Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រី Pauline Tamesis​ ថា អង្គការសហប្រជាជាតិ ចង់​ចូលរួមចំណែក​សហការ​ជួយ​រដ្ឋបាលខេត្ត​ព្រះសីហនុ ឱ្យទៅជា​ទីក្រុង​ឆ្លាត​វៃ​

spot_img

​ព្រះសីហនុ​៖ អង្គការសហប្រជាជាតិ ចង់​ចូលរួមចំណែក​សហការ​ជួយ​រដ្ឋបាលខេត្ត​ព្រះសីហនុ ឱ្យទៅជា​ទីក្រុង​ឆ្លាត​វៃ យើង​មាន​វិធី​ច្រើន​ដើម្បី​សម្រេច​ទីក្រុង​មួយ​ឆ្លាត​វៃ​ប្រកបដោយ​និរន្តរភាព និង​បរិ​យា​ប័ន្ន ។ នា​រសៀល​ថ្ងៃ​សុក្រ ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោកស្រី Pauline Tamesis ប្រធាន​អង្គការសហប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា ដឹកនាំ​តំណាង​អង្គការ​ចំនួន​៧ ចូលជួប​ពិភាក្សា​ការងារ​ជាមួយ​លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ដើម្បី​ឈ្វេងយល់​អំពី​វឌ្ឍនភាព នៃ​ការផ្លាស់ប្តូរ និង​ការអភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ ។​

​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ជំរាបជូន​ពី​សក្តានុពល និង​ភូមិសាស្ត្រ​របស់​ខេត្ត​ព្រះសីហនុ មាន​កោះ​៣២ ឆ្នេរ​ប្រវែង ១៧៥​គីឡូម៉ែត្រ កំពង់ផែ​អន្តរជាតិ​ទឹក​ជ្រៅ មាន​ទំនិញ​ឆ្លងកាត់​ជាង ៧០​ភាគរយ ទូទាំងប្រទេស បច្ចុប្បន្ន​មានលទ្ធភាព​អាចឱ្យ​នាវា​មាន​ជម្រៅ​ទឹក ១០​ម៉ែត្រ​ចូល​ចត និង​កំពុង​ពង្រីក​បន្ថែម​ដើម្បីឱ្យ​នាវា​មាន​ជម្រៅ​ទឹក ១៣.៥០​ម៉ែត្រ​ចូល​ចត​នៅ ពេលខាងមុខ​ដើម្បី កាត់បន្ថយ​តម្លៃ​ដឹកជញ្ជូន ក៏ដូចជា​ការប្រកួតប្រជែង​ជាមួយ​ប្រទេស​ក្នុង​តំបន់ ទន្ទឹម​នោះ​យើង​ក៏​នៅ​ខ្វះ​ផែ​ទេសចរណ៍​ផងដែរ​។ កិច្ចសហប្រតិបត្តិការ​ពង្រីក​ព្រលានយន្តហោះ​ខេត្ត​ព្រះសីហនុ ដោយ​ក្រុមហ៊ុន​បារាំង ដើម្បីឱ្យ​យន្តហោះ​ប្រភេទ​ធុន​ធំ​ចុះចត​នៅពេល​ខាងមុខ និង​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ​តាមផ្លូវ​អាកាស​។ រាជរដ្ឋាភិបាល បាន​សាងសង់​ផ្លូវ​ហាយ​វេ ល្បឿន​លឿន​ពី​ភ្នំពេញ​មកកាន់​ខេត្ត​ព្រះសីហនុ និង​គ្រោង​ដាក់ឱ្យ​ដំណើរការ​នៅ​ចុងឆ្នាំ​២០២២ ។ ជាមួយគ្នានេះ​ផងដែរ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩​កន្លងមក សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ ៣៤​ខ្សែ ក្នុង​ក្រុងព្រះសីហនុ មាន​ប្រវែង ៨៤.៥០៥​គីឡូម៉ែត្រ ។​

​លោក​បន្តថា រាជរដ្ឋាភិបាល​បានកំណត់​ខេត្ត​ព្រះសីហនុ ជា​តំបន់​សេដ្ឋកិច្ច​គំរូ​ពហុ​បំណង ដែលមាន​តំបន់​សេដ្ឋកិច្ច ៥​កំពុងដំណើរការ ផ្តល់​ការងារ​ជូន​យុវជន​ជាង ៨​ម៉ឺន​នាក់ និង​តំបន់​សេដ្ឋកិច្ច ៤​ទៀត​កំពុង​សាងសង់ នេះ​ជា​សក្តានុពល នៃ​ការអភិវឌ្ឍ​ក្នុង​ខេត្ត​ព្រះសីហនុ នាពេល​បច្ចុប្បន្ន ពិសេស​វិស័យ​សំណង់​មានការ​អភិ​ឌ្ឍ​យ៉ាងគំហុក​គួរឱ្យកត់សំគាល់​។​

​លោក គួច ចំរើន បាន​ជំរាបជូន​លោកស្រី​ប្រធាន​អង្គការ សហប្រជាជាតិ​ប្រចាំ​កម្ពុជា​បន្តថា រដ្ឋបាលខេត្ត​ព្រះសីហនុ​គាំទ្រ​អង្គការសហប្រជាជាតិ ចង់​សហការ​ជួយ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ ជាទី​ក្រុង​ឆ្លាត​វៃ ក៏ប៉ុន្តែ​ត្រូវ​រៀបចំ​ឯកសារ​ធ្វើ​បទ​បង្ហាញ​ទីក្រុង​ឆ្លាត​វៃ និង​បន្តធ្វើ​ការងារ​ជាមួយ​មន្ត្រី​របស់​ខេត្ត ពិសេស​ជួយ​បណ្តុះបណ្តាល​បច្ចេកវិទ្យា ក៏ដូចជា​ជួយ​ជា​ឧបករណ៍ សម្ភា​រះ ក្នុងការ​ចូលរួម​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ ជាទី​ក្រុង​ឆ្លាត​វៃ​។​

​លោកស្រី Pauline Tamesis ប្រធាន​អង្គការសហប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា បាន​ថ្លែងអំណរគុណ​អភិបាលខេត្ត​ព្រះសីហនុ បាន​ចំណាយ​ពេលវេលា​ឱ្យ​ប្រតិភូ​ចូលជួប​ពិភាក្សា ឈ្វេងយល់​អំពី​វឌ្ឍនភាព នៃ​ការផ្លាស់ប្តូរ និង​ការអភិវឌ្ឍ​ខេត្ត​ព្រះសីហនុ នាពេល​បច្ចុប្បន្ន​។ អង្គការសហប្រជាជាតិ នៅ​រយៈពេល​៥​ឆ្នាំ​ខាងមុខ នឹង​រៀបចំ​កិច្ចការ​ចំនួន ៥​ផ្នែក ហើយ​ការងារ​ស្នូល គឺ​ការងារ​គ្រប់គ្រង​នគរូបនីយកម្ម ការគ្រប់គ្រង​ធ្វើ​ផែនការ​ឱ្យបាន​ហ្មត់ចត់ សម្រាប់​គ្រប់គ្រង​ការអភិវឌ្ឍ​ទីក្រុង គឺជា​កម្លាំងចលករ​មួយ​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​ការអភិវឌ្ឍ​ទីក្រុង ដោយ​យកចិត្តទុកដាក់​លើ​ប្រជាពលរដ្ឋ​រស់នៅ​ទីក្រុង គឺជា​យន្តការ​មួយ​មាន​និរន្តរភាព និង​ធ្វើឱ្យ​ទីក្រុង​ទទួលបាន​ផល​ស្មើៗ​គ្នា ប្រកបដោយ​សមធម៌​សម្រាប់​ប្រជាពលរដ្ឋ​។ តាម​បទពិសោធន៍​ប្រទេស​លើ​សកលលោក​មាន GDP ៨០​ភាគរយ ទទួលបាន​ពី​ការអភិវឌ្ឍ​ក្នុង​ទីក្រុង ដោយឡែក​សម្រាប់​កម្ពុជា GDP ៥០​ភាគរយ ចេញពី​ការអភិវឌ្ឍ​ក្នុង​ទីក្រុង ។ ការអភិវឌ្ឍ​នៅ​ខេត្ត​ព្រះសីហនុ បានបង្ហាញ​ពី​សក្តានុពល​ចម្បង រួមចំណែក​ការអភិវឌ្ឍ​ប្រទេសជាតិ​ទាំងមូល​ផងដែរ ហើយ​ការអភិវឌ្ឍ​ក្នុង​ខេត្ត​ព្រះសីហនុ ក៏មាន​បញ្ហា​ប្រឈម​មួយចំនួន ដោយសារ​កត្តា​អភិវឌ្ឍ​មាន​ល្បឿន​លឿន​ពេក ការគ្រប់គ្រង​មិនបាន​ហ​ហ្មត់ចត់​នោះ អាច​នាំឱ្យ​ប្រជាពលរដ្ឋ​នៃ​ចំណែក​ណាមួយ​មិនបាន​ទទួលផល​តាម​ទាន់​គេ​។ យើង​បានដឹងថា ទីក្រុង​ឆ្លាត​វៃ ជា​គោលដៅ​មួយ ដែល​យើង​ចង់​អភិវឌ្ឍ ហើយ​ក្រុងព្រះសីហនុ នៃ ខេត្ត​ព្រះសីហនុ ជា​ទិសដៅ​មួយ​ក្នុងការ​អភិវឌ្ឍ​ជាទី​ក្រុង​ឆ្លាត​វៃ ។ អង្គការសហប្រជាជាតិ ចង់​ចូលរួមចំណែក​សហការ​ជួយ​រដ្ឋបាលខេត្ត​ព្រះសីហនុ ឱ្យទៅជា​ទីក្រុង​ឆ្លាត​វៃ យើង​មាន​វិធី​ច្រើន​ដើម្បី​សម្រេច​ទីក្រុង​មួយ​ឆ្លាត​វៃ​ប្រកបដោយ​និរន្តរភាព និង​បរិ​យា​ប័ន្ន ។ សម្រាប់​អង្គការសហប្រជាជាតិ​យល់ឃើញ​វិធី​មួយទៀត គឺ​ការអភិវឌ្ឍ​ឈានទៅ​ទីក្រុង​ឆ្លាត​វៃ គឺជា​ការចូលរួម​ស្តាប់​មតិយោបល់​របស់​ប្រជាពលរដ្ឋ ចង់បាន​ទីក្រុង​ប្រភេទ​ណា ទី​១. ផ្តោតលើ​អ្នក​និ​យោគ​ទុន​ដែលមាន​ទស្សន​យល់ឃើញ​ចង់ឱ្យ​ទីក្រុង​យើង​ល្អ ២. លក្ខណ​បរិ​យា​ប័ន្ន ការអភិវឌ្ឍ​ទីក្រុង​របស់​យើង​មិន​សម្រាប់​បុគ្គល​មួយចំនួន​ទេ គឺ​សម្រាប់​ទាំងអស់គ្នា ៣.​ការគាំទ្រ​ដល់​រដ្ឋអំណាច​មូលដ្ឋាន ដើម្បី​ដោះស្រាយ​បញ្ហា​ឆ្លើយតប​ទៅ នឹង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×