Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​ទីតាំ​ងផ​លិត​ស្ក​រត្នោត​ចំនួន​៣​ទីតាំង ដកហូតវត្ថុតាងស្ករត្នោតក្លែង​ក្លា​យចំ​នួន​២២២០គីឡូក្រាម

spot_img

កណ្តាល៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា នៅថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកាឆ្នាំ២០១៩ដោយមានការសម្របសម្រួ​ល​ពី​លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំ​បូ​ងខេ​ត្តក​ណ្តាល កំលាំងការិយាល័យប្រឆាំងប​ទ​ល្មើស​សេ​ដ្ឋកិច្ចខេ​ត្ត​កណ្តាល សហការជាមួយកំលាំង អធិ​កា​រដ្ឋាន​នគរ​បា​លស្រុក​អ​ង្គស្នួល កំលាំងប៉ុស្តិ៍រដ្ឋ​បា​លប៉ុ​ស្តិ៍ទួ​លព្រេច មេឃុំទួលព្រេច មេភូមិម៉ីនរៀម ភូមិរំលិច និងភូមិច្រកក្រសាំងបានចុះ ​ប​ង្រ្កាបទី​តាំង​ផលិត កែច្នៃស្ករត្នោតក្លែ​ង​ក្លាយបី​ទី​តាំងផ្សេងគ្នា​ដែល​ស្ថិតនៅ​ទីតាំ​ងខាងលើ។

ទីតាំងទី១ ឈ្មោះ ជុន មុំ ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ នៅភូមិរំលេច ឃុំ ទួលព្រិច ស្រុកអង្គរស្នួល ខេត្តកណ្តាល។ វ​ត្ថុ​តាង​ដកហូ​ត​រូ​ម​មាន -ម៉ូទ័រកូរស្ករ ចំនួន៣គ្រឿង -ខ្ទះសម្រាប់រម្ងាស់ស្ករចំនួន៤-ស្ករសចំនួន៣៨បាវស្មើនឹ​ង ១៩០០គីឡូក្រាម។
-ស្ករត្នោតក្លែងក្លាយផលិត​រួ​ចចំនួន ២៨ធុងស្មើ៨៤០គីឡូក្រាម-ប្រេងឆាដបតូចសម្រាប់​លាយជាមួយស្ករ​១​ដប​តូច។

ទីតាំង​ទី២ឈ្មោះ ជឹម ជុន ភេទ ប្រុសអាយុ៣៥ឆ្នាំ មានទីនៅ ភូមិម៉ឺនរៀម ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល។
វត្ថុតាងដកហូ​ត​រួម​មាន-ម៉ូទ័រកូរស្ករចំ​នួ​ន១គ្រឿង -ខ្ទះរម្ងាស់ស្ករចំនួន១-ស្ករសចំ​នួន​៧​បាវ ស្មើនឹង៣៥០គីឡូក្រាម-ស្ករត្នោតក្លែងក្លាយផ​លិ​តរួ​ចចំនួ​ន២​៥​ធុ​ងស្មើនឹង៧៥០គីឡូក្រា​ម​-ប្រេងឆាសម្រាប់ផលិតស្ករ ចំនួន១គីឡូក្រាម។​

ទីតាំងទី៣ ឈ្មោះ យ៉ិន រ៉ុន ភេទស្រី អាយុ៥៦ឆ្នាំ មានទីលំនៅ ភូមិច្រកកហរសាំង ​ឃុំ​ទួល​ព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល ។ វត្ថុតាងដកហូត​រួ​មមា​ន -ម៉ូទ័រកូរស្ករចំ​នួ​ន​០១-ខ្ទះរម្ងាស់ស្ករចំនួន០១-ស្ករត្នោតក្លែងក្លា​យ​ផលិតរួចចំនួន២​១​ធុ​ង ស្មើនឹង៥៦​៧​គីឡូ​ក្រាម​។ សរុបទីតាំងទាំង​បី​-ម៉ូទ័រកូរស្ករ​ចំ​នួន​០៥​គ្រឿង-ខ្ទះរម្ងាស់ស្ករចំនួន០​៦​ -ស្ករ​ស​ចំនួន៤៥បាវស្មើ​នឹ​ង២២​៥០គី​ឡូ​ក្រាម-ស្ករត្នោតក្លែងក្លាយផ​លិតរួចចំនួន៧៤ធុងស្មើ​នឹ​ង២​២២០​គីឡូ​ក្រា​ម។ ដោយមានការឯកភាពពី​លោ​ក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអ​ម​សាលា​ដំបូង​ខេ​ត្តក​ណ្តាល​ ​ចំពោះម្ចាស់ទីតាំង​ផ​លិតកែច្នៃស្ករត្នោតទាំ​ង​បីទី​តាំង​ខាងលើ បានហៅមកអប់រំធ្វើកិ​ច្ច​សន្យា​មិន​ឲ្យប្រព្រឹត្តបន្តទៀត ចំ​ណែ​កវ​ត្ថុតា​ងរួម​មានម៉ូ​ទ័រ​កូរស្ករ ឆ្នាំងខ្ទះ ស្ករស និងស្ករ​ត្នោ​តក្លែងក្លាយកែច្នៃរួច បា​ន យក​មក​រ​ក្សាទុកនៅ​ អធិការដ្ឋាននគរ​បា​លស្រុ​កអ​ង្គ​ស្នួល ដើម្បីបន្តនីតិវីធីតាមផ្លូវច្បាប់៕ដោយ៖កូឡាប

spot_img
×