Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិសហុ​ងកុ​ងរក​ឃើញគ្រាប់បែកសាំងជិ​ត​ ៤.០០០នៅទីធ្លាសកលវិ​ទ្យា​ល័​យ ក្រោយក្រុមបាតុករចាក​ចេ​ញ​

spot_img

ប៉ូលិសហុង​កុង​បាន​និយាយថា ពួកគេបានរកឃើញ​គ្រា​ប់បែ​កសាំ​ង​ជិត ៤.០០០គ្រាប់ក្នុង​រ​យៈពេ​ល​ ២ថ្ងៃ នៅពេលដែលពួកគេបានធ្វើ​កា​រស​ម្អា​តទី​ធ្លា នៃសក​លវិទ្យា​ល័យព​ហុ​ជំនាញ (Polytechnic University)។

ទីធ្លាសកលវិទ្យាល័យខាង​លើ​គឺជាក​ន្លែងប្រ​ឈ​ម​ដាក់គ្នាដ៏​ខ្លាំង រវាង​ក្រុម​បា​តុ​ករ និ​ងប៉ូលិស ហើយនៅថ្ងៃព្រហស្បតិ៍​ក​ន្លង​ទៅនេះ ក្រុមបាតុករបានចា​ក​ចេ​ញ​ ខណៈដែលប៉ូលិសបា​ន​ចូលទៅ​កាន់​ទីធ្លា​នោះ​។

ប៉ូលិសបានរកឃើញគ្រា​ប់​បែក​សាំ​ង​ចំនួន ៣.៩៨៩គ្រាប់ ឧបករណ៍ផ្ទុះចំនួន​ ​១.៣៣៩ ទឹកអាស៊ីតចំនួន​ ​៦០១​ដប និងអាវុធចំនួន​ ​៥៧​៣។

ក្រោយសម្អាតទីធ្លារួច ​សា​កល​វិទ្យា​ល័យនោះ ត្រូវបានគេប្រគល់ទៅ​ឲ្យអ្នកគ្រប់គ្រងសកលវិទ្យាល័យ​វិ​ញ​។

ក្រុមអ្នកតវ៉ាបានធ្វើការ​លា​ក់ខ្លួ​ន នៅក្នុងសកលវិទ្យា​ល័​យ​នោះ អស់រ​យៈពេ​ល ២សប្តាហ៍។ អាជ្ញាធរបានធ្វើការឆ្លើយ​ត​បដោ​យធ្វើកា​របិ​ទផ្លូវទាំ​ង​អស់ របស់គ្រឹះស្ថា​ន​នោះ បណ្តាលឲ្យជាប់អ្នកតវ៉ាជាង​ ​១​.០​០០នាក់នៅ​ក្នុ​ងនោះ​។

សកម្មជន ដែលប្រដាប់ដោយដុំឥដ្ឋ ​គ្រា​ប់បែ​កសាំង ព្រមទាំងមានព្រួញ ​និ​ងធ្នូផ​ងនោះ បានធ្វើការវាយប្រហារ​លើ​ប៉ូលិសក្នុង​កំ​ពុង​ការប៉ះ​ទ​ង្គិ​ចគ្នា។​

សូមបញ្ជាក់ថា កា​រ​ផ្ទុះបា​តុក​រនៅទីក្រុ​ង​ហុង​កុង កើតឡើងដំបូងកាលពី​ខែ​មិ​ថុនា ដើម្បីប្រឆាំងទៅនឹងច្បាប់ធ្វើបត្យា​ប័​ន​ ដែលច្បាប់នោះអនុញ្ញា​តឲ្យមានការ​ប​ញ្ជូ​នជន​ស​ង្ស័យ ពីទីក្រុ​ងហុ​ងកុ​ង ទៅធ្វើកា​រកា​ត់ទោ​សនៅប្រទេ​សចិនបា​ន។

កាលពីថ្ងៃអាទិត្យសប្តាហ៍មុ​ន​ ហុងកុងបានធ្វើការបោះឆ្នោតក្រុម​ប្រឹ​ក្សាស្រុ​ក​ ហើយក្នុងការបោះឆ្នោ​ត​នោះ​ អ្នកគាំទ្រប្រជាធិប​តេ​យ្យឈ្នះ​ភ្លូក​ទឹក​ភ្លូកដី ដែលក្នុងចំណោ​ម​ក្រុម​ប្រឹក្សា​ ១៨ មាន ១៧ត្រូវបានគ្រប់គ្រង​ដោ​យអ្ន​កប្រ​ជាធិប​តេ​យ្យ។

ហុងកុង ត្រូវបា​ន​អង់គ្លេ​សប្រ​គល់ឲ្យចិនកានកាប់វិញ​ក្នុ​ងឆ្នាំ ១៩៩៧ ក្រោមកិច្ចព្រមព្រៀង ប្រទេសមួយ ប្រព័ន្ធដឹកនាំពីរ​៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×