្បី​ជាការ​រំលឹក​គុណ​ចំពោះ​វីរភាព​របស់​មនុស្ស​ចាស់ ដោយ​គាត់​បាន​យកដៃ​ម្ខាង​ការពារ​របប​ប៉ុលពត​កុំអោយ​វិម​ក​វិញ​និង​ដៃ​ម្ខាង​ទៀត​អភិវឌ្ឍ​ប្រទេស​អោយមាន​ការរីកចំរើន​រហូតមកដល់​សព្វថ្ងៃ​នេះ​។​

​លោក​បន្ត​ទៀត​ថា ប្រទេស​គេ គេ​មាន​សន្តិភាព​២០០​ឆ្នាំ​ហើយ ទើប​រដ្ឋ​របស់​គេ​ចិញ្ចឹម​មនុស្ស​ចាស់ តែ​ប្រទេស​យើង​អាច​ខុសពី​គេ ដោយសារ​ប្រទេស​ជាតិ​ទើប​ងើប​ពី​សង្គ្រាម ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី យើង​ក៏​បាន​បង្កើត​អោយមាន​ប្រាក់​សោធន​និវត្ត និង​បង្កើត​អោយ​មាន​សមាគម​ន​មនុស្ស​ចាស់​ដើម្បី​លើកទឹកចិត្ត បង្ហាញ​ពី​ការថែទាំ​ពួកគាត់​ដែរ​។​

​ក្នុងឱកាស​នោះ​ដែរ លោក​ឃួង ស្រេង​ក៏បាន​សំណូមពរ​អោយ លោ​អុំ ពូ មីង ជា​មនុស្ស​ចាស់​ចូលរួម​អប់រំ​កូនចៅ​អោយ​គោរព​ច្បាប់​ចរាចរ​ទាំង​គ្នា ដោយសារ​តែ​ការគ្រោះថ្នាក់​នេះ​បាន​សម្លាប់​មនុស្ស​សាហាវ​ជាង​ជម្ងឺអេដស៏​ថែមទៀត ។ បើ​ជួយ​លើ​បញ្ហា​នេះ​បាន​មានន័យ​ថា អុំ ពូ មីង បាន​ជួយ​ក្នុង​គ្រួសារ​និង​បាន​ជួយ​ដល់​រាជរដ្ឋាភិបាល​និង​សង្គមជាតិ​ថែម​ទៀត​។​លោក​ស្នើ​ដល់​មន្ទីរ សង្គម​ស៊ីវិល ក្រុមហ៊ុន​បន្ត​យកចិត្តទុកដាក់​ជាមួយ​មនុស្ស​ចាស់ ដោយ​ពួកគាត់​មានគុណ​បំណាច់​ចំពោះ​ជាតិ​មាតុភូមិ។​

លោក​ស្រីមុំ ចាន់​ដា​នី ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា​រាជធានី​ភ្នំពេញ បានអោយដឹងថា សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា​រាជធានី​ភ្នំពេញ សហការ​ជាមួយ​​ខណ្ឌ​ទាំង​១២ បាន​បង្កើត​និង​គ្រប់គ្រង សមាគមន​មនុស្ស​ចាស់ ដែល​មាន​សមាជិក សមាជិកា សរុប​ចំនួន​១៩៩៨០​នាក់ ។ សមាគមន​មនុស្ស​ចាស់​ដែល​បាន​បង្កើត​ហើយ បានធ្វើ​សកម្មភាព​យ៉ាងច្រើន ចូល​ទៅ​ក្នុុង​សង្គម ដោយ​បាន​បង្ករ​លក្ខណៈ​អោយ​បាន​ជួបជុំ​ពិភាក្សា ប្តូរ​យោបល់ ចែករំលែក​ព័ត៌មាន​អំពី​ស្ថានភាព​ផ្ទាល់ខ្លួន​និង​សង្គម ការ​បង្កលក្ខណៈ​ចុះសួរសុខទុក្ខ​មនុស្ស​ចាស់​ដូចគ្នា សួរសុខទុក្ខ​ចាស់ជរា​មាន​ជម្ងឺ​និង​ទុក្ខ​លំបាក​ផ្សេងៗ ចូលរួម​សាមគ្គី ពិធីបុណ្យ​សាសនា​និង​ការចូល​ចែករំលែក​ទុក្ខ​ដល់​សមាជិក​ទទួលមរណភាព​៕ ដោយ​៖​កូឡាប​

spot_img
×