Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង តែងតែ​ចូលរួមចំណែក​យ៉ាងសកម្ម ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ក្នុង​កិច្ចការងារ​ជាច្រើន​សម្រាប់​សង្គមជាតិ​

spot_img

ខេត្តស្វាយរៀងៈ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​៤១ នៃ​កំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ២​ធ្នូ ១៩៧៨-២​ធ្នូ ២០១៩ ក្រោម​ប្រធានបទ “​ស​.​ស​.​យ​.​ក ក្រុមគ្រួសារ ចិត្ត បេះដូង ស្មារតី ភាសា កម្លាំង​តែមួយ​” ដែល​រៀបចំ​នៅ​រង្វង់​មូល​ខាងមុខ​សាលាក្រុង​ស្វាយរៀង ខេត្តស្វាយរៀង ។​

​មានប្រសាសន៍​ទៅកាន់​សមាជិក សមាជិកា ស​.​ស​.​យ​.​ក ខេត្តស្វាយរៀង​ជាង​១.០០០​នាក់ នៃ​ពិធី​នេះ លោក​អភិបាលខេត្ត​បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​យុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង ដែល​តែងតែបាន​រួមចំណែក​យ៉ាងសកម្ម ក្នុង​កិច្ចការងារ​ជាច្រើន ក្នុង​បុព្វហេតុ​ដើម្បី​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​រីកចម្រើន​សម្រាប់​សង្គម​ជាតិ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​លោក​អភិបាលខេត្ត​បាន​បន្តថា ក្នុងនាម​ថ្នាក់ដឹកនាំ​ខេត្តស្វាយរៀង ពិតជា​បាន​មើលឃើញ នូវ​ការរួមចំណែក​របស់​យុវជន​ប្រកបដោយ​ឆន្ទៈ ការលះបង់​ខ្ពស់ ដោយ​គិតពី​ប្រយោជន៍​ជាតិ និង​ប្រជាជន​ជាធំ ម្យ៉ាងទៀត សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង បាន​ក្លាយជា​ដៃគូ​ដ៏​សំខាន់​របស់​អាជ្ញាធរ និង​កងកម្លាំង​គ្រប់លំដាប់​ថ្នាក់​ក្នុង​ការកសាង​អភិវឌ្ឍន៍​ខេត្ត ការងារ​សង្គម និង​សកម្មភាព​មនុស្សធម៌​នានា តួយ៉ាង​សកម្មភាព​នៃ​ការជួយឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​ដែល​ជួប​គ្រោះថ្នាក់​សង្គម​ផ្សេងៗ ការជួយ​ជួសជុលផ្ទះ​ជូន​ជា​ប្រជាពលរដ្ឋ ដែលមាន​ជីវភាព​ខ្វះខាត ចាស់ជរា​គ្មាន​ទីពឹង ការពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ ការសហការ​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ស្វាយរៀង ការងារ​ផ្សព្វផ្សាយ​អប់រំ​ពាក់ព័ន្ធ​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​សកម្មភាព​ការងារ​សង្គម​ផ្សេងៗ​ជាច្រើន​ទៀត ដែលជា​ចំណែក​មួយ​យ៉ាងសំខាន់ ធ្វើ​ឲ្យ​កិច្ចការ​ទាំងអស់នោះ ទទួលបាន​លទ្ធផល​ល្អប្រសើរ​ជូន​សង្គមជាតិ ។​

​ជាមួយនេះ លោក ក៏បាន​មានប្រសាសន៍ លើកទឹកចិត្ត​បន្ថែមទៀត ដល់​យុវជន​ទាំងអស់ ឲ្យ​បន្ត​អនុវត្តន៍​នូវ​សកម្មភាព​ដ៏​ល្អ​ប្រពៃ​នេះ ដោយ​មិនត្រូវ​ប្រព្រឹត្ត​នូវ​ទង្វើ​ទាំងឡាយណា ដែល​សង្គម​ស្អប់ខ្ពើម ហើយ​ក្នុងនាម​ជា​យុវជន​ជំនាន់​ក្រោយ និង​ជា​អ្នក​បន្តវេន​ដឹកនាំ​ប្រទេសជាតិ​ទៅ​ថ្ងៃ​អនាគត ត្រូវខិតខំ​ជួយ​ថែរក្សា​ការពារ ឲ្យ​បាន​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​ដែល​រកបាន​យ៉ាង​លំបាក ដោយ​យុវជន​ជំនាន់​មុន ជាពិសេស​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ៕ ដោយ​៖​វ៉ៃ​កូ​

spot_img
×