Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កន្លែង​ផលិត​ផ្លាកលេខ​រថយន្ដ ម៉ូតូ​មិន​ប្រក្រតី មាននៅ​ខណ្ឌដូនពេញ តែ​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​

spot_img

​ភ្នំពេញ​៖ ចៅហ្វាយ​ខណ្ឌដូនពេញ លោក​សុខ ពេញ​វុ​ធ បាន​ថ្លែងប្រាប់​អ្នកកាសែត​ថា នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩ វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ កម្លាំង​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ គ្រឿងញៀន​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ចំនួន​៣​ប៉ុស្ដិ៍ រួមមាន ប៉ុស្ដិ៍នគរបាល​ផ្សារ​ថ្មី​ទី​៣ ប៉ុស្ដិ៍នគរបាល​បឹងរាំង និង​ប៉ុស្ដិ៍នគរបាល​ចតុមុខ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បានធ្វើការ​ស្រាវជ្រាវ រហូត​ឈានដល់​ការធ្វើការ​បង្ក្រាប​បានក​រ​ណី​ផលិត​ផ្លាកលេខ​រថយន្ដ ម៉ូតូ​មិន​ប្រក្រតី​ចំនួន​៧​ទីតាំង សរុប​មនុស្ស​បាន​ចំនួន​៦​នាក់​។

​លោក​បាន​បន្តថា កន្លែង​ផលិត​ផ្លាកលេខ​រថយន្ដ ម៉ូតូ​មិន​ប្រក្រតី​ចំនួន​៧​ទីតាំង មាន​ដូចខាងក្រោម ៖

១)​ប៉ុស្ដិ៍នគរបាល​ផ្សារ​ថ្មី​ទី​៣ កម្លាំង​យើង​ធ្វើការ​ឃាត់​បាន​ចំនួន​៣​ទីតាំង មនុស្ស​ចំនួន​២​នាក់ ដកហូត​បាន​ផ្លាកលេខ​ចំនួន​សរុប​២២​ផ្លាកលេខ ក្នុងនោះ​មាន​ផ្លាកលេខ​ស៊ីវិល​១០​ផ្លាកលេខ ផ្លាកលេខ​នគរបាល​ចំនួន​៣​ផ្លាកលេខ ផ្លាកលេខ​ខេមរភូមិន្ទ​ចំនួន​៥​ផ្លាកលេខ ផ្លាកលេខ​រថយន្ដ​៣​ផ្លាកលេខ ផ្លាកលេខ​អ្នកការ​សែត​១​ផ្លាកលេខ កុំព្យូទ័រ​២​គ្រឿង ម៉ាស៊ីន​កាត់​ស្ទីក​គ័​រ​២​គ្រឿង ថ្នាំ​កំប៉ុង​២៤​កំប៉ុង កន្ត្រៃ​កាត់​ស័​ង្ហ​សី​២​ដើម ដង្កាប់​២​ដើម កន្ត្រៃ​តូច​២​ដើម​។​

២)​ប៉ុស្ដិ៍នគរបាល​បឹងរាំង កម្លាំង​យើង​ធ្វើការ​ឃាត់​៣​ទីតាំង មនុស្ស​ចំនួន​៣​នាក់ ដកហូត​បាន​ផ្លាកលេខ​សរុប​ចំនួន​២០​ផ្លាកលេខ ក្នុងនោះ​មាន​ផ្លាក​រថយន្ដ​លេខ​ស៊ីវិល​ចំនួន​៣​ផ្លាកលេខ ផ្លាកលេខ​រថយន្ដ​នគរបាល​ចំនួន​៤​ផ្លាកលេខ ផ្លាកលេខ​រថយន្ដ​ខេរ​ភូមិន្ទ​២​ផ្លាកលេខ ផ្លាកលេខ​ម៉ូតូ​ស៊ីវិល​ចំនួន​៨​ផ្លាកលេខ ផ្លាកលេខ​ម៉ូតូ​នគរបាល​ចំនួន​១ ផ្លាកលេខ​ម៉ូតូ​ខេមរភូមិន្ទ​១ កន្ត្រៃ​កាត់​ស័ង្កសី​១ ដែកឆាប​ចំនួន​១ ថ្នាំ​ពណ៌​ចំនួន​៦​កំប៉ុង​។​

៣)​ប៉ុស្ដិ៍នគរបាល​ចតុមុខ កម្លាំង​យើង​ធ្វើការ​ឃាត់​១​ទី​តាំ មនុស្ស​ម្នាក់ ដកហូត​បាន​ផ្លាកលេខ​សរុប​៣៣​ផ្លាកលេខ ក្នុងនោះ​រួមមាន​ផ្លាកលេខ​រថយន្ដ​ស៊ីវិល​២១ ផ្លាកលេខ​រថយន្ដ​រដ្ឋ​២ ផ្លាកលេខ​រថយន្ដ​ចង្កូត​ស្ដាំ​៣ ផ្លាកលេខ​ម៉ូតូ​ខេមរភូមិន្ទ​៦ ផ្លាកលេខ​ម៉ូតូ​ស៊ីវិល​១ កន្ត្រៃ​កាត់​ស័ង្កសី​១​ដើម កូនសោ​លេខ​១៤​ចំនួន​១ ម៉ាស៊ីន​កាត់​ស្ទីក​គ័​រ​១ កុំព្យូទ័រ​១ ថ្នាំ​ពណ៌​១៥​កំប៉ុង ម៉ាស៊ីន​ដាប់​ជ្រី​១​។​
​ចំពោះមុខ កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​និង​ប៉ុស្ដិ៍ កំពុង​កង​សាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្តន៍​តាម​នីតិវិធី​នៃ​ច្បាប់​៕​ដោយ​៖​កូ​ឡាប​

spot_img
×