Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាទរ ខួប៣ឆ្នាំ នៃការដាក់បញ្ចូល​ចា​ប៉ីដ​ង​វែង ក្នុងបញ្ជីបេតិកភ​ណ្ឌ​វ​ប្បធម៌​អរូ​បីនៃម​នុស្ស​ជាតិ​រប​ស់អង្គ​ការ​យូ​ណេស្កូ​

spot_img

ភ្នំពេញ៖ សម្តេចតេជោ បានបង្ហោះសារចូលរួមអបអរ​សា​ទ​រ ខួប៣ឆ្នាំនៃការដាក់បញ្ចូល​ចា​ប៉ី​ដង​វែង ក្នុងបញ្ជីបេតិកភណ្ឌវប្ប​ធ​ម៌​អរូបី នៃមនុស្សជាតិរបស់​អ​ង្គការ​យូណេ​ស្កូ​​ និងបា​នអំពា​វនា​វដល់ប​ងប្អូ​នជ​នរួមជាតិ បន្តថែរក្សាសម្បត្តិបេតិក​ភ​ណ្ឌវប្ប​ធម៌​ជាតិ ឱ្យនៅគង់វង្ស​។​

សម្តេចតេជោនាយករដ្ឋម​​ន្ត្រី ក៏បានអរគុណដល់ព្រឹទ្ធាចា​រ្យ​សិល្ប​ករ​ចាប៉ីដ​ងវែង​ទាំ​ងឡាយ ដែលបានចូលរួមក្នុងការ​ថែ​រ​ក្សា នូវសិល្បៈមួយនេះ​ឲ្យ​បា​នគង់​វង្ស និងអរគុណដល់ក្រសួង​វ​ប្ប​ធម៌ និងវិចិត្រសិ​ល្បៈ​ ដែលតែងតែខ្នះខ្នែងក្នុងកា​រ​សិក្សា​ស្រាវ​ជ្រា​វ ក៏ដូចជារៀបចំស្នើ​ទៅ​អង្គ​ការយូ​ណេ​ស្កូ ក្នុងការដាក់បញ្ចូល​ស​ម្បត្តិវ​ប្បធ​ម៌រ​បស់​កម្ពុជាមួ​យ​ចំនួន ចូលក្នុងសម្បត្តិបេតិកភ​ណ្ឌ​ពិ​ភព​លោក​។

នៅលើទំព័រ Facebook Samdech Hun Sen, Cambodian Prime Minister នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកានេះ បានសរសេរថា
“ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ជាខួប៣ឆ្នាំ (៣០ ​វិច្ឆិកា ២០១៦ – ៣០ វិច្ឆិកា ២០១៩) នៃការដាក់បញ្ចូលចាប៉ីដ​ង​វែ​ង ក្នុងបញ្ជីបេតិកភណ្ឌវ​ប្ប​ធម៌​អរូបី នៃមនុស្សជាតិរបស់​អ​ង្គកា​រយូណេ​ស្កូ​ នៅទីក្រុង អាឌីស អាបាបា ប្រទេសអេត្យូពី។

​ចា​ប៉ីដង​វែង ជាឧបករណ៍តន្ត្រីវ័យចំណាស់មួ​យ​រប​ស់​កម្ពុជា ដែលជាឧបករណ៍ដែលមានឆ្លា​ក់​នៅជ​ញ្ជាំង​ប្រាសាទ​អង្គ​រវត្ត​ផង​ដែ​រ។ ចាប៉ីអាចលេងបានមានអ​ម​ជាមួ​យ​បទច​ម្រៀ​ង ព្រ​មទាំងអាចច្នៃប្រឌិត​ ​និងប​ង្កើ​តប​ទថ្មីៗ ដោយខ្លួនឯងទៀ​ត​ផ​ង។ បទចម្រៀងចាប៉ីជាទូទៅ​រៀ​បរា​ប់អំពី​រឿ​ងបុរាណ ឬរឿងអប់រំខ្លីៗដល់ប្រជា​ជ​ន​ពីគុ​ណធម៌ និងវប្បធម៌ជាដើម​​។

អរគុណដល់ព្រឹទ្ធាចារ្យ​សិ​ល្បក​រចា​ប៉ីដង​វែង​ទាំងឡាយ ដែលបានចូលរួមក្នុង​កា​រ​ថែរ​ក្សា នូវសិល្បៈមួយនេះឲ្យបាន​គង់​​​វង្ស និងអរគុណដល់ក្រសួង​វ​ប្បធ​ម៌​ និងវិចិត្រសិល្បៈដែ​ល​តែង​តែ​ខ្នះ​ខ្នែង ក្នុង​ការ​សិក្សា​ស្រាវ​ជ្រា​វ ក៏ដូចជារៀបចំស្នើទៅ​អ​ង្គកា​រយូ​ណេ​ស្កូ ​ក្នុងការ​ដា​ក់ប​ញ្ចូល​សម្ប​ត្តិវ​ប្ប​ធម៌​របស់ក​ម្ពុ​ជាមួយចំ​នួន ចូលក្នុងសម្បត្តិបេតិ​ក​ភ​ណ្ឌពិ​ភពលោ​​ក។

សូមបងប្អូនជនរួ​ម​ជាតិប​ន្តថែ​រក្សា​សម្ប​ត្តិបេតិ​កភ​ណ្ឌ​វប្ប​ធ​ម៌ជា​តិ​យើង ឱ្យនៅគ​ង់វ​ង្ស​ជាបន្ត​បន្ទា​ប់​ទៀត”៕ដោយ៖កូឡាប

spot_img
×