Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អណ្តូង​ទឹកស្អាត និង​ឡ​ជីវឧស្ម័ន ដែលជា​អំណោយ​របស់​អង្គការ​កូ​ដូ​ខ្មែរ​នៅ​ប្រទេស​បារាំង

spot_img

​ខេត្តស្វាយរៀងៈ លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច​នៅ​ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ បាន​អញ្ជើញ​ជា​អធិបតី នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អណ្តូង​ទឹកស្អាត និង​ឡ​ជីវឧស្ម័ន ដែលជា​អំណោយ​របស់​អង្គការ​កូ​ដូ​ខ្មែរ​នៅ​ប្រទេស​បារាំង បានផ្តល់​ជូន​ដល់​ប្រជាពលរដ្ឋ នៅ​ឃុំ​អង្គ​តា​សួស ស្រុក​ស្វាយជ្រំ ខេត្ដ​ស្វាយរៀង ។​

​លោកស្រី​បាន​មានប្រសាសន៍ថា មនុស្ស ផ្លូវ ទឹក ភ្លើង ជា​កត្តា​ដ៏​សំខាន់បំផុត ដែល​ត្រូវបាន​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ដឹកនាំ​ប្រទេស​ឲ្យ​មាន សុខសន្តិភាព និង​មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ។ ក្នុងនោះ​រាជរដ្ឋាភិបាល ក៏បាន​យកចិត្តទុកដាក់​ដល់​ប្រជាពលរដ្ឋ ក្នុងន័យ​ជួយ​សម្រួល​ដល់​ការអភិវឌ្ឍន៍​ដល់​មូលដ្ឋាន​។ ជាក់ស្តែង​នៅ​ស្រុក​ស្វាយជ្រំ​ថ្ងៃនេះ​បានទទួល​នូវ អណ្តូងទឹក​ស្អាត​ចំនួន ៣១​អណ្តូង និង ឡ​ជីវឧស្ម័ន ចំនួន ១៥​ឡ បន្ថែមទៀត តាមរយៈ អង្គការ​កូ​ដូ​ខ្មែរ​នៅ​ប្រទេស​បារាំង ដែល​ដឹកនាំ​ដោយ លោក អាំង ពិទូរ្យ ប្រធាន​អង្គការ គឺជា​សក្ខីភាព​មួយ​ដែល​បញ្ជាក់​យ៉ាងច្បាស់​ពី​សាមគ្គីភាព និង​ស្មារតី​ចែករំលែក របស់​សប្បុរសជន ដែលមាន​ដើមកំណើត​ជា​ខ្មែរ ទោះ​នៅ​ប្រទេស​បារាំង ដែលមាន​ចម្ងាយ​រាប់ពាន់​គីឡូម៉ែត្រ​ពី​កម្ពុជា ក៏​បងប្អូន​យើង​ចង់​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល សំដៅ​ធ្វើ​ជួយ​ក្នុង​វិស័យ​សង្គម និង​មនុស្សធម៌ រួមចំណែក​ដល់​ការកាត់បន្ថយ​ភាពក្រីក្រ និង​ជំរុញ​ការអភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព និង​សមភាព ។​

​លោកស្រី​ក៏បាន​កោត​ស​សើរ និង​លើកទឹកចិត្ត​ដល់​បណ្តា​កសិករ​ដទៃទៀត គួរ​យក​គំរូ​តាម លោក ជា សម្ផស្ស ជា​កសិករ​គំរូ គឺ​លោក​បានទទួល​អត្ថប្រយោជន​ពី អណ្តូង​ទឹកស្អាត និង​ឡ​ជីវឧស្ម័ន ពិតជា​បាន​ជួយ​សម្រួល​ដល់​ការប្រកប​រប​កសិកម្ម​របស់គាត់​ដោយសារ តែ​ការធ្វើ​កសិកម្ម​ខ្នាតតូច​មែន ប៉ុន្តែ​មាន​លក្ខណៈ​វិលជុំ ដែល​ប្រៀប​បានជា​សង្វាក់​ផលិតកម្ម គឺ​បាន ប្រើប្រាស់​អស់​សក្តានុពល នូវ​កាកសំណល់​ពី​លាមក​សត្វ ដោយបាន​បង្កើត​ទៅជា ហ្គាស និង​ជី​សម្រាប់ ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម ។​

​លោកស្រី​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ងាក​មកប្រើប្រាស់​ឡ​ជីវឧស្ម័ន​វិញ ព្រោះ​វា​បាន​ជួយ​សន្សំសំចៃ​អុស​ធ្យូង​បាន​ប្រមាណ ២​តោន ក្នុង​មួយ​ឡ យ៉ាងច្រើន ហើយ​ឡ​ជីវឧស្ម័ន​នេះ​ក៏បាន​រួមចំណែក​ក្នុងការ​កាត់បន្ថយ​ការ​បំ​ភាយ ឧស្ម័ន​កាបូ​និក​ពី​ផលិតកម្ម​សត្វ​ប្រមាណ ៤,៥​តោន ក្នុង​មួយ​ឡ ក្នុង​មួយឆ្នាំ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ទី​១. អាចជួយ​ដល់​ការកាត់បន្ថយ​ចំណាយ​លើ​ការបំភ្លឺ និង​មិន​ទិញ​ជីគីមី​ប្រើប្រាស់​លើ​ដំណាំ​ដោយ​បង្កើន​ជីធម្មជាតិ​ស្រស់ទឹក និង​គោក សម្រាប់​ប្រើប្រាស់​លើ​ដំណាំ​កសិកម្ម ដែល​ជួយ​ប្រែ​គុណភាព​ដី​កសិកម្ម ។ ទី​២ ជួយ​កាត់បន្ថយ​ការកាប់បំផ្លាញ​ព្រៃឈើ កាត​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ពី ឧស្ម័ន​មេតាន និង​កាត់បន្ថយ​ឧស្ម័ន​កាបូ​និក​។ ទី​៣ ជួយ​កាត់បន្ថយ​ក្លិនស្អុយ​ពី ការចិញ្ចឹម​សត្វ ដោយ​ការតភ្ជាប់​បង្គន់​អនាម័យ​និង​ឡ​ជីវឧស្ម័ន​។ ទី​៤ អ្នកប្រើប្រាស់​មាន​ពេលវេលា​ចូលរួម​ក្នុងសង្គម មាន​ពេលវេលា​ធ្វើការ​ផ្សេង ទៀត​បាន មាន​ភ្លើង​បំភ្លឺ​ផ្ទះ​ពេលយប់ ជួយ​ដល់​ការរៀនសូត្រ​របស់​កូនចៅ កាត់ បន្ថយ​បន្ទុក ការងារ​របស់​ស្ត្រី និង​កុមារ ដោយ​មិនចាំបាច់​ចូល​ព្រៃ​រក​អុស​ធ្យូង និង​ម្យ៉ាងទៀត បង្កើតបាន​ការងារ​ដ​ល់​អ្នកគ្មានការងារ​ធ្វើ​ក្នុងស្រុក តាមរយៈ ការបង្កើត​ឲ្យ​មាន ភ្នាក់ងារ​សាងសង់​ឡ​ជីវឧស្ម័ន ដែល​កាត់បន្ថយ​ការធ្វើ ចំណាកស្រុក​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស ៕​ដោយ​៖​វ៉ៃ​កូ​

spot_img
×