Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តារាកូរ៉េ ២រូប ត្រូវតុលាការកា​ត់​ទោស ឲ្យជាប់​គុកពី​ប​ទរំ​លោភបូ​ក

spot_img

តុលាការប្រទេសកូរ៉េខាងត្បូង​ បានកាត់ទោសតារា​កូ​រ៉េ​ចំនួន ២រូបឈ្មោះ Jung​ Joon-Young និង Choi Jong-Hoon អោយជាប់គុករយៈពេល​ ​៥ឆ្នាំ និងម្នាក់ទៀត ៦ឆ្នាំពីបទរំលោភបូ​ក​ទៅលើស្រ្តី​ស្រ​វឹងជា​ច្រើន​នាក់ ដែលស​ន្លប់​បាត់​ស្មារតី។

តារា​ម្នាក់ត្រូវចោទប្រ​កា​ន់ពី​បទថ​ត​វីដេអូ និងបានចែកចាយវី​ដេ​អូនោះ​។



តារាទាំងពីរក៏តុលាការ​ត​ម្រូ​វឲ្យចូល​សិ​ក្សា ពីវគ្គ​អ​ប់រំស្តីពីការព្យាបាលអំ​ពើ​ហឹង្សា​ផ្លូវ​ភេទ រយៈពេល ៨០ម៉ោងផងដែរ និងត្រូ​វ​បានហា​ម​ឃាត់មិ​ន​ឲ្យធ្វើការងារជាមួយនឹងកុមា​រ​ឡើយ​។​

វាគឺជាករណីមួយក្នុងចំណោម​រឿ​ងអាស្រូ​វជា​ច្រើនទៀ​ត ដែលបានធ្វើឲ្យរញ្ជួយ​ពិ​ភពលោ​ក​ K-pop ក្នុងរយៈពេលប៉ុន្មានឆ្នាំចុ​ង​ក្រោយនេះ​។​

ចៅក្រម Kang Seo​n​g-Soo បាននិយាយថា ជនជាប់ចោទឈ្មោះ Jung​ Joon-Young វ័យ ៣០ឆ្នាំ បានធ្វើការរំលោភ​លើ​ស្រ្តីជា​ច្រើន​ ដែលមានសភាពស្រ​វឹ​ង និងមិនមានលទ្ធភាពរើ​បម្រាស់ និងបានថតវី​ដេ​​​អូស្រាតរបស់ស្រ្តីរងគ្រោះ​ ​និងរួមភេទ រួចបន្ទាប់មកបាន​ធ្វើ​ការ​ចែកចា​យចូលក្នុ​ងក្រុ​ម​ស​ន្ទនា (Group Chat)។

​លោកចៅ​ក្រម​ថ្លែ​ងថា “ពួកយើងពិតជាមិនអាច​ស្រ​មៃមើ​ល ដឹងពីភាពឈឺចាប់របស់​ជ​នរង​គ្រោះ​ឡើយ​”។

លោកក៏បានលើកឡើង​ថា​ ជនជា​ប់​ចោទ Jung Joon-Young បានចាត់ទុកជនរង​គ្រោះ​ជាឧ​បករ​ណ៍ស​ប្បា​យ​។

នៅក្នុងតុលាការ J​u​ng Joon-Young ដែលចាប់ផ្តើមមានឈ្មោះល្បីតាមរ​យៈ​កម្ម​វិធីទូ​រ​ទ​ស្សន៍ បាននិយា​យ​ថា​ “ខ្ញុំពិតជាមាន​កា​រសោ​ក​ស្តាយ​ខ្លាំ​ងណា​ស់ ចំពោះទ​ង្វើរ​បស់​ខ្ញុំ។ ខ្ញុំពិតជាមាន​វិ​ប្បដិ​សា​រីណា​ស់”​។

កាលពីខែមីនា ទណ្ឌិ​ត​រូប​នោះបា​នឈប់​ពីសិ​ល្បៈ ក្រោយបានទទួលស្គា​ល់​ថា​ គាត់បានធ្វើការ​ថ​ត​វីដេ​អូ ដោយសម្ងាត់លើ​ស្រ្តី​ជា​ច្រើ​ន និងបានធ្វើការចែ​ក​ចាយ​វា​។

ចំ​ណែកទ​ណ្ឌិតម្នា​ក់ទៀ​តឈ្មោះ Choi Jong-Hoon ដែលជាអតីតស​មា​ជិក​របស់​ក្រុមច​ម្រៀ​ង​ F.T Island ដែលមានចម្រៀងអាល់ប៊ុ​ម​លេខ​ ១ក្នុងប្រទេសកូរ៉េ ត្រូវបានតុលាការនិយា​យ​ថា​ ទណ្ឌិតវ័យ ៣០ឆ្នាំរូបនោះនិយាយថា​ ​មិ​នបានបង្ហាញពីវិប្បដិ​សា​រី​នោះ​ទេ ក្រោយធ្វើការចាប់រំលោ​ភ​ជន​រងគ្រោះ​ជាច្រើ​ន​៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×