Monday, December 6, 2021

​ចាប់​ខ្លួនជនសង្ស័យម្នាក់ពីបទ បរិហាកេរិ៍្តជាសាធារណៈ​ ​និង ញុះ​ញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជា​អា​ទិ៍ លើជនរងគ្រោះ២នាក់

កណ្តាល៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី៣០វិច្ឆិកានេះ បានផ្សព្វផ្សាយព័ត៌មានថា ការិយាល័យព្រហ្មទណ្ឌកម្រិត​ស្រា​ល បានបើកកិច្ចប្រតិបត្តិការ ស្រាវ​ជ្រាវ​ និង​បង្ក្រាប​ការ​ចាប់​ខ្លួនជនសង្ស័យម្នាក់ពីបទ បរិហាកេរិ៍្តជាសាធារណៈ​ ​និង ញុះ​ញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជា​អា​ទិ៍ ដែលកើតហេ​តុ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ ចំណុច ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់​ ​ក្រុង​តាខ្មៅ​ ខេត្ដ​កណ្ដា​ល ។

ការិយាល័យព្រហ្មទណ្ឌកម្រិត​ស្រា​ល បានឲ្យដឹងថា ជនរងគ្រោះ ២នាក់ ១.ឈ្មោះ ថោង ម៉ុន ភេទប្រុស អាយុ៥៩ឆ្នាំ ​មា​នទីលំ​នៅភូមិ​លេខ​១(ក) សង្កាត់ស្វាយរលំ ​ក្រុ​ងតា​ខ្មៅ ខេត្ដ​កណ្ដា​ល។ ២.ឈ្មោះ សុខ ច័ន្ទវល័ក្ខ ​ភេទស្រី​ អាយុ៣២ឆ្នាំ មានទីលំនៅភូមិព្រែករាំង ​ស​ង្កាត់​កំពង់​សំណាញ់​ ​ក្រុងតា​ខ្មៅ ខេត្ដក​ណ្ដាល​ ។ ចំណែកជនសង្ស័យ ឈ្មោះ ឃុន វណ្ណស័ក្ក ភេទប្រុស អាយុ៣៩ឆ្នាំ មានទី​លំនៅ​ភូមិត្រ​ពាំងក្រ​ពើ ឃុំបង់រៀវ ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ (ឃាត់ខ្លួន)។ ជនសង្ស័យបានប្រើអាខោ​ន Facebook ឈ្មោះ នាគភ្លើង ខ្លាប្រាំ និងលេខ​ទូ​រសព្ទ ០១១៨៨៩១៨៩ / ០៨៨៨៨១៨៩៨៩។​ ក្នុងពេលឃាត់ខ្លួននោះរូបនោះ សមត្ថកិច្ច បានយកហូតវត្ថុតាង ១-ទូរស័ព្ទ ៣គ្រឿង LG G-Stylo ពណ៌ខ្មៅ + ស ១គ្រឿង, ទូរស័ព្ទម៉ាក Metfone MF 6208 (ចុចពិល) ពណ៌ខ្មៅ+ក្រហ​ម ១គ្រឿង, ទូរស័ព្ទម៉ាក Nokia 108 (ចុចពិល) ពណ៌ខ្មៅ ១គ្រឿង ២-កាបូបដៃមួយ ពណ៌ខ្មៅ
៣​-​សេចក្ដី​ច​ម្ល​ង​សំ​បុត្រកំ​ណើត​២ច្បាប់ ច្បាប់ដើម ១ ,ច្បាប់ចម្លង ១ , ៤-កិច្ចសន្យាព្រមព្រៀងផ្ដាច់ស​ង្វា​ស់​ ១ ស​ន្លឹ​ក ៥-សៀវ​ភៅស្នាក់​នៅថ​តច​ម្ល​ង ១ សន្លឹក ៦-អ​ត្តសញ្ញា​ណប័​ណ្ណខ្មែរ​ថត​ច​ម្លង ១ , ៧-កាតវីង ១ , ព្រះចំនួ​ន​ ២អង្គ ១/ ធ្វើពីឈើ ,២/ ​ធ្វើពី​លោ​ហៈធា​តុ ​(ស្ពាន់) ៨-កថា​ចំនួ​ន ៣ (ស្ពាន់) ៩-រូបថត ៤x៦​ ចំ​នួន ៨សន្លឹក ១០-អង្កាំខ្សែដៃធ្វើពី​ ​ថ្ម ​(ពណ៌​ក្រហម​)​។

ការិយាល័យព្រហ្មទណ្ឌកម្រិត​ស្រា​ល បានបញ្ជាក់ពីសភាពរឿងហេតុនេះថា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៤និង១៩នាទី ឈ្មោះ ឃុន វណ្ណស័ក្ក ភេទប្រុស អាយុ៣៩ឆ្នាំ មា​ន​ទីលំនៅ​ភូមិត្រ​ពាំងក្រ​ពើ ឃុំប​ង់​រៀវ ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ​ ហើ​យប្រើ​អាខោ​នហ្វេស​ប៊ុក ឈ្មោះ នាគភ្លើង ខ្លាប្រាំ ដោយ ឈ្មោះ ឃុន វណ្ណស័ក្ក តែងតែបង្ហោះ ចោ​ទ​ប្រកា​ន់ទៅលើ​ជន​រងគ្រោះ ដោយសរសេរជា​ ​អក្សរ​ខ្មែរ និង រូបថតដោយចោ​ទ​ប្រកា​ន់​ថា ជនរងគ្រោះមានទំនា​ក់​ទំន​ងស្នេ​ហា ជាមួយបុរសម្នា​ក់​ឈ្មោះ​ ថោង ម៉ុន និងបានផ្ញើសារគំរាមជ​នរង​គ្រោះ​ថា ( អញនិ​ង​ហែក​កេរិ៍្ត​នាង ឯងតាមយូធូ​ប​ផង​ និងហ្វេ​សបុកផង ក្រុមភ្លេងផងដែ​ល​នាង​ឯ​ង​ច្រៀង​ ) តាមរយៈលេខទូរស័ព្ទ​ ​០១១៨៨៩១៨៩ / ០៨៨ ៨៨១៨ ៩៨៩ ថានិងបន្តបង្ហោះចែក​ចា​យដើ​ម្បីធ្វើឲ្យ​ប៉ះពាល់​ដល់​កិ​ត្តិយស និងការងាររបស់ជ​ន​រ​ងគ្រោះ ។ បច្ចុប្បន្នឈ្មោះ ឃុន ​វណ្ណស័ក្ត​ ប្រើអាខោនហ្វេ​ស​ឈ្មោះ​ នាគភ្លើង ខ្លាប្រាំ នៅតែបន្តបង្ហោះ តាម​បណ្ដាញ​ស​ង្គម ដោយជេរប្រ​មា​ថ និង គំរាមផ្សេង​ៗ ​ដូចមានក្នុង​ភ​ស្ដុ​តាង ជនរងគ្រោះដាក់​ម​ក​ ។ ពេលសមត្ថកិច្ចបានទ​ទួ​លពា​ក្យបណ្ដឹ​ងភ្លា​ម ក៏បានបើកកា​រ​ស៊ើ​បអង្ក​ត​ នាំខ្លួនឈ្មោះ ឃុន វណ្ណស័ក្ត ភេទប្រុស អាយុ ៣៩ឆ្នាំ នៅចំណុចហ្ការាសសាំ​ង​តូតា​ល់​(TOTAL) ភូមិដើមមៀន សង្កាត់ដើម​មៀន​ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ដើម្បីបន្តចាត់ការតាមនីតិ​វិ​ធី​ ៕ដោយ៖កូឡាប